ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសតាមហ្វេសប៊ុកផ្លូវការរបស់លោកថា «សូមម្ចាស់ឡាន ឬ អ្នកបេីកឡាននេះ ( ភ្នំពេញ 2BW-5312 ) កាលពីយប់ថ្ងៃទី៣១ និងថ្ងៃទី០១ ប្រញ៉ាប់ទាក់ទងមកលេខនេះ ០១៦ ៧៨៧ ៥៦៥ ហេីយបេីកឡាននោះ មកខេត្តព្រះសីហនុវិញ។ យេីងខ្ញុំដឹងថា អ្នកបានទៅដល់ភ្នំពេញ កាលពីយប់ថ្ងៃទី០១ ហេីយ។ ប្រិយមិត្តណា បានឃេីញ បានស្គាល់ឡាននេះ សូមជួយប្រាប់ផង សូមអរគុណទុកជាមុន»។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត មិនបានប្រាប់ថា ឡាននោះ ខុសអ្វីទេ ដោយលោក បានឆ្លើយតបនឹងខមមិនអ្នកសួរថា « គាត់មកដល់សិន ទេីបដឹង»៕

ចែករំលែកព័តមាននេះ