ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូពីរ​គ្រឿង​​​បុកគ្នា​​ពេញ​ទំហឹង​​ស្លា.ប់​១​របួស​​ធ្ងន់​២នាក់​

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​ម៉ូតូ​​ពីរគ្រឿង​​បើកបរ​​ដោយអ្នក​ស្រវឹង​​ទើបចេញ​ពីកន្លែង​ផឹក​ស៊ី​​បាន​បើក​បុកគ្នា​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​​មនុស្ស​ម្នាក់​ស្លា.ប់​ភ្លាម​នៅ​នឹង​កន្លែង ​និង​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់ ។ ​ឧបទ្ទវេហតុ​​នោះ​កើត​ឡើង​កាលពីវេលា​​ម៉ោង​​៨ និង​៥០​នាទី​យប់​​ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១១ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​​ទឹក​ជា ឃុំ​ពើក ​ស្រុក​អង្គស្នួល

ខេត្ត​កណ្តាល ៖ ​ម៉ូតូ​​ពីរគ្រឿង​​បើកបរ​​ដោយអ្នក​ស្រវឹង​​ទើបចេញ​ពីកន្លែង​ផឹក​ស៊ី​​បាន​បើក​បុកគ្នា​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ​និង​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់ ។ ​ឧបទ្ទវេហតុ​​នោះ​កើត​ឡើង​កាលពីវេលា​​ម៉ោង​​៨ និង​៥០​នាទី​យប់​​ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១១ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​​ទឹក​ជា ឃុំ​ពើក ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។

ម៉ូតូ​ដែល​បើក​បុក​គ្នា​នោះ​១គ្រឿង​ម៉ាកហុងដាវ៉េវ​​​ពណ៌​កាប់ស្តាំង ពាក់ស្លាកលេខ​​ឆ ៣៥៥៤ ភព១ ​ជិះគ្នា២នាក់បើកបរ​ដោយ​យុវជន​ឈ្មោះ​សុខ សារ៉ាត់ ​អាយុ​២០​ឆ្នាំ មានទីលំនៅ​ក្នុងភូមិព្រៃ​រកា ឃុំឆក់ឈើនាង ស្រុក​អង្គស្នួល ។ ម៉ូតូនេះ​បើក​បរ​​ធ្វើ​ដំណើរក្នុង​ទិស​ដៅ​​ពីកើត​​ទៅ​លិច​ក្នុង​​ល្បឿនលឿន ​ហើយ​​រេចង្កូត​​ទៅបុកជាមួយ​ម៉ូតូ​១គ្រឿង​​ទៀត​ម៉ាកវីវ៉ា ពណ៌ខ្មៅ ​បើកបរ​ដោយ​បុរស​ឈ្មោះ​ចន ​ចុម អាយុ​៣៩ឆ្នាំ ជា​​មេ​ការ​​សំណង់​ មាន​ទីលំនៅ​ក្នុងភូមិ​អង្គស្នួល​ទី៣ ​ឃុំ​ពើក ដែលកំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ពេញ​ទំហឹង ។

ប្រភព​ដដែល​បន្តទៀតថា ​អ្នកជិះម៉ូតូ​ម៉ាក​វ៉េវរង​របួស​ធ្ងន់២​នាក់ និងអ្នកជិះ​ម៉ូតូម៉ាក​វីវ៉ា​ស្លាប់បាត់បង់​ជីវិត​​នៅនឹងកន្លែង​កើតហេតុ​ ។ ក្រោយ​ ពេលកើត​ហេតុ​ប៉ូលិស​បាន​​ទៅវាស់​វែង​​ និង​បញ្ជូន​​អ្នក​របួស​ទៅកាន់​មន្ទីរពេទ្យ​ បន្ទាប់​មកនាំយកម៉ូតូ​ទៅរក្សាទុក​នៅអធិការដ្ឋាន​ស្រុក​រង់​ចាំ​ការ​ដោះ​ស្រាយ ។ ប៉ូលិស​​សន្និដ្ឋាន​ថា​គ្រោះ​​ថ្នាក់​នោះ បណ្តាល​មកពី​អ្នកបើក​បរ​ម៉ូតូ​ទាំងពីរ​គ្រឿង​ស្រវឹង​​ដូចគ្នា ៕