ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ថ្មី​ទៀត​ហើយ​ ក្នុង​វិទ្យាល័យ​​មួយកន្លែង​នៅ​អា​មេ​រិ​ក

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ត្រូវ​ស្លា.ប់​និង​មនុស្ស​៥​នាក់​ទៀត​រង​ភាគច្រើន​ជា​សិស្ស

សហរដ្ឋអាមេរិក ៖ សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ត្រូវ​ស្លា.ប់​និង​មនុស្ស​៥​នាក់​ទៀត​រង​ភាគច្រើន​ជា​សិស្ស ក្នុង​ការ​បាញ់ប្រហារ​នៅ​គ្រឹះស្ថានសិក្សា​មួយ​នៃ​ទីក្រុង​PERRY​ រ​ដ្ឋ​អៃ​យ៉ូ​វ៉ា​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​មក​រា​។ ខ្មាន់កាំភ្លើ.ង​ជា​ក្មេង​ប្រុស​ជំទង់​ម្នាក់​អាយុ​១៧​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ជាមួយ​របួស​ដែល​គេ​បា.ញ់​ខ្លួនឯង​។

តាម​អាជ្ញាធរ​មូលដ្ឋាន​ថា ខ្មាន់កាំភ្លើ.ង​ជា​សិស្ស​វិទ្យាល័យ​អាយុ​១៧​ឆ្នាំ រក​ឃើញ​រង​របួស​ដោយ​ការ​បា.ញ់​ប៉.ង​សម្លា.ប់​ខ្លួនឯង តែ​ប៉ូលិ​ស​មិន​បញ្ជាក់​ច្បាស់់​ថា​ជន​នោះ​ត្រូវ​ស្លា.ប់​ឡើយ​។ ការ​បា.ញ់ប្រហារ​នេះ​កើត​មាននៅ​ទីក្រុង​PERRY ជាទី​ក្រុង​តូច​មួយ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​DES MOINES រដ្ឋធានី​នៃ​រដ្ឋ​អៃ​យ៉ូ​វ៉ា​ ។ សិស្ស​រូប​នោះ​មាន​កាំភ្លើ.ង​២​ដើម ដោយ​ការ​បា.ញ់ប្រហារ​របស់​គេ បណ្ដាល​ឲ្យ​ត្រូវ​មនុស្ស​៦​នាក់​ក្នុង​នោះ​ម្នាក់​ស្លា.ប់​ ។ ក្នុង​ចំណោម​អ្នក​របួស ៤​នាក់​ជា​សិស្ស​ហើយ​អ្នក​របួស​ទី​៥​ជា​បុគ្គលិក​រដ្ឋបាល​សាលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ