ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​តវ៉ា​រឿង​ប្រាក់​រៃ​អង្គាស​ជាង​៧​លាន​រៀល​​ធ្វើ​ផ្លូវ

3 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នៅ​ដើម​ខែមករា​នេះ ប្រជាពលរដ្ឋ​ជា​អ្នក​ភូមិ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ដែល​បាន​ចូលរួម​គ្នា​រៃ​អង្គាស​​ថវិកា​យក​មក​ធ្វើ​ផ្លូវ​បេតុង​ចូល​ភូមិ និង​បញ្ចេញ​កម្លាំង​ពលកម្ម​ធ្វើ​ដោយ​ផ្ទាល់​ផង​នោះ បាន​នាំ​គ្នា​ប្រតិកម្ម​ទៅ​លើ​ខ្លឹមសារ​បំភ្លឺ​របស់​លោក​អៀម អឿ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ នៅ​ដើម​ខែមករា​នេះ ប្រជាពលរដ្ឋ​ជា​អ្នក​ភូមិ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ដែល​បាន​ចូលរួម​គ្នា​រៃ​អង្គាស​​ថវិកា​យក​មក​ធ្វើ​ផ្លូវ​បេតុង​ចូល​ភូមិ និង​បញ្ចេញ​កម្លាំង​ពលកម្ម​ធ្វើ​ដោយ​ផ្ទាល់​ផង​នោះ បាន​នាំ​គ្នា​ប្រតិកម្ម​ទៅ​លើ​ខ្លឹមសារ​បំភ្លឺ​របស់​លោក​អៀម អឿ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី ដែល​បាន​ច្រានចោល​នៅ​សាច់ប្រាក់​ជាង​៧​លាន​រៀល​បាន​មក​ពី​ពលរដ្ឋ​រៃ​អង្គាស​គ្នា​យក​ទៅ​ធ្វើ​ផ្លូវ​បេតុង​ប្រវែង​៧០​ម៉ែត្រ​នោះ​ហើយ ។

កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ លោក​អៀម អឿ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី បាន​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ​ថា តាម​ពិត​លុយ​ដែល​ធ្វើ​ផ្លូវ​បេតុង​ប្រវែង​៧០​ម៉ែត្រ​នៅ​ស្រុក​អូរ​ជុំនោះ គឺជា​លុយ​របស់​គណ​:​ក​ម្មា​ធិ​កា​អភិវឌ្ឍន៍​ភូមិ​ទេ គេ​ឲ្យ​យក​ទៅ​សាងសង់​ផ្លូវ ដើម្បី​សម្រួលកា​ធ្វើ​ចរា​ចរណ៍​​ជា​បណ្ដោះអាសន្ន ។

អ្នកស្រី វី​ន សុត មេ​ភូមិ​ចា​អ៊ុ​ង​កៅ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អភិវឌ្ឍន៍​ភូមិ​បាន​បញ្ជាក់​ថា ការ​ច្រានចោល​របស់​លោក​អៀម អឿ​ន ពុំ​ត្រឹមត្រូវ​ឡើយ ព្រោះថា គណ​:​ក​ម្មា​ធិ​ការ​អភិវឌ្ឍន៍​ភូមិ​មាន​តែ​ឈ្មោះ​ពុំ​មាន​លុយ​សម្រាប់​ចូលរួម​ធ្វើ​ផ្លូវ​បេតុង​នោះ​ទេ ។

អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា លុយ​ដែល​ធ្វើ​ផ្លូវ​បេតុង​ប្រវែង​៧០​ម៉ែត្រ​នោះ​ផ្ដើម​ចេញពី​តំណាង​ប្រជាពលរដ្ឋ​សុទ្ធសាធ ពួក​គេ​មិនមែន​ជា​សមាជិក​របស់​គណ​:​ក​ម្មា​ធិ​ការ​រ​អភិវឌ្ឍន៍​ភូមិ​ឡើយ គឺ​មេ​ភូមិ​មេឃុំ​អត់​បាន​ចូលរួម​ទេ ដោយសារ​ផ្លូវ​នោះ​បាន​ខូច​ជា​យូរ​ឆ្នាំ​ហើយ​ពុំ​មាន​អ្នក​ជួសជុល ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ​នោះ​ទេ ទើប​ពលរដ្ឋ​ស្រាក់​លុយ​គ្នា​ធ្វើ​ទៅ ។

លោក​ភួយ វ​ណ្ណា តំណាង​ពលរដ្ឋ​បាន​បញ្ជាក់​ដែរ​ថា ពួក​គាត់​អស់សង្ឃឹម​ខ្លាំង​ណាស់ មិន​គួរ​លោក​អៀម អឿ​ន ច្រានចោល​ទឹក​លុយ​ជាង​៧​លាន​រៀល​ដែល​ជា​ញើស​ឈាម​របស់​ពួក​គាត់​ខំ​រក ហើយ​បាន​មក​ពី​ការ​រៃ​អង្គាស​បេះ​ពី​មាត់​ពី​ក មិន​ហ៊ាន​ស៊ីចាយ​ទេ ដើម្បី​យក​ទៅ​ធ្វើ​ផ្លូវ​ឲ្យ​បាន​ល្អ​សមរម្យ តែ​បែរជា​លោក​ប្រធាន​មន្ទីរ​រូប​នោះ​បដិសេធ​ចោល​យ៉ាង​ដូច្នេះ តើ​ប្រាក់​រៃ​ជាង​៧​លាន​រៀល​ជ្រុះ​ទៅ​ណា?

តំណាង​ពលរដ្ឋ​បាន​បន្ដ​ថា ដើម្បី​រក​ឲ្យ​ឃើញ​ការ​ពិត សូម​លោក​អៀម អឿ​ន បង្ហាញ​ឯកសារ​របស់​គណ​:ក​ម្មា​ធិ​ការ​អភិវឌ្ឍន៍​ភូមិ​ដែល​បាន​ចំណាយ​លុយ​ធ្វើ​ផ្លូវ​បេតុង​ប្រវែង​៧០​ម៉ែត្រ​នោះ​ផង គឺ​យក​ឯកសារ​មក​ដាក់​នៅ​លើ​តុ​បង្ហាញ​មហាជន​ឲ្យ​បានឃើញ​ទាំងអស់​គ្នា​ទើប​ជឿ ។

បើ​មិន​មាន​ឯកសារ​ទេ គឺ​លោក​អៀម អឿ​ន កំពុង​តែ​ព្យាយាម​បកស្រាយ​កុហក់​ថ្នាក់ដឹកនាំ និង​មាក់ងាយ ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​មានចិត្ដ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើ​ផ្លូវ​នៅ​មូលដ្ឋាន​របស់​ពួក​គាត់ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ដឹក​កសិផល​របស់​បងប្អូន​នៅ​ទីនោះ​ហើយ ។

រឿង​នេះ លោក​អៀម អឿ​ន ត្រូវ​តែ​ធ្វើការ​សុំ​ទោស​ប្រជាពលរដ្ឋ​ជា​សាធារណ​: បើ​ពុំ​ដូច្នេះ​ទេ តំណាង​ពលរដ្ឋ​៣១០​គ្រួសារ និង​បន្ដ​រក​យុ​តិ្ត​ធម៌​តាម​រយ​:​មេធាវី​ជួយ​ធ្វើ​ពាក្យបណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ហើយ ។

ពលរដ្ឋ​ជាង​៣០០​គ្រួសារ ដែល​ចំណាយ​លុយ​ធ្វើ​ផ្លូវ​បេតុង​នោះ បាន​សំណូមពរ​ទៅ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ មេត្តា​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ដល់ទី​តាំងធ្វើ​កា​ត្រួតពិនិត្យ​រក​ឲ្យ​ឃើញ​កា​ពិត​ផង តើ​ពល​រដ្ឋ​និយាយ​កុហក់ ឬ​ក៏​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រូប​នោះ ជា​អ្នក​បកស្រាយ​កុហក់​ថ្នាក់លើ និង​មហាជន​ទេ​នោះ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ