ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ខ្ចី​ទូរស័ព្ទ​! ម្ចាស់ទូរស័ព្ទ​​ក្លាយជា​អ្នកទោស រីឯ​អ្នក​ខ្ចី​២នាក់​​ប្ដីប្រពន្ធ ​​ក្លាយ​ជា​អ្នក​រង​គ្រោះ

3 ខែ មុន
  • បាត់ដំបង

បុរស​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ទា.ញ​ដុំ​ថ្ម​វា.យ​ទៅ​លើ​ជន​រង​គ្រោះ​២​​នាក់​ប្ដី​ប្រពន្ធ​ បណ្ដាល​ឲ្យ​រង​របួស​ទាំង​ពីរ​នាក់ ដោយសារ​ប្ដី​ប្រពន្ធ​​រូប​នេះ​ បាន​ខ្ចី​ទូរស័ព្ទ​របស់​​ជនសង្ស័យ​​យក​ទៅ​និយាយ ​ហើយ​មិន​ព្រម​ប្រគល់​ឲ្យ​វិញ ក៏​កើត​ទៅ​ជា​ការ

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ទា.ញ​ដុំ​ថ្ម​វា.យ​ទៅ​លើ​ជន​រង​គ្រោះ​២​​នាក់​ប្ដី​ប្រពន្ធ​ បណ្ដាល​ឲ្យ​រង​របួស​ទាំង​ពីរ​នាក់ ដោយសារ​ប្ដី​ប្រពន្ធ​​រូប​នេះ​ បាន​ខ្ចី​ទូរស័ព្ទ​របស់​​ជនសង្ស័យ​​យក​ទៅ​និយាយ ​ហើយ​មិន​ព្រម​ប្រគល់​ឲ្យ​វិញ ក៏​កើត​ទៅ​ជា​ការ​​ប្រទូស្ត​រ៉ា​យតែម្ដង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​​ល្ងាច​ថ្ងៃ​ទី​២៩ ខែធ្នូ នៅ​ចំណុច​ភូមិ​ព្រះ​ពន្លា ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ។

តាម​រយៈ​របាយការណ៍​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​ បាន​ប្រាប់​​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ រឿ​ន ចាន់ អាយុ​៣៦​ឆ្នាំ ជា​ម្ចាស់​ទូរស័ព្ទ រស់នៅ​ចំណុច​កើតហេតុ ។ រីឯ​ពីរ​នាក់​ប្ដី​​​ប្រពន្ធ ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ​នោះ​ម្នាក់​​ឈ្មោះ សែន សឹង ហៅ​សុខ អាយុ​៣៩​ឆ្នាំ (​ប្ដី​) របួស​បែកក្បាល​ខាងក្រោយ និង​ប្រពន្ធ​ឈ្មោះ ទី ថា​រី អាយុ​៣៧​ឆ្នាំ រង​របួស​បែក​ត្រង់​ថ្ងាស់​ខាង​មុខ​ធ្ងន់ ។

លោក សេង លុ​ច បាន​ប្រាប់​ថា ជនសង្ស័យ​​​បាន​ប្រើប្រាស់​ដុំ​ថ្ម​វា.យ​ទៅ​លើ​ជន​រង​គ្រោះ​​ទាំង​ពីរ​នាក់​ប្ដី​​ប្រពន្ធ នៅ​ពេល​ផ្ទុះ​ជម្លោះ​មួយ​ប្រាវ​ដែល​ផ្ដើម​ចេញពី​រឿង​ខ្ចី​ទូរស័ព្ទ។

បើ​តាម​ការ​សួរនាំ​ពី​ដំណើររឿង ស្ត្រី​ឈ្មោះ ទី ថា​រី បាន​សុំ​ខ្ចី​ទូរស័ព្ទ​​របស់​ឈ្មោះ រឿ​ន ចាន់ យក​មក​និយាយ តែ​ខណៈ​ពេល​ម្ចាស់​សុំ​ទូរស័ព្ទ​វិញ បែរជា​ឈ្មោះ ថា​រី នេះ​ មិន​ព្រម​​ប្រគល់​ឲ្យ​គេ​វិញទេ ទើប​ឈាន​ដល់​​ផ្ទុះ​អំពើ​ហិ.ង្សា​តែ​ម្ដង ។

ប្រភព​ពី​សាក្សី​ខ្លះ​ បាន​និយាយ​​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​ឡើយ គេ​ឃើញ​ស្ត្រី​ឈ្មោះ ថា​រី ពិតជា​បាន​សុំ​ខ្ចី​ទូរស័ព្ទ​ពី​ឈ្មោះ ចាន់ យក​មក​និយាយ​មែន តែ​គេ​មិនដឹង​ថា និយាយ​រឿង​អ្វី​ទេ? ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​និយាយ​ចប់ ម្ចាស់​ទូរស័ព្ទ​ក៏​សុំ​វិញ តែ​បែរជា​ឈ្មោះ ថា​រី មិន​ព្រម​ឲ្យ ​រហូត​កើត​​មានការ​​ប្រទាញប្រទង់​គ្នាតែម្ដង ។

ប៉ុន្តែ​ជាមួយ​គ្នា​នោះ គេ​ក៏​ឃើញ​ឈ្មោះ សុខ បាន​ស្ទុះ​ទៅ​ជួយ​ប្រពន្ធ ធ្វើ​ឲ្យ​ម្ចាស់​ទូរស័ព្ទ​ខឹង​កាន់តែ​ខ្លាំង​ទ្រាំ​​មិន​បាន​ក៏​ស្ទុះ​ទៅ​រើស​ដុំ​ថ្ម​វា.យ​ពីរ​នាក់​ប្ដី​ពន្ធ ​រហូត​ម្នាក់​ៗ​រង​របួស​បែកក្បាល តែ​ប្រពន្ធ​ហាក់​រាង​ធ្ងន់​​បន្តិច ។ លុះ​បន្តិច​ក្រោយមក​ ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ រួច​ឃាត់ខ្លួន​ម្ចាស់​ទូរស័ព្ទ​​​វា.យ​ខ្នោះ​តែ​ម្ដង ។ ហើយ​បើ​ពិនិត្យ​លើ​​ករណី​នេះ គឺ​ផ្ដើម​ចេញពី​រឿង​ស្ត្រី​ឈ្មោះ ថា​រី ខ្ចី​ទូរស័ព្ទ​គេ​និយាយ​ហើយ​​បែរជា​មិន​ព្រមឱ្យ​ម្ចាស់​គេ​វិញ លុះ​ដល់​តែ​ផ្ទុះជម្លោះ ​​លទ្ធផល​ចុង​ក្រោយ​គឺ​ម្ចាស់ម្ចាស់​ទូរស័ព្ទ​ត្រូវ​ជាប់​ខ្នោះ រីឯ​អ្នក​ខ្ចី​ទូរស័ព្ទ​ទាំង​២​​នាក់​ប្ដី​ប្រពន្ធ ក៏​​ក្លាយជា​ជន​រង​គ្រោះ ។

លោក សេង លុ​ច បាន​បញ្ជាក់​ដែរ​ថា បើ​តាម​លោក​ពិនិត្យ​លើ​សំណុំរឿងនេះ មន្ត្រី​ជំនាញ ដែល​បាន​សួរនាំ​​ភាគី​ទាំង​ពីរ​អំពី​ករណី​ខាងលើ​​នេះ ពិតជា​ផ្ដើម​ចេញពី​រឿង​ខ្ចី​ទូរស័ព្ទ​មែន ។ លោក​បាន​បន្ថែម​ថា ស្ត្រី​ឈ្មោះ ទី ថា​រី បាន​ខ្ចី​ទូរស័ព្ទ​ពី​ឈ្មោះ រឿ​ន ចាន់ យក​ទៅ​និយាយ តែ​មិន​ព្រម​ឲ្យ​ម្ចាស់​គេ​វិញ ទើប​ផ្ទុះ​ជម្លោះ​តែម្ដង។ នៅ​ពេល​ប្ដី​ស្ត្រី​រូប​នេះ​ស្ទុះ​ទៅ​ជួយ ទើបត្រូវ​ជនសង្ស័យ​វា.យ​នឹង​ដុំ​ថ្ម ​បណ្ដាល​ឲ្យ​រង​របួស​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ។

ដោយ​យោង​តាម​បទបញ្ជា​លោកស្នងការ​ខេត្ត ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រឿ​ន ចាន់ (​ម្ចាស់​ទូរស័ព្ទ​) ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ