ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះភូម ឬរានទេវតា តាមថែរក្សាម្ចាស់ផ្ទះ បើសិនអ្នក​ប្រណិប័តន៍នូវរឿងមួយចំនួនបានត្រឹមត្រូវ

3 ខែ មុន

រាជធានីភ្នំពេញ ៖ ព្រះ​ភូម ឬ​រាន​ទេវតា ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូទៅ​តែង​រៀបចំ​ដាក់​នៅ​ខាង​មុខ​ផ្ទះ

រាជធានីភ្នំពេញ ៖ ព្រះ​ភូម ឬ​រាន​ទេវតា ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូទៅ​តែង​រៀបចំ​ដាក់​នៅ​ខាង​មុខ​ផ្ទះ និង​ដាក់សំណែន ដើម្បីសុំសេចក្តីសុខ ហើយ​ព្រះ​ភូម​ គឺជា​ពពួកទេវតា​​ដែល​តាម​ថែរក្សា​ម្ចាស់​ផ្ទះ ពេល​ខ្លះ​ទៀត នៅ​ពេល​ណា​ដែល​ម្ចាស់ផ្ទះអាចនឹង​​មាន​គ្រោះ មាន​ភ័យ ឬ​មាន​អន្តរាយ​អ្វីមួយ​កើត​មាន​ដល់​ម្ចាស់ផ្ទះ គឺ​ពពួក​ទាំង​អស់​នឹង​តែង​ពន្យល់​ស​ប្តិ​ប្រាប់​ឱ្យដឹងមុន​។

​ប្រាកដណាស់ នៅពេលយើង​ធ្វើ​ផ្ទះ ឬដាក់ព្រះភូម ឬដាក់រាន​ទេវតា ​ឱ្យ​ពពួក​ទេព្តា​នៅ​​អញ្ចឹង​​ទៅ ប្រសិនបើ​ថ្ងៃសីល ឬ​ថ្ងៃឧបោសថសីល ហើយ​ម្ចាស់ផ្ទះ​នោះ​ចេះ​ធ្វើបុណ្យ ចេះ​ធ្វើ​ទាន ដឹងគុណ​ឪពុក​ម្តាយ គឺ​ពពួក​អស់​នឹង​តាម​ថែរក្សា​ម្ចាស់ផ្ទះ​ណាស់ ។ រឿង​ព្រហ្ម​ម​ញ្ញ​សាសនា និង​ព្រះពុទ្ធ​សាសនា គឺ​ខ្មែរ​យើង​កាន់​ទាំង​២ ។

ព្រះ​ភូម ឬរាន​​ទេវតា ​ ដែល​យើង​តែងតែ​ដាក់​នៅផ្ទះ​សម្បែង ហើយ​ព្រះ​ភូម​នេះ សូម​ជម្រាប​ថា រឿង​ជំនឿ​ទាំង​ព្រះពុទ្ធ​សាសនា​ក្តី ទាំង​ព្រហ្ម​ម​ញ្ញ​សាសនា​ក្តី យើង​ជឿ​អាស្រ័យ​លើ​សិទ្ធិ​របស់​យើង​ម្នាក់​ៗ​ទេ ។ ប៉ុន្តែ​ព្រះ​ភូម ឬរាន​ទេវតានេះ ចាស់​បុរាណ​ខ្មែរ​យើង គាត់​តែងតែ​រៀប​ជា​កូន​ផ្ទះ​តូច​មួយ​ដាក់​ចំហៀង​ផ្ទះ ឬ​ដាក់​ពីមុខ​ផ្ទះ តែ​ហាម​ដាច់ខាត​​មិន​អោយ​យើង​ដាក់​ក្រោមផ្ទះ​ទេ ។

ទាក់ទង​នឹង​ចំណេះដឹង​ការ​ដាក់​ព្រះ​ភូម ឬ​រាន​ទេព្តា​នេះ​ដែរ ព្រះ​វិ​រិ​យ​ធម្ម​ញាណ​ពៅ ស៊​ត គង់ នៅ​​វត្តថា​ន់​កុដិ​លេខ​១ រាជធានី​ភ្នំពេញ​ បាន​​ចែករំលែក​ឱ្យ​ដឹង​ទាំងអស់​គ្នា​ថា ព្រះ​ភូម​​ទេវតា ឬរាន​ទេវតានេះ គេ​ដាក់​នឹង គឺ​ភាគច្រើន​គេ​ដាក់​សម្រាប់​ឱ្យ​ពពួក​ភូម​ទេវតា​រស់នៅ មាន​ដូចជាអ​រុក្ខទេវតា ភូមិ​​ទេវតា​ដែល​យើង​ហៅ​ថា​ម្រេញគង្វាល ។ ហើយ​ការ​ដាក់ទាំងអស់​នឹង គឺ​នៅ​ពេល​ថ្ងៃសីល ថ្ងៃ​ឧ​បោ​សថ​សីល ម្ចាស់ផ្ទះ តែង​យក​ផ្លែ​ឈើ នំនែក ចេក​អំពៅ ឬ​ក៏​ស្ក​គ្រាប់ ដាក់​ក្នុង​ចាន ដាក់​លើ​ព្រះ​ភូម ឬរាន​ទេវតា ដើម្បី​ឱ្យ​ពពួក​អស់ទាំង​នឹង​សេពសោយ ។ ទាំងនេះ​អបិយ​ជំនឿ​ខ្មែរ​បុរាណ​ដូនតា​យើង​តែងតែ​បន្សល់​ទុក​មក​តាំងពី​យូរយារ​ណាស់​មក​ហើយ ។

ព្រះ​វិ​រិ​យ​ធម្ម​ញាណ​ពៅ ស៊​ត គង់ មានថេរដីកាបន្តថា «ដូច​អាត្មា​បញ្ជាក់​អ​ញ្ចឹ​ង រឿង​ញាតិ​ញោម​ជឿ​មិន​ជឿ អាស្រ័យ​ទៅ​លើ​ញាតិ​ញោម​ទេ អាត្មា​គ្រាន់តែ​ប្រាប់​រឿង​ក្បួន​បុរាណ​ខ្មែរ​យើង ។ ពពួក​អស់​នឹង អាត្មា​សូម​បញ្ជាក់​បន្តិច ពពួក​ភូមិ​ទេវតា ពពួកអ​រុក្ខទេវតា ឬ​ក៏​ជំនាងផ្ទះ ឬ​ក៏​ពពួក​អមនុស្ស​ទាំងអស់​នឹង ដែល​យើង​ធ្វើ​ផ្ទះ ធ្វើ​អី​ឱ្យ​គេ​នៅ​ចឹ​ង​ទៅ ប្រសិនបើ​ថ្ងៃសីល ថ្ងៃ​ឧ​បោ​សុទ្ធសីល ម្ចាស់ផ្ទះ​នៅ​ចេះ​ធ្វើបុណ្យ ចេះ​ធ្វើ​ទាន ដឹងគុណ​ម៉ែ ដឹងគុណ​ឪ គឺ​ពពួក​ទាំងអស់​នឹង​តាម​ជួយ​ថែរក្សា​ម្ចាស់ផ្ទះ​ណាស់» ។

ព្រះអង្គបន្តថា «អ​ញ្ចឹ​ង​ពពួក​ភូមិ​ទេវតា តាម​ការពារ និង​ថែរក្សា​ម្ចាស់ផ្ទះ​នឹង ទាល់តែ​ម្ចាស់ផ្ទះ​នឹង​ជា​អ្នកមាន​ទាន មាន​សីល មាន​សេចក្តី​ល្អ ប្រព្រឹត្ត​សេចក្តី​ល្អ​ដែរ បាន​គេ​តាម​ថែរក្សា​យើង ។ ទាំងអស់​នឹង​បុរាណ​ខ្មែរ​យើង​មិន​ដែល​ចោល​ទេ ពពួក​អស់​នឹង​តែងតែ​តាម​ជួយ​បីបាច់​ថែរក្សា​ម្ចាស់ផ្ទះ​គ្រប់ពេលវេលា ។ ហើយ​ខ្មែរ​សម័យ​បុរាណ គឺ​អត់​មាន​ធ្វើ​រាន​ទេវតា ឬ​ព្រះ​ភូម​ពី​ថ្ម​ទេ ហើយ​ការ​ធ្វើ​ពី​ថ្ម​នេះ ទើបតែ​សម័យ​ក្រោយ​នេះ​ទេ ហើយពី​ដើម​គឺ​ធ្វើ​អំពី​ឈើ អំពី​ស្លឹក​ត្នោត ឬ​ដើមឈើ​អី​ទេ លុះដល់​សម័យ​ឥឡូវ​ជឿនលឿន គេ​ធ្វើ​អំពី​ថ្ម» ។

រឿង​ភូមិ​ទេវតា រុក្ខទេវតា អាកាស​ទេវតា ឬ​ក៏​ជំនៀងផ្ទះ​អី​នឹង បុរាណ​ខ្មែរ​យើង គេ​មិន​ដែល​បោះបង់​ចោល​ទេ គេ​តែងតែ​គោរព​ពពួក​អស់​នឹង ព្រោះ​ពពួក​អស់​នឹង​គេ​តាម​បីបាច់​ថែរក្សា​យើង ហើយ​ខ្លះ​ទៀត ពេល​ណា​ដែល​ម្ចាស់ផ្ទះ​មាន​គ្រោះ មាន​ភ័យ មាន​អន្តរាយ​អ្វីមួយ​កើត​មាន​ដល់​ម្ចាស់ផ្ទះ គឺ​ពពួក​អស់​នឹង​តែង​ពន្យល់​ស​ប្តិ​ប្រាប់​មុន​ហើយ ។ ហើយ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ក៏​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គ​មិន​បដិសេធ​ដែរ​រឿង​ការ​គោរព​ទេវតា ដូច​ជា​រឿង​សែន​សុំ​ម្ចាស់​ទឹក​ម្ចាស់ ដែល​គេ​ហៅ​ថា​​ទេវតាពាលី​នោះ មានកម្ម​វិធី ឬ​មាន​ធ្វើ​ពិធី​អ្វី​ៗ​នោះ ចេះ​រលឹក​ដល់​ពពួក​អស់​នឹង​ផង ពីព្រោះ​ពពួក​ទេវតា​នឹង ជា​ពពួក​មួយ​ដែល​គេ​ហៅ​ថា​ជា​អ្នកមាន​ភ្នែក​ទិព្វ មាន​ញាណ​ទិព្វ ដែល​អាច​ដឹង​នូវ​រឿង​អ្វី​ៗ​ដែល​មនុស្ស​យើង​មិន​អាច​ដឹង ។

អាត្មា​សូម​ចែករំលែក​ចំណេះដឹង​ប៉ុណ្ណឹង បើ​ខុស​ត្រូវ​យ៉ាងណា​សូម​អធ្យាស្រ័យ ។

អាត្មា​សូម​បញ្ជាក់​ថា ញាតិ​ញោម​បើ​ចង់​ដាក់​ព្រះភូម ឬរានទេវតា ត្រូវ​ដាក់​នៅ​ចំហៀង​ផ្ទះ ឬ​មុខ​ផ្ទះ តែ​ហាម​ដាក់​ក្រោមផ្ទះ ។

អ​ត្មា​បញ្ជាក់​​អញ្ចឹង​​ថា ​រឿង​ព្រហ្ម​ម​ញ្ញ​សាសនា និង​ព្រះពុទ្ធ​សាសនា គឺ​ខ្មែរ​យើង​កាន់​ទាំង​២ គ្រាន់តែ​ថា មួយ​ទំនោរ​ធ្ងន់​ជាង និង​មួយ​ទំនោរ​ស្រាល​ជាង​តែ​ប៉ុណ្ណឹង​ទេ ។ ដូ​ច្នេះ​អាត្មា​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​មិន​បង្ខិតបង្ខំ ឬ​ក៏​បញ្ចុះបញ្ចូល​ឱ្យ​ញាតិ​ញោម​ជឿ​ទៅ​លើ​ខាង​ណា​ទេ អាស្រ័យ​ទៅ​លើ​ការ​ជឿ​របស់​ញាតិ​ញោម ត្រិះ​រិះ​ពិចារណា​រកហេតុ​ផល​តាម​ការ​គួរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ