ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លំហាត់សម​​យុទ្ធ​ឆ្មាំ​អង្គរ​​​កម្ពុជា​-អាមេ​រិក និង​ដៃ​គូ​ជាច្រើនទៀត​​​បញ្ចប់នៅ​ថ្ងៃទី​២៧ ឧសភា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​​​កម្ពុជា​ កាលពីព្រឹកថ្ងៃទី​​​២៥ ឧសភា ​​​២០១១ ​ឱ្យ​ដឹង​ថា លំហាត់​សមយុទ្ធ​ឆ្មាំអង្គរ​​ឆ្នាំ​២០១១ ​​នឹង​ចប់ជា​ផ្លូវការ​​​នៅថ្ងៃសុក្រ ទី​​២៧ ឧសភា ដោយមាន​​​ប្រារព្ធពិធី​បិទនៅសាលា​ហ្វឹក​​ហ្វឺន​​​​សម្រាប់កម្លាំង​​ថែរក្សា​សន្តិភាព​ពហុ​ជាតិ វេលាម៉ោង​​​​៣រសៀល​​ក្នុង​

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​​​កម្ពុជា​ កាលពីព្រឹកថ្ងៃទី​​​២៥ ឧសភា ​​​២០១១ ​ឱ្យ​ដឹង​ថា លំហាត់​សមយុទ្ធ​ឆ្មាំអង្គរ​​ឆ្នាំ​២០១១ ​​នឹង​ចប់ជា​ផ្លូវការ​​​នៅថ្ងៃសុក្រ ទី​​២៧ ឧសភា ដោយមាន​​​ប្រារព្ធពិធី​បិទនៅសាលា​ហ្វឹក​​ហ្វឺន​​​​សម្រាប់កម្លាំង​​ថែរក្សា​សន្តិភាព​ពហុ​ជាតិ វេលាម៉ោង​​​​៣រសៀល​​ក្នុង​ខេត្តកំពង់ស្ពឺ ។

ស្ថានទូត​​អាមេរិក​​បន្តថា លោក​នាយ​​ឧត្តម​សេនីយ៍​​ទៀ បាញ់​ ឧបនាយករដ្ឋ​មន្ត្រី​​​ និង​ជា​រដ្ឋ​​មន្ត្រី​​ក្រសួង​ការពារជាតិ នឹង​ធ្វើ​​ជា​​អធិបតី​ក្នុង​​ពិធីបិទនោះ ។ ​ឧត្តមសេនីយ៍​ត្រី Alexander Kozlov មេ​បញ្ជា​ការ​​​​រង​មក​​ពី បញ្ជា​ការ​​ដ្ឋាន​កង​ទ័ព​​សហរដ្ឋអាមេរិក​​ប្រចាំ​នៅ​​តំបន់ប៉ាស៊ីហ្វិក និង​​នាយឧត្តមសេនីយ៍​​ទៀ បាញ់ ​នឹងថ្លែង​​សុន្ទរ​ក​ថា​​​ក្នុង​ពិធីនោះ​ ។ ​លំហាត់សម​យុទ្ធ​​​ឆ្មាំអង្គរ​​​ឆ្នាំ​​២០១១ គឺ​​ជាលំហាត់​​​ហ្វឹកហ្វឺន​​​ទ្វេភាគី​គាំទ្រ​​​​ប្រតិ​បត្តិការ​​​​គាំពារ​សន្តិភាព ដែល​ឧបត្ថម្ភ​​​រួមគ្នា​ដោយ​​​កង​កម្លាំង​​​សហរដ្ឋអាមេរិក ​​ប្រចាំ​នៅ​​​តំបន់​ប៉ាស៊ី​ហ្វិក ​និង​កងយោធ​ពលខេមរ​ភូមិន្ទ​​​ដោយ​មាន​បំណង​​ផ្តល់​នូវ​​បរិយាកាស​​មួយសម្រាប់​ភាពជា​ដៃគូ ​​រវាងកងទ័ពកម្ពុជា​​​ និងកងទ័ព​​សហរដ្ឋ​អាមេរិក ។​

​គម្រោងសកម្ម​ភាព​សំណង់ស៊ីវិល​​​​ក្នុងអំឡុង​ពេល​​នៃ​លំហាត់​សមយុទ្ធ​​​​រួម​មាន​​ការ​សាង​សង់​​អគារ​សា​លា​រៀន​ថ្មីមួយ​​មាន​​​៣បន្ទប់ និង​អណ្តូង​​​ទឹកថ្មី​មួយនៅភូមិ​​​តាំង​សៀ និង​មណ្ឌល​​សុខភាព ​​ដំណាក់​​ចាន់ ក្នុងភូមិ​ត្រពាំងអន្ទង់ ត្រូវបាន​ផ្លាស់​​​ដំបូលថ្មី ​និង​លាបថ្នាំ​​​ថ្មី ហើយ​​​ត្រូវ​បាន​​ផ្តល់​ប្រព័ន្ធ​​​ទឹកស្អាត​​ និងថាមពល​ព្រះអាទិត្យ ។ ​ចំណែកការ​ពិនិត្យព្យាបាល​​​ជំងឺទូទៅ​​២វគ្គ ដោយ​​ឥតគិត​ថ្លៃ​​​នៅវិទ្យាល័យ​​​​បាត់ដឹង ​និង​សាលា​បឋម​​សិក្សាត្រែង​​ទ្រយឹង ក្នុងខេត្តកំពង់ស្ពឺ ។ មានអ្នកជំងឺ​​ជាង​៣ពាន់​នាក់ បានទទួលការ​ពិនិត្យ​ព្យា​បាល​​​ជំងឺ ៕