ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៥​នាក់​បញ្ជូន​ទៅ​តុលាការ និង​៣២​នាក់​បណ្តេញ​ចេញ ក្រោយ​ចា​.​ក់​គ្នា​ផ្អើល​ខុន​ដូ​«​ព្រី​ន​ស៍​ផ្លា​ហ្សា​»

3 ខែ មុន
  • ភ្នំពេញ

ករណី​ជនជាតិ​ចិន​ចំនួន​៣៧​នាក់​បង្កជម្លោះ​ចា​.​ក់ស​ម្លា​.​ប់​គ្នា​នៅ​ក្នុង​ខុន​ដូ «​ព្រី​ន​ស៍​ផ្លា​ហ្សា​» ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នោះ នា​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៤​នេះ ជនជាតិ​ចិន​ចំនួន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​៣២​នាក់​ទៀត បាន​ប្រគល់​ឲ្យ​ទៅ​

រាជធានី​ភ្នំពេញ ៖ ករណី​ជនជាតិ​ចិន​ចំនួន​៣៧​នាក់​បង្កជម្លោះ​ចា​.​ក់ស​ម្លា​.​ប់​គ្នា​នៅ​ក្នុង​ខុន​ដូ «​ព្រី​ន​ស៍​ផ្លា​ហ្សា​» ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នោះ នា​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៤​នេះ ជនជាតិ​ចិន​ចំនួន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​៣២​នាក់​ទៀត បាន​ប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​បែបបទ​បណ្តេញចេញ​ទៅ​ក្រៅប្រទេស​វិញ​។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ ក្នុង​នោះ​មាន​៤​នាក់ គឺ​នៅ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រួម​មាន ៖ ១- ឈ្មោះ ZHUANG ZONG YI ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២- ឈ្មោះ CAI PO HAN ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៣- ឈ្មោះ DAI JI TING ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​, ៤- ឈ្មោះ HANG SHUN Li ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។

ចំណែក​ម្នាក់​ទៀត​មានឈ្មោះ ZHANG ZHONG MOU ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ជា​អ្នក​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដូច​គ្នា​។ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស «​ដោយ​មរណភាព​ជន​រង​គ្រោះ​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​អគារ​ខុន​ដូ «​ព្រី​ន​ស៍​» ជាន់​ទី​១ និង​ជាន់​ទី​៤ ស្ថិត​ក្នុងភូមិ​សេ​បេ​សេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៤ ដែល​សំណុំរឿង​ខាងលើ​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​កំពុង​បើក​ការ​ស៊ើបសួរ ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៤ មាន​ករណី​ឃា​.​ត​.​ក​.​ម្ម​មួយ​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ដោយ​ប្រើ​កូន​កាំ​បិ​.​ត​ចុង​ស្រួ​.​ច​ចា​.​ក់ស​ម្លា​.​ប់​គ្នា នៅ​ចំណុច​ខុន​ដូ «​ព្រី​ន​ស៍អី​ន​ធើ​ណា​សិន​ណ​ល​ផ្លា​ហ្សា​» អគារ​១ ជាន់​ទី​៤ ស្ថិត​ក្នុងភូមិ​សេ​ប៉េសេ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣៧​នាក់ ក្នុង​នោះ​មាន​ស្រី​៥​នាក់​, ២​នាក់​ជា​ជនជាតិ​វៀតណាម រួម​ទាំង​ដកហូត​កាំ​ភ្លើ​.​ង​ខ្លី​មួយ​ដើម កាំ​បិ​.​ត និង​វត្ថុ​រឹង​មួយ​ចំនួន​មួយទៀត ។

បើ​តាម​ការ​បញ្ជាក់​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ មាន​ជនជាតិ​ចិន​ប្រុស​ស្រី​មួយ​ក្រុម រួម​ទាំង​ជន​រង​គ្រោះ​ផង​ដែរ បាន​ទៅ​អង្គុយ​ផឹកស៊ី​ជួបជុំ​គ្នា​ជា​ធម្មតា ហើយ​ទំនង​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​ទៀត​ផង ។ ក្រោយមក ភាគី​ទាំង​ពីរ​ក៏​មាន​ទំនាស់​គ្នា​រឿង​ខ្ទី​លុយ ធ្វើ​ឲ្យ​កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ រហូត​មានការ​ដេ​.​ញ​វា​.​យ​តប់ និង​កា​.​ប់​ចា​.​ក់​គ្នា​ពេញ​ក្នុង​អគារ​ខុន​ដូ​នោះ ធ្វើ​ឲ្យ​ជន​ដៃដល់​បាន​ដក​កាំ​បិ​.​ត​ចា​.​ក់​ទៅ​លើ​រង​គ្រោះ​ម្នាក់​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។

នៅ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ហ៊ួ​រ ម៉េ​ង​វ៉ាង អធិ​ការ ក្រោម​ការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ដល់ និង​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​សរុប​ចំនួន​៣៧​នាក់ ។ ក្នុង​នោះ​ជន​ដៃដល់​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់ខ្លួន និង​៣៣​នាក់​ទៀត ស្ថិត​នៅ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នាំ​យក​ទៅ​សាកសួរ​តាម​ជំនាញ​រៀង​ៗ​ខ្លួន ។

ជា​លទ្ធផល​ចុង​ក្រោយ ក៏​បាន​រក​ឃើញ​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ឃា​.​តក​.​ម្ម​ចា​.​ក់ស​ម្លា​.​ប់​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៥​នាក់ និង​បាន​នាំ​ខ្លួន​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ចំណែកឯ​៣២​នាក់​ទៀត ត្រូវ​បណ្តេញចេញ​ទៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ