ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក តាំង យឿន ណែនាំឱ្យយុវជនក្រីក្រត្រូវមានជំនាញមួយយ៉ាងតិចក្នុងជីវិត ដើម្បីជីវភាពប្រសើរ

11 ខែ មុន
  • ភ្នំពេញ

ឯកឧត្តម តាំង យឿ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ ត្រៀម​បណ្តុះបណ្តាល​ជំនាញ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ​ចំនួន ៨២៨​នាក់ ជាមួយ​ជំនាញ​ចំនួន​១៤ ក្នុង​ការ​ជម្រុញ​ឱ្យ​ពួក​គេ​មាន​ជំនាញ​ជាក់លាក់​មួយ​យ៉ាងតិច ដើម្បី​សម្រួល​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង…

ឯកឧត្តម តាំង យឿ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ ត្រៀម​បណ្តុះបណ្តាល​ជំនាញ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ​ចំនួន ៨២៨​នាក់ ជាមួយ​ជំនាញ​ចំនួន​១៤ ក្នុង​ការ​ជម្រុញ​ឱ្យ​ពួក​គេ​មាន​ជំនាញ​ជាក់លាក់​មួយ​យ៉ាងតិច ដើម្បី​សម្រួល​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង នៅ​ក្នុង​ទីផ្សារ​ប្រ​គួ​ត​ប្រជែង​បច្ចុប្បន្ន​។

នៅ​ក្នុង​ទីផ្សារ​ការងារ​ដែល​មានការ​ប្រកួតប្រជែង​នា​ពេល​បច្ចុប្បន្ន​នេះ ការ​មាន​ជំនាញ​ត្រឹមត្រូវ​គឺ​ចាំបាច់​សម្រាប់​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​។ ដោយឡែក​ជំនាញ​នីមួយ​ៗ ដែល​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ​បណ្តុះបណ្តាល​នេះ ស្ថិត​ក្នុង​វិស័យ​សំខាន់​ៗ មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់ ដែល​ធ្វើ​ឱ្យ​សិស្ស​ងាយស្រួល​រក​ការងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​។ បន្ថែម​ពី​នេះ ជំនាញ បាន​អភិវឌ្ឍន៍​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ជំនួស​មក​វិញ​ដោយ​ធនធាន​ប្រើប្រាស់​ដោយ​ជំនាញ​។

ឯកឧត្តម តាំង យឿ​ន មាន​ប្រសាសន៍​ថា «​ជំនាញ​នេះ​មាន​លក្ខណៈ​បទ​បែន សិក្សា​រយៈពេល​ខ្លី ងាយស្រួល​រក​ការងារ​ធ្វើ និង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ដើម្បី​ជីវភាព​គ្រួសារ​ខ្លួន ម្យ៉ាងទៀត​យុវជន​ម្នាក់​ត្រូវ​មាន​ជំនាញ​យ៉ាងតិច​មួយ​ក្នុង​ជីវិត​»​។

ម្យ៉ាងវិញទៀត ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ បាន​បន្ថែម​គ្រូ​បច្ចេកទេស មានបទពិសោធន៍​ច្រើន​ឆ្នាំ ឧ​បរ​កណ៍​ប្រើប្រាស់​ទំនើប​ៗ និង​ដៃគូ​សហការ​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន បង្កើន​ភាព​ងាយស្រួល​សម្រាប់​និស្សិត​ចុះ​ហាត់​ការ​និង​រក​ការងារ​ធ្វើ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១​លាន ៥​សែន​នាក់ ដែល​មាន​រយៈពេល ៤​ខែ សិក្សា​ដោយ​ឥត​គិតថ្លៃ ម្យ៉ាងវិញទៀត យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨​ម៉ឺន​រៀល រហូត​ដល់​បញ្ចប់​ការ​សិក្សា​៕ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ