រាជធានីភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរសភាអាស៊ានលើកទី៨ (AIPA) នៃគណៈកម្មការស្វែងរកការពិត ដើម្បីប្រយុទ្ធប្រឆាំងការគំរាមកំហែងដោយគ្រឿងញៀន ។ សម្តេចហេង សំរិន មានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងលើកយកបញ្ហាប្រឈមដែលជាកង្វល់របស់អាស៊ាននិងក្នុងតំបន់ និងពិភពលោកមកពិភាក្សា និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រសំដៅទប់ស្កាត់គ្រប់គ្រង ការពារ និងកម្ចាត់បញ្ហាគ្រឿងញៀន ដែលបានកំពុងបន្តយាយីដល់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សង្គម និងជាពិសេសដល់សុខុមាលភាព និងជោគវាសនារបស់អនាគតយុវជន ។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ធនាគារ និងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសក្នុងការរៀបចំកិច្ចប្រជុំនេះ និងសូមស្វាគមន៍ចំពោះសមាជិក សមាជិកា នៃប្រទេសអាស៊ាន និងប្រទេសសង្កេតការណ៍នានាដែលមានវត្តមានក្នុងកិច្ចប្រជុំនាពេលនេះ ។ កិច្ចប្រជុំនេះមានសារសំខាន់ក្នុងការពិភាក្សាអំពីបញ្ហាប្រឆាំងគ្រឿងញៀន ហើយកម្ពុជាបានចូលរួមក្នុងការប្រឆាំង និងលុបបំបាត់គ្រឿងញៀនតាមគម្រោងនៅឆ្នាំ២០១៥ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ