ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! ​ក្មេ.ង​ប្រុស​​២​នាក់​ល.ង់ទឹក​មុខ​វត្ត​ព្រែក​លៀប ​កាល២ថ្ងៃមុន

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​២​នាក់ ដែល​បាន​ល.ង់ទឹក​កាលពី​២​ថ្ងៃមុន នៅ​មុខ​វត្ត​ព្រែក​លៀប ត្រូវ​

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​២​នាក់ ដែល​បាន​ល.ង់ទឹក​កាលពី​២​ថ្ងៃមុន នៅ​មុខ​វត្ត​ព្រែក​លៀប ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស.ព​អណ្តែត​ឡើង​ហើយ កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​៥​ខែ មក​រា ឆ្នាំ ២០២៤ នេះ​ បន្ទាប់​ពី​​បងប្អូនខ្មែរ-​អ៊ិ​ស្លា​ម និង​កម្លាំង​កង​ទ័ព​​ពិសេស​៩១១ ជួយ​អន្តរាគមន៍​​មុជ​​រាវរក​អស់​រយៈពេល​២​ថ្ងៃ​ រក​ស.ព​ពុំ​ឃើញនោះ ​។ គួររំលឹកថា ក្មេង​ប្រុស ២​នាក់ លង់ទឹក រកស​.​ព​ពុំ​ឃើញ នៅ​មុខ​វត្ត​ព្រែក​លៀប

ស.ព​ក្មេងប្រុស​ដែល​ល.ង់ទឹក​ទាំង​​២រូប​​ខាងលើនេះ ក្នុងនោះម្នាក់​​ឈ្មោះ​ជា សុខ ដា​រិ​ទ្ធ​ អាយុ​១០​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ សាលា​បឋម​សិក្សា​ព្រែក​លៀប មាន​លំនៅ​ក្បែរ​កន្លែង​កើតហេតុ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ទក់ ឃុំ​ពាម ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម និងម្នាក់ទៀត​​ឈ្មោះ​ហុ​ក គឹ​ម​ហៃ អាយុ​១២​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ក្បែរ​វត្ត​ព្រែក​ព្រែក​លៀប​ ។

គួរ​បញ្ជាក់​ថា ក្មេង​ប្រុស​រងគ្រោះ​ទាំង​២​នាក់ ក្នុង​ចំណោម​ក្មេង​៣​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹក​ទន្លេនៅ​មុខ​វត្ត​ព្រែក​លៀប ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ហើយ​បាន​លង់ទឹកលិចបាត់ ​​រក​ស.ព​ពុំ​ឃើញឡើយ​ ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី៣​ខែ មក​រា ឆ្នាំ​២០២៤​។

​តាម​​ប្រភពពី​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​​ម្នាក់​ឈ្មោះ ជា សុខ​ដា​រិ​ទ្ធ បានអោយដឹង​ថា មុនពេលកើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក កូនប្រុស​របស់​គាត់​បាន​សុំ​ជិះ​កង់​ដើរ​លេង ​លុះដល់វេលា​​ម៉ោង​ប្រមាណ​១១​ព្រឹក បាត់​កូន​មិនឃើញ​មក​ផ្ទះហូប​បាយ​រៀបចំ​ទៅ​រៀន ក៍បាន​ដើរ​រក​ក្នុងភូមិ ស្រាប់តែ​មាន​ក្មេង​ប្រុស​គរ​ម្នាក់​មក​ប្រាប់​ថា កូន​គាត់​បាន​លង់ទឹក​លិច​បាត់ ក៏​ទៅ​មាត់ទន្លេ​ប្រទះ​ឃើញ​កង់ និង​ស្បែង​ជើង ។​

ស្ត្រីជា​ម្តាយ​ក្មេងរងគ្រោះ​ខាងលើ​បាន​បន្ត​ថា ​ភ្លាម​ៗនោះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​​មុជ​​ទឹក​រាវរកដែរ​ តែ​ពុំ​ឃើញ​ឡើយ​ ហើយ​ស្ត្រី​ជា​ម្តាយ​គិតតែ​ពី​អង្គុយ​យំ​ដ​ង្ហើ​យ​ហៅ​កូន​មកហូប​បាយ​យ៉ាង​ក្តុកក្តួល​ជាទី​បំផុត​ ។ ​បន្ទាប់​ពី​ជួល​បងប្អុនខ្មែរ-​អ៊ិ​ស្លា​ម​រាវរក​មិនឃើញ លុះ​នៅ​ថ្ងៃ​ទី៤ ខែ មក​រា កម្លាំង​កង​ទ​ព័​ពិសេស​៩១១ ក៍បាន​ចុះ​ទៅ​ជួយ​មុជទឹក​រាវរក​ពេញ​១​ថ្ងៃ​រហូត​ដល់​យប់​មិនឃើញ ហើយ រហូត​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ខែ មក​រា​ នេះ​ក៍បាន​ចេញ​ទូក​ពី​ជ្រោយចង្វារ​ទៅ​រុករក​ទៀត តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស.ព​ផុស​អណ្តែត​ឡើង​នៅ​ក្បែរ​ច្រាំង​ទន្លេ ។​ នៅ​ព្រឹក​នេះ​ដែរ​ សព​ក្មេង​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​កងទ័ព​ពិសេស​៩១១ ជួយ​ចាត់ចែង​ស្រង់​ឡើង​លើ​ច្រាំង ដើម្បី​អោយ​នគរបាល​ជំនាញ​ត្រួត​ពិ​តិ​ត្យ ។

​តាម​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា ស.ព​ក្មេង​ប្រុស​ឈ្មោះ​ជា សុខ​រិ​ទ្ធ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ ។​ ចំណែកស.ព​ក្មេង​ប្រុស​ឈ្មោះ​ហុ​ក ​គឹ​ម​ហៃ ត្រូវ​បាន​ក្រុ​ម​​គ្រួសារ​ធ្វើបុណ្យ និង​បូជា​នៅ​វត្ត​ព្រែ​លៀបនេះ​​តែ​ម្តង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ