ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តមួយគ្រឿងបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុ.កប៉ើងធ្លា.ក់ផ្លូវតែម្តង

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង បើក​បុក​ពេញទំហឹង បណ្តាល​អោយ​ធ្លាក់​ផ្លូវ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​បើក​ឆ្លង​ផ្លូវដែក​មិន​ប្រុង​ប្រយ័ត្ន​ហើយ រថភ្លើង​មក​ដល់ ។ ទោះបីជា​យ៉ាងណា​នេះ ចាត់ទុកជា​សំណាង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង បើក​បុក​ពេញទំហឹង បណ្តាល​អោយ​ធ្លាក់​ផ្លូវ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​បើក​ឆ្លង​ផ្លូវដែក​មិន​ប្រុង​ប្រយ័ត្ន​ហើយ រថភ្លើង​មក​ដល់ ។

ទោះបីជា​យ៉ាងណា​នេះ ចាត់ទុកជា​សំណាង ពុំ​បណ្តាល​អោយ​អ្នកបើកបរ​រង​របួស​ឡើយ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្លូវលំ​ឆ្លង​ផ្លូវដែក​មុខ​យានដ្ឋាន​ដេ​យ៍​លី​អូ​តូ ក្នុង ភូមិ ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បាន​ជួប​គ្រោះថ្នាក់​នោះ ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២BH.១៥១៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ​ផ្នែក​ខាងឆ្វេង ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បាន​បើក ចេញពី​យានដ្ឋាន​ខាងលើ ដើម្បី​ឆ្លង​ផ្លូវដែក ខណៈនោះ​ក៏​បាន​វ៉ា​ក់​នឹង រថយន្ត​ហ៊ី​ម៉ាក​យ៉ា​ន់​ដាយ​មួយ​គ្រឿង ដែល​បើក​ពីមុខ ស្រប​ពេល​នោះ​មាន​រថភ្លើង​មួយ​ខ្សែ​ចេញពី​រាជធានី​ភ្នំពេញ​ហើយ អ្នកបើកបរ​ក៏​បាន​បើក​ថយក្រោយ​វិញ តែ​មិន​ទាន់​ត្រូវ​រថភ្លើង​បុ​.​ក​ចំ​ក្បាល​ពេញទំហឹង​តែ​ម្តង ។

តាម​សាក្សី​បានអោយ​ដឹង​ថា រថយន្ត​ត្រូវ​រថភ្លើង​បុ​.​ក​ប៉ើង​ជា​ច្រើន​ម៉ែត្រ ធ្លាក់​ផ្លូវ ហើយ​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ ហើយ​អ្នកបើកបរ​បាន​បើកទ្វារ​ចេញ​មក​ដោយ​ពុំ​រង​របួស​ឡើយ ។ ចំណែក​រថភ្លើង​ធ្លាក់​កាង​រង​ការ​ខូចខាត ផ្នែក​ខាង​មុខ រួច​ក៏​បាន​បន្តដំណើរ​ទៅ​បាត់​ទៅ ។

ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​ក៏​បាន​ដោះ​ស្លាក​លេខ​ចេញ ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​រថយន្ត ត្រូវ​បាន​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ស្ទួ​ច រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ ។

ទោះបីជា​យ៉ាង គេ​ពុំ​ដឹង​ថា ន​ណា​សងខាង​ណា​នោះ​ទេ ។ បើ​តាម​ព័ត៌មាន អោយ​ដឹង​ថា ខាង​រថភ្លើង​ទំនងជា​ទារ​សំណង​ការ​ខូចខាត​ខណៈ​ដែល​ម្ចាស់​រថយន្ត​ទារ​ការ​ខូចខាត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ