ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តចតនៅមុខផ្ទះត្រូវបានភ្លើងឆេះបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន និង​សមត្ថកិច្ច​នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ ខណៈ​ចត​នៅ​មុខ​ផ្ទះ​សោះ​។ ដែល​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤ ។…

ខេត្តក្រចេះ ៖ ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន និង​សមត្ថកិច្ច​នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ ខណៈ​ចត​នៅ​មុខ​ផ្ទះ​សោះ​។ ដែល​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤ ។

ករណី​នេះ សមត្ថកិច្ច​មិន​ទាន់​កំណត់​ពី​មូលហេតុ​ពិតប្រាកដ​បាន​នៅឡើយ​ទេ គឺ​កំពុង​តែ​តាមដាន និង​ស្រាវជ្រាវ​តាម​បច្ចេកទេស​ជំនាញ ដើម្បី​អោយ​ដឹង​ពី​មូលហេតុ​ពិត ។

ចំពោះ ទ្បាន​ឆេះ ម៉ា​កកូ​រ៉ូ​ទ្បា ផលិត​ស៊េរី​ឆ្នាំ​៩៣ ពណ៌​ឈាម​ជ្រូក ស្លាក​លេខ​ភ្នំពេញ 2E-8286 កម្ម​សិ​ទ្ឋ​របស់ ឈ្មោះ​ទូច សុខ ហេ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។

កម្លាំង​នគរបាល​បាន​ប្រើប្រាស់​ឡានទឹក​ចំនួន​០២​គ្រឿង របស់​ស្នងការដ្ឋាន​០១​គ្រឿង និង​របស់​អធិការ​ក្រុង​០១​គ្រឿង ទើប​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង​១២.៤៦​នាទី រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤ ។

ដោយឡែក ស​ម្កា​រៈ​ខូចខាត​ក្រៅពី​រថយន្ត សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ជូន​ជា​របាយការណ៍​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ