ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​តាលី​បង់​វាយ​ប្រហារ​ស្នង​ការ​ដ្ឋាន​ប៉ូលិស​មួយ​នៅ​ប៉ា​គីស្ថាន​ស្លា.ប់​6នាក់​

14 ឆ្នាំ មុន

ពួក​តា​លី​បង់​ជា​សម្ព័ន្ធ​មិត្ត​របស់​អាល់​កៃ​ដា​បាន​ប្រកាស​ទទួល​ខុស​ ត្រូវ​លើ​ការ​វាយ​ប្រហារ​លើក​ទី​៤​របស់​ពួក​គេ​ដើម្បី​ជា​ការ​សង​សឹក​ឱ្យ​ អូសា​ម៉ា​ ប៊ីន​ឡា​ដេន​ ។ ជន​អត្ត​ឃាត​ម្នាក់​បើក​រថ​យន្ត​កាំ​មី​ញ៉ុង​ធុន​តូច​មួយ​ផ្ទុក​គ្រឿង​ផ្ទុះ ​បាន​កំទេច​ទាំង​ស្រុង​នូវ​ស្នង​ការ​ដ្ឋាន​ប៉ូលិស​មួយ​ដោយ​សម្លា.ប់​ប៉ូលិស​៥ ​នាក់​ និង​ទាហាន​ម្នាក់​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា នៅ​ក្រុង​ប៉េ​សា​វ៉ា​របស់​ប៉ា​គី​ស្ថាន​។
ការ​ផ្ទុះ​បាន​កំទេច​អគារ​កំពស់​៣​ជាន់​មួយ​ដែល​មាន​តែ​អ្នក​ប្រចាំ​ការ​ពេល​យប់​ស្ថិត​ក្នុង​

ពួក​តា​លី​បង់​ជា​សម្ព័ន្ធ​មិត្ត​របស់​អាល់​កៃ​ដា​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​លើក​ទី​៤​របស់​ពួក​គេ​ដើម្បី​ជា​ការ​សង​សឹក​ឱ្យ​អូសា​ម៉ា​ ប៊ីន​ឡា​ដេន​ ។ ជន​អត្ត​ឃាត​ម្នាក់​បើក​រថ​យន្ត​កាំ​មី​ញ៉ុង​ធុន​តូច​មួយ​ផ្ទុក​គ្រឿង​ផ្ទុះ​បាន​កំទេច​ទាំង​ស្រុង​នូវ​ស្នង​ការ​ដ្ឋាន​ប៉ូលិស​មួយ​ដោយ​សម្លាប់​ប៉ូលិស​៥​នាក់​ និង​ទាហាន​ម្នាក់​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា នៅ​ក្រុង​ប៉េ​សា​វ៉ា​របស់​ប៉ា​គី​ស្ថាន​។
ការ​ផ្ទុះ​បាន​កំទេច​អគារ​កំពស់​៣​ជាន់​មួយ​ដែល​មាន​តែ​អ្នក​ប្រចាំ​ការ​ពេល​យប់​ស្ថិត​ក្នុង​
នោះ​។ ជា​ការ​សង​សឹក​ឱ្យ​ប៊ីន​ឡា​ដេន ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​សន្យា​វាយ​ប្រហារ​លើ​កង​កម្លាំង​សន្តិ​សុខ​​ដោយ​ចោទ​ប្រកាន់​ក្រុង​អ៊ីស្លា​ម៉ា​បាដ​ និង​កង​ទ័ព​ប៉ា​គី​ស្ថាន​ថា ឃុប​ឃិត​គ្នា​ក្នុង​ការ​វាយ​ឆ្មក់​របស់​អាមេរិក​សម្លាប់​ប៊ីនឡា​ដេន​ កាល​ពី​ថ្ងៃ​ទី​២ ឧសភា កន្លង​មក​នេះ​​នៅ​ភាគ​ខាង​ជើង​ប្រទេស​។
នា​ពេល​ទៀប​ភ្លឺ​ជន​អត្ត​ឃាត​ម្នាក់​បាន​បើក​រថ​យន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​ប្រឆាំង​ស្នង​ការ​ដ្ឋាន​របស់​ប៉ូលិស​ក្នុង​សង្កាត់​យោធា​របស់​ក្រុង​ប៉េ​សា​វ៉ា​ នា​ភាគ​ពាយ័ព្យ​ប្រទេស​។ អគារ​កំពស់​៣​ជាន់​មួយ​រង​ការ​​កំទេច​ទាំង​ស្រុង​។ ក្នុង​ការ​វាយ​ប្រហារ​​នេះក្រៅ​ពី​អ្នក​ស្លាប់​ មនុស្ស​២៣​នាក់​ទៀត​ត្រូវ​របួស​ក្នុង​នោះ​មាន​ប៉ូលិស​៩​នាក់​ ៕