ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុនប្រាប់មូលហេតុ ក្រោយ​យន្តហោះ​បុ.ក​គ្នា​នៅ​ព្រ​លាន​ក្រុង​តូ​ក្យូ​

1 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​JAPON AIRLINES អះអាង​នា​

ប្រទេស​ជប៉ុន ៖ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​JAPON AIRLINES អះអាង​នា​ថ្ងៃ​ទី​៤​មក​រាប្រាប់​ដល់​AFP​ថា បណ្ដា​អ្នក​បើក​យន្តហោះ​របស់​ក្រុមហ៊ុន​នោះ​ដែល​ដឹក​មនុស្ស​៣៧៩​នាក់ ពេល​យន្តហោះ​ចុះ​មិន​បាន​មើលឃើញ​យន្តហោះ​មួយទៀត​ដែល​បុក​កាលពី​ថ្ងៃ​ទី​២​មក​រា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​តូ​ក្យូ​ហា​ណឺ​ដា​ឡើយ​។ គួររំលឹកថា អ្នកដំណើរ​ជប៉ុន​ជម្លៀស​ខ្លួន​ដោយ​សុវត្ថិភាព​ចេញពី​យន្តហោះ​កំពុង​ឆេះ

ពេល​សួរ​ពី​រឿង​គ្រោះថ្នាក់​នោះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​ក្នុង​ចំណោម​មនុស្ស​៦​នាក់​ជិះ​ក្នុង​យន្តហោះ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ថ្លែង​ថា យើង​មិន​បាន​មើលឃើញ​យន្តហោះ​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​។ បណ្ដា​អ្នក​បើក​យន្តហោះ​យើង​និយាយ​ថា គឹ​ដល់​ពេល​កង់​យន្តហោះ​ប៉ះ​ដី ទើប​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​ប៉ះ​អ្វីមួយ​។ ក្នុង​ចំណោម​អ្នក​បើក​ទាំង​៣​នាក់​អ្នក​បើក​ម្នាក់​និយាយ​ថា បានឃើញ​របស់​មួយ​ពេល​ជិត​ប៉ះ​ទៅ​ហើយ​នៅ​ពីមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ