ឱកាសការងារ! ក្រសួងអប់រំ រើសមន្ត្រីជាប់កិច្ចសន្យា ៨នាក់ ផ្នែកអនាម័យ អ្នកបើកបរ និងការីកុំព្យួទ័រ ប្រាក់ខែ ៧១ម៉ឺនរៀល
- ភ្នំពេញ
ភ្នំពេញ៖ នាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៨នាក់ រួមមាន…
ភ្នំពេញ៖ នាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៨នាក់ រួមមាន…
ភ្នំពេញ៖ នាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៨នាក់ រួមមាន អ្នកអនាម័យ អ្នកបើកបរ និងការីកុំព្យួទ័រ ដើម្បីចូលរួមសម្របសម្រួល និងគាំទ្រដល់កិច្ចការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន។ ក្នុងនោះ ផ្នែកអនាម័យ ម្នាក់ ផ្នែកបើកបររថយន្ត ម្នាក់ និងផ្នែកការីកុំព្យួទ័រ ៦នាក់។
ចំពោះម៉ោងពេលបំពេញការងារ គឺពេញម៉ោង ដោយព្រឹក ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១កន្លះព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៥កន្លះល្ងាច។ បំពេញការងារ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គឺ ៥ថ្ងៃ ក្នុង ១សប្តាហ៍ ឬ ៤០ម៉ោង ក្នុង ១សប្តាហ៍។
ចំពោះអត្ថប្រយោជន៍ផ្សេងៗវិញ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា មន្ត្រីជាប់កិច្ចសន្យាថ្មីនេះ នឹងទទួលបានប្រាក់ខែ ចំនួន ៧១ម៉ឺនរៀល សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រផ្នែកហានិភ័យការងារ តាមរយៈបណ្ណ ប.ស.ស ការឈប់សម្រាកលំហែមាតុភាព និងទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ការសម្រាលកូន ចំនួន ៨០ម៉ឺនរៀល សម្រាប់ការសម្រាលបានកូនមួយ។ គ្រួសារសពមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ត្រូវទទួលបានប្រាក់ឧបត្ថម្ភបុណ្យសព ដូចខាងក្រោម៖ ករណីទទួលមរណភាព ដោយជំងឺធម្មតា ទទួលបាន ២លានរៀល។ ករណីទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម ឬគ្រោះថ្នាក់ការងារ ត្រុវបានទទួលចំនួន ៤លានរៀល។
ក្រៅពីប្រាក់ឧបត្ថម្ភខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសថា មន្ត្រីជាប់កិច្ចសន្យាថ្មីនេះ ក៏ទទួលបានការអនុញ្ញាតច្បាប់ផ្សេងៗ ដូចមន្ត្រីរាជការទូទៅ ( ច្បាប់មានធុរៈផ្ទាល់ខ្លួន ច្បាប់ព្យាបាលជំងឺ ច្បាប់សម្រាកប្រចាំឆ្នាំ ) និងទទួលបានការលើកទឹកចិត្តបន្ថែមទៀត លើលទ្ធផលបំពេញការងារ។
បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ប្រវត្តិរូបសង្ខេប ( CV ) និង Cover Letter ព្រមទាំងឯកសារពាក់ព័ន្ធ មកកាន់អាសយដ្ឋានបុគ្គលិក ( ការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស ) ក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន លេខ៨០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៥កន្លះល្ងាច ជាកំហិត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោក សេង សុវីរៈ ទូរសព្ទ និងតេឡេក្រាម 012 662 504៕




ចែករំលែកព័តមាននេះ