ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថានវិជ្ជាជីវៈបាត់ដំបងទទួលបានសិស្សជាង៦០០នាក់ ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ

10 ខែ មុន
  • ភ្នំពេញ

វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តបាត់ដំបង​បាន​ទទួល​សិស្ស ៦២៥​នាក់ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដោយ​មាន​ជំនាញ​ចំនួន​១៦ នឹង​ត្រូវ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។…

វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តបាត់ដំបង​បាន​ទទួល​សិស្ស ៦២៥​នាក់ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដោយ​មាន​ជំនាញ​ចំនួន​១៦ នឹង​ត្រូវ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ នេះ​បើ​តាម​លោក ហេង ងួ​ន​ហ៊​ត ជានា​យក​នៃ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តបាត់ដំបង​។

តាម​រយៈ​លោក ហេង ងួ​ន​ហ៊​ត សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​សរុប ៦២៥​នាក់ ក្នុង​នោះ​ប្រុស​ចំនួន​៣៤៨ និង​ស្រី ២៧៧​នាក់ ដោយ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ៤៨០​នាក់​។ បន្ថែម​ពី​នេះ មាន​ជំនាញ​ចំនួន​១៦ ដែល​សិស្ស​បាន​ជ្រើសរើស​ចូល​រៀន មាន​ដូច​ជា ១.​ការងារ​កំបោរ ២.​ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក ៣.​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ៤.​ការ​ដំឡើង​គ្រឿង​ឈើ​សម្រេច ៥.​ការ​ថែទាំ​និង​ជួសជុល​ម៉ូ​ទ័​រ​អគ្គិសនី ៦.​ការ​ដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ៧.​ការ​ផ្សារ​អគ្គិសនី ៨.​ការ​ថែទាំ និង​ជួសជុល​រថយន្ត ៩.​ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ១០.​សេវាកម្ម​កុំព្យូទ័រ ១១.​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ១២.​ការ​ផលិត​នំ ១៣.​ការ​ដាំ ថែទាំ និង​ប្រមូល​ផលដំណាំ​ស្វាយកែវ​រមៀត ១៤.​ការ​ចិញ្ចឹម និង​ថែទាំ​ត្រី​ប្រា ១៥.​ការ​កែ​ច្នៃ​បន្លែ និង​ផ្លែ​ឈើ ១៦.​សេវាកម្ម​សម្អាង​កាយ​។

លោក បាន​បន្ថែម​ថា ការ​ចូល​រៀន​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ ខាង​មុខ​នេះ វិទ្យាស្ថាន​បាន​រៀបចំ ទាំង​សម្ភារៈ​ប្រើប្រាស់​ទំនើប​ៗ បន្ទប់រៀន រោង​ជាង បន្ទាប់​ពិសោធន៍ គ្រូ​បច្ចេកទេស​ដែល​ពោ​ពេញ​ទៅ​ដោយ​សម​ត្ថិ​ភាព​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១​លាន ៥​សែន​នាក់ ដែល​មាន​រយៈពេល ៤​ខែ សិក្សា​ដោយ​ឥត​គិតថ្លៃ ម្យ៉ាងវិញទៀត យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨​ម៉ឺន​រៀល រហូត​ដល់​បញ្ចប់​ការ​សិក្សា​៕ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ