ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថានបច្ចេកទេសពោធិ៍សាត់បានត្រៀមរួចរាល់សម្រាប់បវេសនកាល ខណៈយុវជនក្រីក្រជាង៦០០នាក់ចុះឈ្មោះចូលរៀន

11 ខែ មុន
  • ភ្នំពេញ

លោក លឹ​ម ឆៃ​គ្រី នាយក​វិទ្យាស្ថាន​បច្ចេកទេស​ពោធិ៍សាត់​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មក​រា នេះ​ថា វិទ្យាស្ថាន​របស់​លោក​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ​ដូច​ជា ថ្នាក់រៀន បន្ទប់ពិសោធន៍ និង​អនុវត្តន៍​ផ្ទាល់…

លោក លឹ​ម ឆៃ​គ្រី នាយក​វិទ្យាស្ថាន​បច្ចេកទេស​ពោធិ៍សាត់​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មក​រា នេះ​ថា វិទ្យាស្ថាន​របស់​លោក​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ​ដូច​ជា ថ្នាក់រៀន បន្ទប់ពិសោធន៍ និង​អនុវត្តន៍​ផ្ទាល់ គ្រូ​ដែល​មាន​សមត្ថភាព បទ​ពិសោធន៍​លើ​ការ​បង្រៀន​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស ការ​សម្អាត​បរិស្ថាន និង​សម្ភារៈ​បច្ចេកទេស​ផ្សេង​ៗ​ផង​ដែរ​។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ក្រសួង​ការងារ​នឹង​បើក​បវេសនកាល​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់​ទៅ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ ឆាប់​ៗ​ខាង​មុខ​នេះ​។

បើ​តាម​លោកនាយក​វិទ្យាស្ថាន​រូប​ឱ្យ​ដឹង​ថា ក្រៅពី​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​សម្រាប់​ថ្នាក់ដំបូង​នៅ​ថ្ងៃ​ទី​១៥ មក​រា នេះ វិទ្យាស្ថាន​បាន​ទទួល​យុវជន​មក​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ប្រមាណ ៦៤៥​នាក់ ស្រី​២៩៦​នាក់ ចាប់តាំងពី​ប្រកាស​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​ការ​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​នេះ​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០២៣ កន្លង​ទៅ​។ ក្នុង​ចំណោម ១០ វិស័យ និង​៣០​ជំនាញ​របស់​ក្រសួង​ការងារ​សម្រាប់​ការ​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​នេះ វិទ្យាស្ថាន​បាន​ជ្រើសរើស​វិស័យ​ចំនួន​៨ និង​ជំនាញ​ចំនួន​១២​។

ក្នុង​នោះ វិស័យ​សំណង់ វិស័យ​អគ្គិសនី និង​ថាមពល វិស័យ​កម្មន្តសាល វិស័យ​មេកានិច​ទូទៅ និង​មេកានិច​រថយន្ត វិស័យ​ព័ត៌មានវិទ្យា វិស័យ​សេវាកម្ម វិស័យ​បរិក្ខា​ត្រជាក់ និង​កម្តៅ និង​ជា​ចុង​ក្រោយ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​។ ដោយឡែក​មាន ជំនាញ​ការងារ​កំបោរ ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ ការ​ដំឡើង​ប្រព័ន្ធ​ម៉ូ​ទ័​រ​អគ្គិសនី ការ​ផ្សារ​អគ្គិសនី ការ​ថែ​រទាំ និង​ជួសជុល​រថយន្ត ការ​ថែ​រទាំ​ជួសជុល​ម៉ា​ស៊ី​ត្រជាក់​រថយន្ត ក្រាហ្វិក​ដោយ​កុំ​ព្យូ​រ​ទ័​រ សេវាកម្ម​កុំព្យូទ័រ សេវាកម្ម​សម្អាង​កាយ សេវាកម្ម​បរិក្ខា​ត្រជាក់ ក្នុង​គេហដ្ឋាន និង​ការ​ច​ញ្ចឹ​ម​ត្រី​ប្រា​។

លោក​បន្ថែម​ថា​៖ «​ជំនាញ​ទាំង​អស់នេះ​សុទ្ធសឹងតែ​មាន​ទីផ្សារ​ការងារ​ល្អ​នៅ​ក្នុង​ខេត្ត ប្រាក់​ចំណូល​សមរម្យ ហើយ​សិស្ស​អាច​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ដែល​វិទ្យាស្ថាន​បាន​ដាក់​ជូន​ខាងលើ​ដោយ​សេរី​។ វិទ្យាស្ថាន​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បណ្តុះបណ្តាល​ថ្នាក់ដំបូង​នៅ​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​»​។

សម្រាប់​ការ​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​នេះ​វិញ លោក​មើលឃើញ​ថា ជា​ការ​យុទ្ធសាស្ត្រ​មួយ​ជំរុញ និង​លើកកម្ពស់​សមត្ថភាព​ជំនាញ​របស់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ដែល​យ៉ាង​ហោច​ណាស់​មាន​ជំនាញ​មួយ​សម្រាប់​ជីវិត​ដើម្បី​ប្រកប​របរការ​ងារ​ក្នុង​គ្រួសារ​។ ជា​ពិសេស​នោះ​ការ​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​នេះ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ភាពល្អ​ប្រសើ​នា​ពេល​អនាគត​ផង​ដែរ​៕ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ