ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២៣ អ្នកលោតទឹក​សម្លា.ប់ខ្លួន នៅស្ពាន​ជ្រោយចង្វារ ២២នាក់ ក្នុងនោះ ស្លា.ប់ ៨នាក់ និង ១៤នាក់ ត្រូវបានសង្គ្រោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅក្នុង២០២៣ កន្លងមកនេះ អ្នកមានវិបត្តិ មកធ្វើអត្ត.ឃា.ត ដោយលោតទឹក​សម្លា.ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ មានចំនួន ២២នាក់។ ក្នុងនោះ…

រាជធានីភ្នំពេញ៖ នៅក្នុង២០២៣ កន្លងមកនេះ អ្នកមានវិបត្តិ មកធ្វើអត្ត.ឃា.ត ដោយលោតទឹក​សម្លា.ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ មានចំនួន ២២នាក់។ ក្នុងនោះ អ្នកបានស្លា.ប់ ចំនួន ៨នាក់ និង១៤នាក់ ត្រូវបានសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋ ឃាត់ទាន់ និងខ្លះទៀត សមត្ថកិច្ច​ បាន​ចេញ​ទូក ទៅជួយស្រង់សង្គ្រោះទាន់ពេល។ នេះបើតាមការកត់ត្រារបស់អ្នកយកព័ត៌មាន​កោះសន្តិភាព និងនគរបាលអង្គភាពការពារគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ។

​ប្រភព​ព័ត៌មាន អោយដឹងថា អ្នកមានវិបត្តិ ដែលបានគិតខ្លីទាំង ២២នាក់នោះ មានស្ត្រីចំនួន ៩នាក់ និងប្រុស ១៣នាក់។ ចំណែកអ្នកស្លា.ប់តាមបំណងដោយលោតទឹកពីលើស្ពានជ្រោយចង្វារនេះ មាន ៨នាក់ ក្នុងនោះ មានប្រុស ៥នាក់ និងស្ត្រី ៣នាក់។

​ក្នុងចំណោមអ្នកលោតទឹកសម្លា.ប់ខ្លួនពីស្ពានជ្រោយចង្វារនេះ គឺនៅក្នុងខែតុលា ឆ្នាំ២០២៣ មានអ្នកមានវិបត្តិ ទៅលោតទឹកសម្លា.ប់ខ្លួនច្រើនជាងគេ រហូតដល់ ១០នាក់ និងបានស្លា.ប់បាត់បង់ជីវិត ៤នាក់៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ