រាជធានីភ្នំពេញ ៖ មានសេចក្តីរាយការណ៍បន្តបន្ទាប់ទាក់ទងនឹងបងធំតាមសាលាវា.យធ្វើបាបសិស្សសាលា ។ រឿងនេះ អាជ្ញាធរ គ្រូ តាមសាលា និងអាណាព្យាបាល និងសិស្សសាលាផងដែរត្រូវតែរួមគ្នាទប់ស្កាត់អោយបានកុំអោយវាចេះតែរាលដាលក្នុងសង្គម ។
នគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើហិ.ង្សា លើក្មេងស្រីម្នាក់ នៅខណ្ឌកំបូល កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ ប្រតិបត្តិការតាមចាប់ក្រុមក្មេងសិស្សសាលាស្រី និងភេ.ទទី៣នេះបានធ្វើឡើងនៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្រុមក្មេងទាំង៤នាក់នោះ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលទាំងយប់ ដើម្បីយកមកអនុវត្តតាមនីតិវិធី ។

សូមបញ្ជាក់ថា ក្រុមក្មេង (ស្រី៣នាក់ និងក្មេងប្រុសម្នាក់ (ភេ.ទទី៣ )) បានបង្កហិ.ង្សា វា.យទៅលើក្មេងស្រីសិស្សសាលាម្នាក់ ហើយពួកគេបានជិះម៉ូតូគេចខ្លួនពីភ្នំពេញទៅដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានធ្វើសកម្មភាពវា.យក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិ.ង្សានោះតាមបណ្តាញាសង្គម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។
បន្ទាប់ពីមានការបង្ហោះរូបវីដេអូ ចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ពីសកម្មភាពវា.យធ្វើបាបសិស្សស្រីម្នាក់ នៅក្រៅរបងសាលារៀនមួយ ភ្លាមៗនោះក៏មានការបញ្ចេញមតិព្រោងព្រាតដោយស្នើសមត្ថកិច្ចនាំខ្លួនក្រុមក្មេងសិស្សសាលាទាំងនោះមកអនុវត្តនីតិវិធីច្បាប់ ។ ក្រោយពីឃើញខ្លីបវីដេអូនោះ សមត្ថកិច្ចបានទាក់ទងជាមួយអាណាព្យាបាល ឪពុកម្តាយរបស់សិស្សសាលាទាំងអស់នោះ ដើម្បីសម្របសម្រួល និងឈានដល់ការអប់រំ និងមានវិធានការផ្សេងៗ ជាពិសេសនោះ ដើម្បីកុំឲ្យមានបាតុភាពបែបនេះកើតឡើតជាបន្តទៀត ។

វីដេអូខ្លីប ដែលត្រូវបានគេចែកចាយ និងស៊ែរតៗគ្នា តាមបណ្តាញសង្គមបង្ហាញថា ក្មេងសិស្សសាលាមួយក្រុម (ក្មេងប្រុស ភេ.ទទី៣ និងសិស្សស្រីច្រើននាក់) បានព្រួ.តវា.យលើសិស្សស្រីម្នាក់ទៀតនៅដីវាលមួយកន្លែង នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។
ទោះជាយ៉ាងណា ដើមចមនាំឲ្យមានអំពើហិ.ង្សាខាងលើនេះគេនៅមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ ។ ប៉ុន្តែបុគ្គលភេ.ទទី៣ម្នាក់ និងបក្ខពួក ដែលបានប្រើប្រាស់អំពើហិ.ង្សា ទៅលើក្មេងស្រីវ័យជំទង់ម្នាក់នោះបាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកឯក្មេងស្រីពាក់អាវខ្មៅដៃខ្លី តាំងខ្លួនជា «បងធំ» ខណៈក្មេងស្រីរងគ្រោះ ហៅថា «បងម៉ី» ហើយនាងក៏បានសុំទោស ហើយអង្វរឲ្យពួកគេជូននាងទៅវិញផង ។ ប៉ុន្តែ «បងម៉ី» នៅតែសួររកហេតុផលរហូតដល់បងម៉ី វា.យផង បោ.កសក់ផង និងទា.ត់ផង លើក្មេងស្រីរងគ្រោះដែលដេកដួលលើដី ។

ករណីហិ.ង្សានេះ មិនមែនលើកទី១ទេ ក្នុងពេលសង្គមខ្មែរយើងពិសេសនៅភ្នំពេញ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ ក៏មានការចែកចាយវីដេអូ និងរូបភាពសិស្សស្រីមួយក្រុមនៅវិទ្យាល័យបាក់ទូកបានព្រួ.តគ្នាវា.យសិស្សស្រីម្នាក់ទៀត ។ ចំណែកកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិ.ង្សា បង្កឡើងដោយក្រុមសិស្សស្រី៤នាក់ ព្រួ.តគ្នាវា.យលើសិស្សស្រីម្នាក់នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ ។
ករណីសិស្សស្រី ព្រួ.តគ្នាវា.យលើសិស្សស្រី ដែលរៀននៅថ្នាក់វិទ្យាល័យ គឺត្រូវបានបក្ខពួករបស់ជនបង្កថតវីដេអូ តាមទូរស័ព្ទ ហើយយកទៅបង្ហោះលើហ្វេសប៊ុក ទើបបង្កឱ្យមានប្រតិកម្មដូច្នេះ។
ជាលទ្ធផល អាជ្ញាធរសមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនបង្ក និងហៅអាណាព្យាបាល ឪពុកម្តាយរបស់សិស្សស្រី និងសិស្សរងគ្រោះទាំងនោះមកសម្របសម្រួលដោះស្រាយ បង់សំណង និងអប់រំណែនាំព្រមទាំងធ្វើកិច្ចសន្យា ។ ដោយយោងទៅលើក្រុមជនបង្កជាសិស្សសាលាកំពុងនៅវ័យសិក្សា អនាគតវែងឆ្ងាយ ភាគី អាណាព្យាបាលសិស្សស្រី និងសាម៉ីខ្លួនរងគ្រោះក៏បានយោគយល់សម្របសម្រួល ដោះស្រាយដោយសន្តិវិធី ។ ក្រុមសិស្សបង្កដែលជាអនីតិជន អាយុក្រោម១៨ឆ្នាំផងក៏ត្រូវសមត្ថកិច្ច អប់រំ និងឲ្យធ្វើកិច្ចសន្យា ហើយឲ្យកែខ្លួនជាសិស្សល្អ ត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនជាធម្មតា ។

យ៉ាងណាក៏ដោយ ករណីបងតូចបងធំ នៅក្នុងសាលារៀន កើតឡើងយូរហើយ តែកន្លងមកមានច្រើន តែសិស្សប្រុសៗ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លេចចេញសិស្សស្រី តាំងខ្លួនជាបងធំដែរ ហើយបង្កហិ.ង្សា វា.យលើសិស្សស្រីថែមទៀត ។ ករណីនេះ ក៏មិនមែនកើតមានតែនៅភ្នំពេញនោះទេ ។ តាមបណ្តាខេត្តមួយចំនួន ក៏មានករណីក្មេងស្រីទំនើង តាំងខ្លួនជាបងធំ ហើយវា.យលើក្មេងស្រីផ្សេងទៀត និងថតបង្ហោះតាមហ្វេសប៊ុក ជារឿយៗ ផងដែរ។
ករណីទាំងនោះ នាំឱ្យសិស្សស្រីរងគ្រោះ ក្នុងអំពើហិ.ង្សាទាំងនោះបាក់ស្បាត មិនហ៊ានប្រាប់រឿងរ៉ាវនោះទៅកាន់គ្រូ ឬក្រុមគ្រួសារទេ ។ ក្រោយកើតហេតុនោះ ក្មេងស្រីរងគ្រោះ ហាក់ភ័យខ្លាច នៅពេលទៅរៀនម្ដងៗ ។ នេះត្រឹមតែហិ.ង្សាវា.យដំលើរាងកាយ ចុះបើខ្លាចជារឿងគំរា.ម ថតរូប ឬក៏ឱ្យក្មេងស្រីរងគ្រោះទៅធ្វើរឿងល្មើសច្បាប់ផ្សេង មិនកាន់តែវឹកវរហើយ ។

យ៉ាងណាមិញ រឿងរ៉ាវហិ.ង្សា ដែលបង្កដោយសិស្សសាលា ហើយជាសិស្សស្រីទៀតនោះ បង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់អ្នកតាមដានសង្គម ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលសិស្ស ។ ករណីនេះ ទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសិស្សានុសិស្ស នៅតាមសាលារៀន និងអប់រំទូន្មានកូនចៅ ហើយក៏មិនត្រូវតាមចិត្តកូនពេកនោះទេ ។

ឪពុកម្ដាយ និងអាណាព្យាបាល ត្រូវដើរតួនាទីសំខាន់ក្នុងរឿងនេះ ។ ទាំងឪពុកម្តាយ ឬអាណាព្យាបាលរបស់ក្រុមសិស្សបង្កហិ.ង្សា គឺត្រូវពង្រឹងយកចិត្តទុកដាក់គ្រប់គ្រងកូនៗរបស់ខ្លួន ពិសេសបង្កើនការអប់រំទូន្មានកូនៗឱ្យជៀសវាងនូវការប្រព្រឹត្តអំពើខុសឆ្គងផ្សេងៗ នៅក្នុងសង្គម ហើយងាកមកខំប្រឹងរៀនសូត្រ ។ ចំណែកឪពុកម្តាយ ឬអាណាព្យាបាលសិស្សរងគ្រោះក៏ត្រូវបង្កើនការយកចិត្តទុកដាក់ ហើយឱ្យកូនយល់ចិត្តដោយមានរឿងហេតុអ្វី ត្រូវប្រាប់ឪពុកម្តាយឱ្យដឹងភ្លាម ដើម្បីមានវិធានការដោះស្រាយទាន់ពេលវេលា ។
សិស្សខ្លួនឯងវិញ ក៏ត្រូវតែមានស្មារតីភ្ញាក់រលឹក ។ កាត់បន្ថយការដើរលេង ហើយនាំគ្នារៀនសូត្រវិញ ។ ក្នុងវ័យសិក្សានេះត្រូវខំប្រឹងរៀនសូត្រ និងស្តាប់បង្គាប់ឪពុកម្តាយ ។ ឪពុកម្តាយ បានតស៊ូខ្លាំងណាស់ ដើម្បីអនាគតកូន ។ ពួកគាត់ ទិញម៉ូតូ និងរកលុយឱ្យកូនរៀន មិនមែនស្រួលទេ ។ ទាំងអស់នេះ ក៏ដើម្បីអនាគតកូនៗខ្លួនឯងដែរ ។ សូមប្រព្រឹត្តអំពើល្អហើយខំរៀនដើម្បកុំឱ្យស្តាយក្រោយ ៕
ចែករំលែកព័តមាននេះ