ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​​ភរិយា​​ទូត​​ឥណ្ឌូ​ណេ​ស៊ី​ ​និង​​សិង្ហ​បុរី​​​ស្វែង​យល់​​ពី​​កាក​បាទ​ក្រហម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​​ទីស្នាក់​ការ​កណ្តាល​កាក​​បាទ​ក្រហម​កម្ពុជា កាល​ពី​ថ្ងៃទី​២៥ ឧសភា ​លោក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រា៉នី ហ៊ុនសែន ​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​​ជា​មួយ​ភរិយា​​ឯក​អគ្គរដ្ឋ​ទូត​ឥណ្ឌូណេ​ស៊ី​ និង​សិង្ហ​បុរី ។ លោក​ជំទាវ​​ម៉ែន នារី​សោភ័គ អគ្គ​លេខា​ធិការ​រង​កាក​បាទ​ក្រហម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​ជំនួប​ពិភាក្សា​​នោះ

រាជធានីភ្នំពេញ ៖ នៅ​​ទីស្នាក់​ការ​កណ្តាល​កាក​​បាទ​ក្រហម​កម្ពុជា កាល​ពី​ថ្ងៃទី​២៥ ឧសភា ​លោក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រា៉នី ហ៊ុនសែន ​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​​ជា​មួយ​ភរិយា​​ឯក​អគ្គរដ្ឋ​ទូត​ឥណ្ឌូណេ​ស៊ី​ និង​សិង្ហ​បុរី ។

លោក​ជំទាវ​​ម៉ែន នារី​សោភ័គ អគ្គ​លេខា​ធិការ​រង​កាក​បាទ​ក្រហម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​ជំនួប​ពិភាក្សា​​នោះ គឺ​ផ្តោត​ទៅ​លើ​​ការ​ងារ​​ និង​ភាព​រីក​​ចម្រើន​​របស់​កាក​បាទ​ក្រហម​​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ។ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​បាន​លើក​កម្ពស់​​ការ​​​យល់​ដឹង​បំផុស​កម្លាំង​អ្នក​ស្ម័គ្រ​​ចិត្តទូទាំង​ប្រទេស និង​ការ​រក​មូល​និធិ​ទទួល​បាន​​ជោគ​ជ័យ​គួរ​ជាទី​គាប់​ចិត្ត ហើយ​សាខា​​ទាំង​២៤​ខេត្ត​-ក្រុង ​​ក៏​បាន​ប្រារព្ធ​នូវទិវា​​ពិភព​លោក​កាក​បាទ​ក្រហម​​អឌ្ឍ​ច័ន្ទ​ក្រហម​នេះ​ដែរ ថែម​ទាំងទទួល​បាន​នូវការ​គាំទ្រ​ពីគ្រប់​មជ្ឈ​ដ្ឋាន​ទៀត​ផង ។ ថវិកា​ដែល​ស្នាក់​ការ​កណ្តាល​ទទួល​បាន​ពី​ទិវា​៨​ឧសភា ​បាន​ធ្វើ​ការ​បែង​ចែក​ជូន​ទៅដល់​បណ្តា​សាខា​មួយ​ចំនួន​ដែល​មាន​លទ្ធ​ភាព​​តិចតួច​ក្នុង​ការ​រក​មូល​និធិ​ ដើម្បី​ឱ្យ​សាខា​ទាំង​នោះ​មាន​លទ្ធ​​ភាព​​ជួយ​​ដល់​ប្រជា​ពល​​រដ្ឋ​​បាន​ទាន់​ពេល​វេលា ។ កាក​បាទ​ក្រហម​កម្ពុជា​ក៏​បាន​ជួយ​ដល់​​ជន​ភៀស​សឹកដែល​​​កើត​ពី​​ការ​ឈ្លាន​ពាន​របស់​សៀម​ ដោយ​​​ចម្អិន​អាហារ​​ដល់​ជន​ភៀស​សឹក​​ ជួយ​គ្រប់​គ្រង​នៅ​ក្នុង​ជំរំ ជួយ​ផ្តល់​ទឹក​ស្អាត និង​ស្បៀង​អាហារ​ និង​ជួយជួស​ជុល​សាង​សង់​​ផ្ទះ​​​ប្រជា​ពលរដ្ឋ​​ចំនួន​៤៨​ខ្នង ដែល​រងនូវ​ការ​ខូច​ខាត​ដោយ​សារ​គ្រាប់​ផ្លោង​​របស់​​ទាហាន​សៀម។

លោក​ជំទាវ​​ភរិយាទូត​ឥណ្ឌូ​ណេស៊ី បាន​​សម្តែង​នូវការ​ចាប់​អារម្មណ៍​ចំពោះ​សកម្ម​ភាព​ដ៏​មមា​ញឹក​របស់​កាក​បាទ​ក្រហម​កម្ពុជា ។ លោក​ជំទាវបាន​ធ្វើ​ការ​​ប្រៀប​ធៀប​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី​ថា នៅ​ប្រទេស​ឥណ្ឌូណេ​ស៊ីក៏​មាន​ការ​ចាប់​រំលោភ​ដែរ ​​តែ​ភាគ​ច្រើន​​កើត​មាន​តែ​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ។ ​ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​វិញ អំពើ​ចាប់​រំលោភ​​ភាគច្រើន​​កើត​មានតែ​នៅតាម​ទីជន​បទ​ទៅ​វិញ។​ ចំពោះ​​ប​ញ្ហា​អេសដ៍វិញ​ កម្ពុជា​​ក៏​ទទួល​បាន​ជោគ​ជ័យ​​លើ​បញ្ហា​​ទប់​ស្កាត់​​ការ​រីករាល​ដាល​​នៃ​មេរោគ​អេដស៍​ដែរ គឺជា​ជោគ​ជ័យ​​ដ៏​ធំ​មួយ​ ។ ​បញ្ហា​​ចម្លង​មេ​រោគ​អេដស៍​នៅ​ឥណ្ឌូណេ​ស៊ី ភាគច្រើន​​គឺ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំញៀន​។ រីឯលោក​ជំទាវ​​ភរិយា​ទូត​​សិង្ហ​បុរី ក៏​បាន​សម្តែង​នូវ​ការ​ចាប់​អារម្មណ៍ ចំពោះ​សកម្ម​ភាព​រីកចម្រើន​របស់​កាក​បាទ​ក្រហម​​កម្ពុជាដែរ ហើយ​លោក​ជំទាវ​ចង់​ដក​ស្រង់​បទ​ពិសោធន៍​ពី​លោក​ជំទាវ​​ ប៊ុន រ៉ានី ហ៊ុន សែន៕