ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! នេន​តូច​១​អង្គ​បា​.​ត់ប​.​ង់​ឪពុក​ម្តាយ​តាំង​ពី​​ក្មេង មាន​តែ​យក​ទី​អារាម​ធ្វើ​ជាទី​ពឹង (​វី​ដេ​អូ​)

3 ខែ មុន
  • ឧត្តរមានជ័យ

ការ​កើតជា​មនុស្ស គឺជា​រឿង​កម្រ ហើយ​ការ​កើតមក​មានឱកាស​បាន​រស់​ជួបជុំ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​សាច់ញាតិ​ក៏​ជា​រឿង​ដ៏​កម្រ​ដែរ​។ តួយ៉ាង នេន​តូច​មួយ​អង្គ មាន​ជី​វិ​.​ត​រស់នៅ​លើ​ភព​ផែនដី​នេះ ប៉ុន្តែ​មិន​មាន​វាសនា

ខេត្តឧត្តរមានជ័យ ៖ ការ​កើតជា​មនុស្ស គឺជា​រឿង​កម្រ ហើយ​ការ​កើតមក​មានឱកាស​បាន​រស់​ជួបជុំ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​សាច់ញាតិ​ក៏​ជា​រឿង​ដ៏​កម្រ​ដែរ​។ តួយ៉ាង នេន​តូច​មួយ​អង្គ មាន​ជី​វិ​.​ត​រស់នៅ​លើ​ភព​ផែនដី​នេះ ប៉ុន្តែ​មិន​មាន​វាសនា​រស់នៅ​ជួបជុំ​អ្នក​មានគុណ​នោះ​ឡើយ ហើយ​ចុង​ក្រោយ​​នេន​តូច ក៏​បាន​ជ្រើស​យក​ទី​អារាម និង​ព្រះពុទ្ធ​ព្រះធម៌ គឺជា​ទីពឹង​។

មក​ដល់​ចំណុច​នេះ បងប្អូន​ប្រិ​យ​មិត្ត​អ្នក​អាន​ពិតជា​ចង់​ដឹង​ហើយ​ថា តើ​នេន​តូច​មួយ​អង្គ​នេះ មាន​ខ្សែ​ជី​វិ​.​ត​យ៉ាងណា? ហើយ​នេន​តូច កំពុង​តែ​គង់នៅ​វត្ត​អារាម​មួយ​ណា?​។ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​លម្អិត សូម​ក្រឡេក​មើល​វី​ដេ​អូ​ខ្លី​មួយ ដែល​កំពុង​អង្រួន​បេះដូង​មហាជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​សិន នោះ​គឺ​វី​ដេ​អូ​ខ្លី​មួយ​របស់​នេន​តូច​មួយ​អង្គ កំពុង​តែ​បញ្ចុក​បាយ​ប្អូនស្រី​ម្នាក់ ធ្វើ​អោយ​មហាជន​ទប់​អារម្មណ៍​ស្ទើរតែ​មិន​ចង់បាន ដោយ​ទឹកចិត្ត​ដ៏​ប្រពៃ​មួយ​នេះ ខណៈ​ដៃ​ម្ខាង​កាន់​ចាន និង​ដៃ​ម្ខាង​ទៀត​បញ្ចុក​បណ្តើរ​។

@puchhengan

♬ សំឡេងដើម – ផេន វិរៈ – ផេន វិរៈ

ជា​ការ​ពិត​ណាស់ តាម​រយៈ​សកម្មភាព​រូបភាព​វី​ដេ​អូ​ប៉ុន្មាន​វិនាទី​នេះ ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ប្រសិនបើ​បានដឹង​អំពី​ខ្សែ​ជី​វិ​.​តរបស់​នេន​តូច​រូប​នេះ​ទៀត កាន់តែ​អាសូរ​ជា​ពន់ពេក ក្រោយ​ពី​នេន​តូច ត្រូវ​បា​.​ត់ប​.​ង់​ភាព​កត់​ក្តៅ​តាំងពី​ក្មេង ព្រោះ​ម្តាយ​ឪពុក​បាន​លាចាក​លោក​តាំងពី​នេន​តូច ពុំ​ទាន់​ដឹងក្តី​មក​ម្ល៉េះ​។

ក្រៅពី​រស់នៅ​ជា​កូនកំព្រា​មក នេន​តូច គ្មាន​ទីពឹង​នោះ​ឡើយ ដោយ​មាន​តែ​វត្ត​អារាម ព្រះពុទ្ធ​ព្រះធម៌​នេះ​ហើយ​គឺជា​ទីពឹង ជាទី​អាស្រ័យ និង​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ។ ពិតមែន​ហើយ ជី​វិ​.​តមនុស្ស​រស់នៅ​ក្នុង​លោក​ទាំងឡាយ តែងតែ​កើតឡើង​រមែង​ស្លា​.​ប់​ទៅ​វិញ នេះ​គឺជា​ច្បាប់ធម្មជាតិ គ្មាន​អ្វី​មក​បញ្ឈប់​​បាន​នោះ​ឡើយ ដូច្នេះ​គួរ​សាង​សេចក្តី​ល្អ កុសល​ជា​ទ្រព្យ ក្រែង​ស្លា​.​ប់​ទៅ​បាន​ដល់ទី​ឋាន​ដ៏​ប្រពៃ​មួយ​។

គួរ​បញ្ជាក់​ថា ទោះបីជា នេន​តូច ត្រូវ​ប្រឈម​នូវ​ការ​ខ្វះខាត​ក្តី តែ​បាន​ទី​អារាម​ជាទី​ពឹង ជា​ពិសេស​ព្រះសង្ឃ​នៅ​ក្នុង​វត្ត តែងតែ​ទូន្មាន និង​អប់រំ​ប្រៀនប្រដៅ ក៏​ដូច​ជា​បង្រៀន​ដល់​កូន​នេន​តូច​រូប​នេះ​ផង​ដែរ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ព្រះ​គណ​ម្ចាស់ លុ​ច ឆេ​ង​អាន ដែល​ជា​ព្រះសង្ឃ និង​ជា​អ្នក​យក​កូន​នេន យ៉ា​ត ម៉េ​ង​ហុង មក​ស្នាក់​អាស្រ័យ​ជាមួយ ដោយ​ព្រះ​អង្គ​ឈ្វេងយល់​ថា «​កូន​នេន យ៉ា​ត ម៉េ​ង​ហុង រូប​នេះ មានការ​ខ្វះខាត ដោយសារ​ឪពុក​ម្តាយ​បាន​លាចាក​ឆ្ងាយ​តាំងពី​តូច ហើយ​គ្មាន​ទីពឹង គឺជា​ក្មេង​កំព្រា​។ ម្ល៉េះ​ហើយ ព្រះ​អង្គ​ក៏​យក​នេន​តូច​មក​គង់នៅ​ជាមួយ ដោយ​ទុកដូចជា​កូន ជា​សាច់ញាតិ​ផង​ដែរ​។ ហើយ​នេន​តូច​នេះ មានស្រុក​កំណើត​នៅ​ភូមិ​អូរ​សោម ឃុំ​ត្រពាំង​​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដោយ​សព្វ​ថ្ងៃនេះ គង់នៅ​វត្ត​មហាមុន្នី​រាជកា​រាម ហៅ​វត្ត​ថ្កូវ ស្ថិត​ក្នុងភូមិ​ថ្កូវ ស្រុក​ត្រ​ពាំ​ប្រាសាទ ខេត្តឧត្តរមានជ័យ​»​។

តាម​រយៈ​សកម្មភាព​ដែល​បញ្ចុក​បាយ​នោះ ការ​ពិត​ទៅ​ក្មេង​ស្រី​រូប​នោះ​ពុំ​មែន​ជា​ប្អូន​នោះ​ឡើយ តែ​ជា​ក្មួយ​របស់​ព្រះ​គណ​ម្ចាស់ លុ​ច ឆេ​ង​អាន​។ ខណៈ​ពេល​មានការ​នឹករលឹក​ម្តង​ម្តា​ល​ក៏​មក​លេង ហើយ​នេន​តូច ស្រឡាញ់​ប្អូន​ទុកដូចជា​ប្អូនបង្កើត ទើប​បានជា​បញ្ចុក​បាយ​ដូច្នេះ ពោល​គឺ​ទោះបីជា នេន​តូច ខ្វះ​ភាព​កក់ក្តៅ​ក៏​ពិតមែន ប៉ុន្តែ​នេន​តូច មិន​ខ្វះ​ភាព​កក់ក្តៅ​ផ្តល់​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​នោះ​ឡើយ​។

ព្រះ​គណ​ម្ចាស់ លុ​ច ឆេ​ង​អាន បាន​មាន​សង្ឃដីការ​បន្ត​ថា «​គណ​ម្ចាស់​ស្រឡាញ់​ចូល​ចិត្ត​នេន​តូច​ៗ ជា​ពិសេស​ក្មេង​កំព្រា​តែ​ម្តង ដោយ​លោក​តែងតែ​បង្ហាត់បង្រៀន អប់រំ ប្រៀនប្រដៅ ដោយ​ចង់អោយ​នេន​តូច​ៗ​មានចំណេះ​វិជ្ជា​នៅ​ក្នុង​ខ្លួន ដូច​ជា នេន​តូច យ៉ា​ត ម៉េ​ង​ហុង ដែល​ក្មេង​កំព្រា​នេះ​»​។

ព្រះ​តេ​ជ្ជ​គណ លុ​ច ឆេ​ង​អាន បាន​មាន​សង្ឃដីការ​បន្ត​ថា «​នេន​តូច ដែល​កំព្រា​នេះ បួស​រៀន​បាន​២​វស្សា​មក​ហើយ ដោយ​នេន​តូច ចង់​ចេះ ចង់​ដឹង និង​ខិតខំ​ប្រឹងប្រែង​ត្រង់ត្រាប់​ពី​គណ​ម្ចាស់ ដែល​ជា​គ្រូ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេន​តូច យ៉ា​ត ម៉េ​ង​ហុង ដែល​ជា​ក្មេង​កំព្រា​រូប​នេះ គឺ​មាន​បងប្អូន​ចំនួន​៦​នាក់ ដោយ​បងប្អូន​នេន​តូច មានការ​ខ្វះខាត​រៀង​ៗ​ខ្លួន ដូច្នេះ​ហើយ​ទើប​បានជា​នេន​តូច ផ្ញើខ្លួន​នឹង​សង្ឃ​ទាំង​វ័យក្មេង​ដូច្នេះ​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

@puchhengan

♬ Instrumen Sedih Renungan – JUL MARUF
@puchhengan

♬ សំឡេងដើម – វីរៈកុលបុត្រ – វីរៈកុលបុត្រ
@puchhengan

♬ เสียงต้นฉบับ – บีช วงกลม ทีเอ็มจีเรคคอร์ด – บีช วงกลม นะครับ
@puchhengan

កូនណេរកំសត់😰ស៊ូៗណា🙏🏻💪

♬ សំឡេងដើម – លោកម្ចាស់៚បញ្ញា – Khnei Panha

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ