ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ក្រុម​ប្ល.ន់​នៅ​ខេត្តសៀមរាប ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​​ក្នុង​ភូមិសាស្ដ្រ​រាជធានី​-​ខេត្ត

3 ខែ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​៩និង​១៥​នាទី នៅ​ចំណុច​ផ្ទះ​របស់​ជន​

​ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​៩និង​១៥​នាទី នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡិ​ក វិច្ឆិកា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្ទះ​(​អូរ​ប្រាំ​ព្យាម​) ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិ.ត​ភ្ជ.ង់​ប្ល.ន់​។

ក្រោយ​ពី​មាន​ហេតុ​ការ​ណ៍ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន កម្លាំង​ជំនាញ របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​សហការ​ជា មួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ឈាន​ដល់កំណត់​បាន​អត្តសញ្ញាណ​មុខ​ស​ញ្ញ​ប្រព្រឹត្ត​ខាងលើ និង​ទីតាំង​លាក់​របស់​ជនសង្ស័យ​។

លុះដល់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​យើង​បាន​បន្ត​ដឹកនាំ​សហការ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ​រួម​មាន ១-ឈ្មោះ រ៉​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ឃាត់​ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ថ្នល​ដាច់ ឃុំ​ដាន​រុណ ស្រុក​សូ​និគម ខេត្តសៀមរាប និង២-ឈ្មោះ ឈិ​ន ភ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ស្នា​ផ្អែក ឃុំ ស្រ​យ៉ង ស្រុក​គូ​លេ​ន ខេត្តសៀមរាប និង​ដកហូត​បាន​វត្ថុ​តាង ដែល​យក​មក​ធ្វើ​សកម្មភាព​ប្រ​ព្រ​ត្តិ​បទ​ល្មើ​​សបាន​មួយ​ចំនួន ។

ក្រោយពី​សាកសួរ​ ជនសង្ស័យ​ទាំង​២នាក់​បាន​សារភាព​ដូច​គ្នា​ថា កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង៩និង១៥នាទី ពួក​ខ្លួន​ដែល​មាន​បក្ខ​ចំនួន ៣​នាក់ ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​ផ្ទះ​ប្រជាពលរដ្ឋ និង​ប្រដាប់​ដោយ​កាំបិត (​ដែល​បាន​ដកហូត​) ភ្ជង់​ប្លន់​យក​ទ្រព្យ សម្បត្តិ​ប្រជាពលរដ្ឋ នៅ​ភូមិ​ត្រពាំង​ខ្ទះ​(​អូរ​ប្រាំ​ព្យាម​) ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ប្រគល់​ឲ្យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប បន្ត​អនុវត្ត​នីតិវិធី និង​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ ឈិ​ន ភណ្ឌ ដែល​រត់គេច​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ