ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​សភា​ក្នុង​រដ្ឋ​អា​មេ​រិ​ក​ផ្សេង​ៗ​ជម្លៀស​មនុស្ស​ចេញ ​ពេល​ប្រកាស​អាសន្ន​គ្រាប់បែ.ក

3 ខែ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​និង​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា វិមាន​កា​ពី​តូ​ល​យ៉ាង

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​និង​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា វិមាន​កា​ពី​តូ​ល​យ៉ាងតិច​៦​ក្នុង​រដ្ឋ​ផ្សេង​ៗ​គ្នា​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៣​មក​រា បាន​ជម្លៀស​មនុស្ស​ចេញ ក្រោយ​ការ​ប្រកាស​អាសន្ន​គ្រាប់បែក បន្ទាប់​ពី​ទទួល​សំបុត្រ​គំរាមកំហែង​គ្រឿងផ្ទុះ​។

ទោះបី​យ៉ាងណា​ ពុំ​មាន​គ្រឿងផ្ទុះ​ណាមួយ​ឬ​របស់​គ្រោះថ្នាក់​ត្រូវ​បាន​រក​ឃើញ​ឡើយ ពេល​ប៉ូលិស​ជម្លៀស​មនុស្ស​ចេញពី​វិមាន​សភា​នៃ​រដ្ឋ​ច​ច​ជៀ ខេន​នេ​ក​ធី​ខេត កេ​ន​ទុក​គី មី​ជី​ហ្គេ​ន មី​ស៊ីស៊ី​​ពី​និង​ម៉ុង​តា​ណា​។ វិមាន​កា​ពី​តូ​ល​ក្នុង​រដ្ឋ​និ​មួយ​ៗ ជា​អគារ​ផ្លូវការ​ជា​ទូទៅ​មានកា​រិ​ល័យ​សភា​រដ្ឋ​និង​ការិយាល័យ​របស់​អភិបាល​រដ្ឋ​។

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ការ​គំរាមកំហែង​មាន​ក្នុង​សារ​យ៉ាងច្រើន​ផ្ញើរ​ដល់​អ្នក​ទទួលខុសត្រូវ​រដ្ឋ​នានា​ក្នុង​ទូ​ទាំង​ប្រទេស​។ ក្នុង​ចំណោម​សារ​ទាំងនេះ​មាន​សារ​មួយ​សរសេរ​ថា ខ្ញុំ​បាន​ដាក់​គ្រឿងផ្ទុះ​ជា​ច្រើន ខាងក្នុង​វិមាន​កា​ពី​តូ​ល​របស់​អ្នក​។ គ្រឿងផ្ទុះ​ទាំងនោះ​ត្រូវ​បាន​លាក់​យ៉ាង​ល្អ​ហើយនឹង​ផ្ទុះ​ក្នុង​ប៉ុន្មាន​ម៉ោង​ទៀត​។ ខ្ញុំ​ធានា​ថា​លោក​អ្នក​ទាំងអស់​នឹង​ត្រូវ​ស្លាប់​។

ឧប្បត្តិហេតុ​នោះ​កើត​មាន​៣​ថ្ងៃមុន​ដល់​ខួប​នៃ​ការ​លើកគ្នា​ចូល​អុកឡុក​វិមាន​កា​ពី​តូ​ល​ក្រុង​វ៉ា​សិ​ុ​ន​តោន ដោយ​បណ្ដា​អ្នកគាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ