ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្រីស្អាតជា​ឈ្មួញកណ្តាល ​នាំ​បរ​វ​កញ្ញា​​និង​តារា​ម៉ូ​ដែល​ទៅ​បម្រើសេវា​ពិសេស

3 ខែ មុន

វៀតណាម ៖ ស្ត្រី​ជនជាតិ​វៀតណាម​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ពី​រស​ប្តា​ហ៍​មុន ​ពាក់ព័ន្ធ​ពី​បទ​ជា​ឈ្មួញកណ្តាល​នាំ​នារី​ៗ​ស្រស់​ស្អាត ជា​ពិសេស​ តារា​ម៉ូ​ដែល​ទៅ​បម្រើសេវា​ផ្លូវភេទ​ក្នុង​តម្លៃ​រហូត​ដល់​៥០​លាន​ដុ​ង ស្មើនឹង​២​ពាន់​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​បម្រើសេវា​មួយ​លើក​…

វៀតណាម ៖ ស្ត្រី​ជនជាតិ​វៀតណាម​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ពី​រ
ស​ប្តា​ហ៍​មុន ​ពាក់ព័ន្ធ​ពី​បទ​ជា​ឈ្មួញកណ្តាល​នាំ​នារី​ៗ​ស្រស់​ស្អាត ជា​ពិសេស​ តារា​ម៉ូ​ដែល​ទៅ​បម្រើសេវា​ផ្លូវភេទ​ក្នុង​តម្លៃ​រហូត​ដល់​៥០​លាន​ដុ​ង ស្មើនឹង​២​ពាន់​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​បម្រើសេវា​មួយ​លើក​ ។

ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា ប៉ូ​លិសបាន​អះអាងស្ត្រី​ជាប់ចោទ​ឈ្មោះ Ho Thi Hanh អាយុ​២២​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ Dau Thi Lien ត្រូវ​បាន​ចោទប្រកាន់​ថា បាន​យក​ប្រាក់​៣០% នៃ​ប្រាក់​ដែល​អតិថិជន​បង់​ទៅ​ឱ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ ។

ប៉ូលិស​បាន​រក​ឃើញ​ការ​ផ្សាយពាណិជ្ជកម្ម​សេវាកម្ម​ពិសេស​ពួក​គេ​តាម​អ៊ីនធើរណេត​ ហើយ​បាន​ឆ្មក់​ចូល​សណ្ឋាគារ​មួយ​កន្លែង​នៅ​ផ្លូវ To Hien Thanh តំបន់​ទី​១០ ដោយ​ចាប់​បាន​ស្ត្រី​ពីរ​នាក់​​​កំពុង​បម្រើសេវា​ដល់​អតិថិជន​ក្នុង​តម្លៃ៥០​លាន​ដុ​ង​។ ស្ត្រី​ម្នាក់​អាយុ​២៧​ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា គឺជា​បរ​វ​កញ្ញា​ឈ្នះ​ការ​ប្រកួត​សម្រស់​របស់​វៀតណាម ខណៈ​ម្នាក់​ទៀត​អាយុ​២៣​ឆ្នាំ គឺជា​តារា​ម៉ូ​ដែល​រូបថត​។

នៅ​ឯ​សណ្ឋាគារ​មួយ​កន្លែង​ទៀត​ នៅ​ផ្លូវ Tran Hung Dao ខណ្ឌ​ទី​៥ ប៉ូលិស​បាន​ចាប់​នារី​ជា​និស្សិត​មហាវិទ្យាល័យ​ម្នាក់ និង​ស្ត្រី​ជាតា​រា​ម៉ូ​ដែល​ម្នាក់​ទៀត ដែល​កំពុង​បម្រើសេវា​ដល់​អតិថិជន​ក្នុង​តម្លៃ ១៤​លាន​ដុ​ង​។ អ្នក​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេ​មក​តាម​ការ​ហៅ​របស់​ឈ្មួញកណ្តាល​គឺ Hanh និង Lien ។

ការ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា Hanh បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ជានា​រី​ដ៏​ជោគជ័យ​ម្នាក់​លើ​បណ្តាញ​សង្គម ដោយ​បង្ហោះ​រូប​នាង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ល្បី​ៗ និង​ការ​ដើរ​ទិញ​ទំនិញ​មាន​តម្លៃ​ថ្លៃ​ៗ​។ បន្ទាប់​មក​ នាង​បាន​ល្បួង​ស្ត្រី​ៗ​ជា​ច្រើន​ចូលរួម​ជាមួយ​នាង ដើម្បី​រក​លុយ​បាន​ងាយស្រួល និង​លឿន​ដូច​នាង​។ ប៉ូលិស​បន្ត​ថា នារី​វ័យក្មេង​ចំនួន៣០​នាក់​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Hanh និង Lien ដោយ​ក្នុង​នោះ​រួម​ទាំង​នារី​ៗ​ស្រស់​ស្អាត និង​តារា​ផង​ដែរ​។

មិនតែប៉ុណ្ណោះ Hanh និង Lien ក៏​បាន​ផ្តល់​សេវា​ផ្លូវភេទ​ដោយ​ខ្លួនឯង​ផង​ដែរ​។ ប៉ូលិស​ទីក្រុង​ហូ​ជី​មិ​ញ​បញ្ជាក់​ថា ខ្លួន​កំពុង​បង្កើន​ការ​វាយឆ្មក់​ប្រឆាំង​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​ផ្លូវភេទ ហើយ​បង្ក្រាប​បាន​​សង្វៀន​ពេស្យាចារ​ជា​បន្តបន្ទាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ