ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកអង្គការ​​ម្នាក់ត្រូវ​ចោ​របា.ញ់​​ធ្លាយ​ស្មា ​​ទៅថ្គាម​ ប្លន់​យកម៉ូតូ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់ដែល​​គេ​ដឹ​ង​ថា ​ជាបុគ្គលិក​​បម្រើ​ការងារ​​​នៅអង្គការ​​មួយត្រូវ​​​បានក្រុមគ្រួសារ​​​បញ្ជូន​មក​មន្ទីរពេទ្យ​​​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​​​ជីវិត ក្រោយពី​​​បុរស​នោះ​​ត្រូវក្រុម​​​​ចោរ​​​​ប្រដាប់អាវុធ​​​ធ្វើសកម្មភាព​ប្លន់​យកម៉ូតូ​​បាន​សម្រេច​ និងបា.ញ់​ឱ្យរបួស​ធ្ងន់​​នៅលើផ្លូវ​លំ​​​ស្ថិត​ក្នុងឃុំ​ព្រែក​រកា ស្រុកកណ្តាលស្ទឹង ​​ខេត្តកណ្តាល

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់ដែល​​គេ​ដឹ​ង​ថា ​ជាបុគ្គលិក​​បម្រើ​ការងារ​​​នៅអង្គការ​​មួយត្រូវ​​​បានក្រុមគ្រួសារ​​​បញ្ជូន​មក​មន្ទីរពេទ្យ​​​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​​​ជីវិត ក្រោយពី​​​បុរស​នោះ​​ត្រូវក្រុម​​​​ចោរ​​​​ប្រដាប់អាវុធ​​​ធ្វើសកម្មភាព​ប្លន់​យកម៉ូតូ​​បាន​សម្រេច​ និងបាញ់​ឱ្យរបួស​ធ្ងន់​​នៅលើផ្លូវ​លំ​​​ស្ថិត​ក្នុងឃុំ​ព្រែក​រកា ស្រុកកណ្តាលស្ទឹង ​​ខេត្តកណ្តាល ​​​កាលពីវេលាម៉ោង​​​៧​និង​​​៣០នាទី​យប់ថ្ងៃទី​​២៥ ​ឧសភា ​​២០១១ ។​ ជនរងគ្រោះ​​​ក្នុងអំពើ​ប្លន់​យកម៉ូតូ​​នៅ​ចំណុច​​ខាងលើ​​​ត្រូវបាន​គេស្គាល់​ឈ្មោះ​​អ៊ុំ ​​អឹម ភេទ​ប្រុស អាយុ​​៤២​ឆ្នាំ ​ជាបុគ្គ​លិក​អង្គការមួយ ​ទី​លំ​នៅ​ឃុំ​ព្រែករកា ​ស្រុក​កណ្តាលស្ទឹង ​ខេត្ត​កណ្តាល ។​​

ក្រុមគ្រួសារ​​បុរស​រងគ្រោះ​​​ខាងលើបាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ ​ជន​រងគ្រោះ​​ជិះម៉ូតូ​ម៉ាក​​ហុងដា ​C125 ស៊េរី​​​២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ​​កណ្តាល 2M-4587 ចេញពី​កន្លែង​​​​ធ្វើការ​​ឆ្ពោះ​​​ទៅ​ផ្ទះ​ លុះ​មក​​ដល់​ផ្លូវលំ​​​មួយ​ស្ថិត​ក្នុង​​ភូមិសាស្ត្រ​​​​ឃុំ​ព្រែក​​រកា ស្រុកកណ្តាល​ស្ទឹង​ ​ស្រាប់តែ​មាន​​បុរស​​៣​នាក់​ជិះ​ម៉ូតូមួយ​គ្រឿង​​ម៉ាក​ហុង​ដា​​​​ C125 ស៊េរី​​២០០៨ ពណ៌​ខ្មៅ ​​មិនចាំស្លាកលេខ ​​បានបើក​មក​កៀរ​​ម៉ូតូបុរស​រង​គ្រោះ​​ឱ្យឈប់ រួចហើយ​ជនម្នាក់​​​​ក្នុងចំណោម​​​​​៣នាក់​​នោះបាន​​លោត​ចុះ​ពីលើម៉ូតូ​​​មក​ក្បែរ​បុរស​​​រងគ្រោះ ហើយ​​​​​ដណ្តើម​​យកសោ​ម៉ូតូ ប៉ុន្តែ​ត្រូវ​បាន​​ប្រតាយ​ប្រតប់​​​គ្នា ឃើញ​​​ដូច្នេះ​ក្រុម​​ចោរ​ដក​កាំភ្លើង​​​ខ្លី​មិនស្គាល់ម៉ាក​បាញ់សំដៅ​​​មកលើ​​បុរស​​រង​គ្រោះ​​មួយគ្រាប់ បណ្តាល​​​ឱ្យត្រូវ​ចំ​​ស្មា​ខាង​ស្តាំ រួច​ធ្លាយ​ទៅ​ថ្គាម ។​

ជនរងគ្រោះ​​​បានដេក​​​ដួល​នៅ​លើ​​​​ដី ដោយ​​យកដៃ​​​ទប់ថ្គាម​​​ដែល​រង​​របួស​ចេញ​​​​ឈាម​​ប្រឡាក់​​​ពេញអាវ​ ភ្លាម​ៗ​នោះ​​​ក្រុមចោរ​​ដ៏ព្រហើន​​​បានយក​​​សោ​ពី​​បុរស​រងគ្រោះ​​បញ្ឆេះ​ម៉ូតូ​ជិះចេញ​​ទៅ​បាត់​​ដោយ​ជោគជ័យ​​​មិន​រំខាន​​ដល់​សមត្ថ​កិច្ច​​​​​មូលដ្ឋាននោះ​ទេ ។ ​ជនរងគ្រោះ​​​​ត្រូវ​បាន​​គេ​បញ្ជូនទៅ​​​​មន្ទីរពេទ្យ​​​បង្អែក​​ស្រុកកណ្តាល​ស្ទឹង​​​ ប៉ុន្តែដោយ​សារ​មុខ​​របួស​ធ្ងន់​ធ្ងរ​ ទើប​​​បន្តទៅ​មន្ទីរ​ពេទ្យ​​​កាល់ម៉ែត ​​ដើម្បីសង្គ្រោះជីវិត​។​ គ្រូ​ពេទ្យ​​បានបង្ហើប​ថា ​បុរស​រងគ្រោះ​​​​ឈ្មោះ​​អ៊ុំ អឹម ត្រូវ​ចោ​រ​បាញ់​​ចំស្មា​​ខាង​ស្តាំ ហើយ​ធ្លាយ​​​ទៅ​​​​​ថ្គាម​​​ខាង​ស្តាំ​បណ្តាល​ឱ្យ​​​​បែកឆ្អឹង​​​​ ប៉ុន្តែ​ជន​​រ​ង​គ្រោះ​នៅអាច​​និយាយ​​បាន​​​ និងធ្វើ​ការវះកាត់​​ផង​ដែរ ៕​