ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មានឱ្យ​បញ្ឈប់​ការផ្សាយ ​ផលិតផល​ខ្សែដៃ​ព្រះនាង​គង់ស៊ីអ៊ីម តាម​ទូរទស្សន៍-​កាសែត-​ទស្សនាវដ្តី

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ខៀវ កាញារីទ្ធ ​​រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន​បានចុះ​ហត្ថ​លេខា​​​លើ​លិខិត​​របស់លេខ​៧៤៣ ព.ម ចុះ​ថ្ងៃទី២០ ឧសភា ផ្ញើ​ទៅ​ដល់​គ្រប់​បណ្ណាធិការ​កាសែត​ ទស្សនាវដ្តី ​នាយក​ នាយិកា ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទាំងអស់ ​ឱ្យ​បញ្ឈប់ការ​ចាក់​ផ្សាយ​​ពាណិជ្ជ​កម្ម​ផលិត​ផល​ប្រភេទ​ខ្សែដៃ​ម៉ាក​ទីតានីម ​រូបព្រះនាង​គង់ ស៊ីអ៊ីម

រាជធានីភ្នំពេញ ៖ ​លោក​ខៀវ កាញារីទ្ធ ​​រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន​បានចុះ​ហត្ថ​លេខា​​​លើ​លិខិត​​របស់លេខ​៧៤៣ ព.ម ចុះ​ថ្ងៃទី២០ ឧសភា ផ្ញើ​ទៅ​ដល់​គ្រប់​បណ្ណាធិការ​កាសែត​ ទស្សនាវដ្តី ​នាយក​ នាយិកា ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទាំងអស់ ​ឱ្យ​បញ្ឈប់ការ​ចាក់​ផ្សាយ​​ពាណិជ្ជ​កម្ម​ផលិត​ផល​ប្រភេទ​ខ្សែដៃ​ម៉ាក​ទីតានីម ​រូបព្រះនាង​គង់ ស៊ីអ៊ីម ។

ហេតុ​ផល​ដែល​ត្រូវបានហាមឃាត់​​មិនឱ្យ​មានការ​ចាក់​ផ្សាយ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​លិខិត​​ក្រសួង​​ព័ត៌មានថា កន្លង​មក​មានស្ថានីយ​ វិទ្យុ ​ទូរទស្សន៍ ​និងកាសែត​​ ទស្សនាវដ្តីមួយចំនួន ​​បាន​ចាក់​ផ្សាយ​​ និងផ្សាយស្ប៉ត​ពាណិជ្ជ​កម្ម​ខ្សែ​ដៃ​ម៉ាក​ទីតានីម ​រូបព្រះ​នាង​គង់ ស៊ីអ៊ីម ​របស់​សហគ្រាស​​អាជីវកម្ម​​លក់​គ្រឿង​​អលង្ការ​​ឈ្មោះ Happy Shopping ​មានខ្លឹមសារ​ឃោសនា​អូស​ទាញ​អំពីគុណភាព ​និងប្រសិទ្ធភាពនៃ​មុខ​នាទី​​លើ​ការ​ប្រើប្រាស់​​ផលិត​ផល​ទំនិញនោះថា មាន ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ធាតុវិទ្យុសកម្ម ការ​ព្យា​បាលជំងឺ ស្រោប​មាស​ដុត​កំដៅ​មិន​ប្រែ​ពណ៌ជាដើម ​​ដោយពុំ​មាន​ភស្តុតាង​ត្រឹមត្រូវ​​ប្រកប​ដោយ​លក្ខណៈ​​បច្ចេកទេស និងសំអាង​​​ផ្នែក​វិទ្យា​សាស្ត្រជាក់លាក់ណាមួយឡើយ ។

ដូច្នេះ​ ដើម្បី​​ចៀសវាង​​រាល់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​ដែលមាន​លក្ខណៈ​​ភូត​កុហក បំផ្លើសហួស​ហេតុ​ពីគុណភាព​ និងប្រសិទ្ធភាព​ ផលិតផល​ទំនិញ ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់សុខ​ភាព និង​ខាត​បង់​ផល​ប្រយោជន៍​របស់ប្រជាពលរដ្ឋ ក្រសួង​ព័ត៌​មាន​តម្រូវ​ឱ្យ​អស់លោក លោកស្រី នាយក ​នាយិកា ស្ថានីយ​​ វិទ្យុ ទូរទស្សន៍ កាសែត ទស្ស​នាវដ្តីទាំង​អស់​​បញ្ឈប់​ការ​ផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​ខ្សែដៃ​ម៉ាកទីតានីម រូបព្រះ​នាងគង់ ស៊ីអ៊ីម ​ចាប់​ពីថ្ងៃជូន​ដំណឹងនេះតទៅ  ៕