ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មួយ​​ព្រឹក​ចង.ក​​២ករណី​ ម្នាក់​ខឹង​ម្ដាយ​ ម្នាក់​ទៀត​តូច​ចិត្តនិង​​ជំងឺ​​

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មានការ​ធ្វើ​អត្តឃាត​ចំនួន​០២​ករណី ដែល​កើតហេតុ​កន្លែង​ផ្សេង​គ្នា តែ​ក្នុង​ថ្ងៃ​តែ​មួយ ដែល​ម្នាក់​ចងក​សម្លាប់​ខ្លួន ក៏​ព្រោះតែ​ខឹង​នឹង​ម្ដាយ​ហាម​មិន​ឲ្យ​ដើរ​លេង​ពេល​យប់ និងម្នាក់​ទៀត​ចងក​សម្លាប់​ខ្លួន ក៏​ព្រោះតែ​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​។ តាម​សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មានការ​ធ្វើ​អត្តឃាត​ចំនួន​០២​ករណី ដែល​កើតហេតុ​កន្លែង​ផ្សេង​គ្នា តែ​ក្នុង​ថ្ងៃ​តែ​មួយ ដែល​ម្នាក់​ចងក​សម្លាប់​ខ្លួន ក៏​ព្រោះតែ​ខឹង​នឹង​ម្ដាយ​ហាម​មិន​ឲ្យ​ដើរ​លេង​ពេល​យប់ និងម្នាក់​ទៀត​ចងក​សម្លាប់​ខ្លួន ក៏​ព្រោះតែ​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​។

តាម​សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១-បាន​កើតឡើង នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី ០៣ មក​រា នៅ​លើ​ដំបូក​កណ្ដាល​វាលស្រែ​មួយ​កន្លែង នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ដែល​ជន​រង​គ្រោះ​ឈ្មោះ អូ​ច សុខា ប្រុស​អាយុ​១៥​ឆ្នាំ រស់នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​២០០​ម៉ែត្រ​។

សេចក្ដី​រាយ​ការ​ណ៏​ថា ក្មេង​ប្រុស​វ័យ​១៥​ឆ្នាំ​នេះ បាន​សម្រេច​ធ្វើ​អត្តឃាត​ខ្លួន ដោយ​យក​ខ្សែ​គោ​ទៅ​ចងក​ខ្លួនឯង​ភ្ជាប់​និង​ដើម​ស្ដៅ​លើ​ដំបូង​ទាំង​ព្រឹក លុះ​បន្តិច​ក្រោយមក​ទើប​ម្ដាយ​និង​បងប្អូន​បានដឹង ហើយ​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ ។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​ស្រង់​សម្ដី​ម្ដាយ​ជន​រង​គ្រោះបាន​ឲ្យ​ដឹង​ថា កូនប្រុស​គាត់​ពិត​បាន​ខឹង​នឹង​គាត់​មែន ដែល​គាត់​តែង​ហាមឃាត់​កូន​មិន​ឲ្យ​ដើរ​លេង​ពេល​យប់​។ សមត្ថកិច្ច​បាន​ស្រង់​សម្ដី​ម្ដាយ​ទៀត​ថា គាត់​តែង​ស្ដីបន្ទោស​កូន​ជា​ញឹក​ញ៉ាប់​រឿង​ដើរ​លេង​យប់​នេះ ទើប​កូន​ខឹង​រហូត​ដល់​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​បែប​នេះ​តែ​ម្ដង​។ យ៉ាងណា មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ និង បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជន​រង​គ្រោះ ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើ​តាម​ប្រពៃណី​ហើយ ក្រោយ​បញ្ចប់​កំណត់ហេតុ​បំភ្លឺ​។

ដោយឡែក​ ចំពោះ​ករណី​ទី​២-បើ​តាម​សេចក្ដី​រាយ​ការ​ពី​សមត្ថកិច្ច​ដែរ​​ឲ្យ​ដឹង​ថា បាន​កើតឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ០៣ មក​រា នៅ​ចំណុច​ភូមិ​ដាក់​សសរ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែល​ជន​រង​គ្រោះ​ឈ្មោះ មាស ស៊ី​វត្ថា ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​។ ជន​រង​គ្រោះ បាន​យក​យក​ខ្សែ​អង្រឹង​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​នឹង​រោង​បិទ​ស្រា ជាប់​នឹង​ផ្ទះ​របស់​ខ្លួន​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​សាកសួរ​ព័​ត៏​មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ​រាំ​រៃ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ ក្រោយ​ធ្វើការ​ពិនិត្យ​និង​ការ​ផ្ដល់​ព័​ត៏​មាន​នានា ពី​ក្រុម​គ្រួសារ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ក៏​ព្រោះតែ​តូចចិត្ត​នឹង​ជំងឺ​រាំ​រៃ​ច្រើន​ឆ្នាំ​កន្លង​មកនេះ​មែន​។ ក្រុម​គ្រួ​សារបាន​រៀបចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​ហើយ ក្រោយ​មន្ត្រី​ជំនាញ​​បញ្ចប់​ការ​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​ ៕ ​

អត្ថបទសរសេរ ដោយ