ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​​កំពូល​កូរ៉េ​ខាងជើង​​លោកគីម ជុល​អ៊ីល ​ទៅកាន់​​ក្រុង​ប៉េកាំង​

14 ឆ្នាំ មុន

​តាមទីភ្នាក់ងារ​​​ព័ត៌មាន​​​រ៉យទ័រ​ថា ​​មេដឹកនាំ​​កំពូល​កូរ៉េ​ខាងជើង លោក​គីម ជុងអ៊ីល ​កាល​ពី​ព្រឹកថ្ងៃទី​​​២៥ ឧសភា បាន​ទៅដល់​​ទីក្រុង​​ប៉េកាំង ​​រដ្ឋ​ធានី​​​ចិន តាមរថ​ភ្លើងពាសដែក​​យ៉ាង​ទំនើប​​មួយខ្សែ​​​ដោយនៅទីនោះ​​លោកគីម ជុងអ៊ីល ​នឹង​បើក​​កិច្ចប្រជុំ​​​កំពូលជាមួយមេដឹកនាំ​​ចិន ។ ​លោក​គីម ជុងអ៊ីល ​សង្ឃឹមថា ​ក្នុងកិច្ចប្រជុំ​​​កំពូលនេះ​ លោកនឹង​​ទទួលបាន​​ការ​គាំទ្រ​​​ពីប្រទេស​​ចិន ដែល​​ជាប្រទេស​​​សេដ្ឋកិច្ច​​ធំបំផុត​​នៅ​អាស៊ី​សម្រាប់​រដ្ឋ​​ឯកោ​របស់​លោក ។​

តាមទីភ្នាក់ងារ​​​ព័ត៌មាន​​​រ៉យទ័រ​ថា ​​មេដឹកនាំ​​កំពូល​កូរ៉េ​ខាងជើង លោក​គីម ជុងអ៊ីល ​កាល​ពី​ព្រឹកថ្ងៃទី​​​២៥ ឧសភា បាន​ទៅដល់​​ទីក្រុង​​ប៉េកាំង ​​រដ្ឋ​ធានី​​​ចិន តាមរថ​ភ្លើងពាសដែក​​យ៉ាង​ទំនើប​​មួយខ្សែ​​​ដោយនៅទីនោះ​​លោកគីម ជុងអ៊ីល ​នឹង​បើក​​កិច្ចប្រជុំ​​​កំពូលជាមួយមេដឹកនាំ​​ចិន ។ ​លោក​គីម ជុងអ៊ីល ​សង្ឃឹមថា ​ក្នុងកិច្ចប្រជុំ​​​កំពូលនេះ​ លោកនឹង​​ទទួលបាន​​ការ​គាំទ្រ​​​ពីប្រទេស​​ចិន ដែល​​ជាប្រទេស​​​សេដ្ឋកិច្ច​​ធំបំផុត​​នៅ​អាស៊ី​សម្រាប់​រដ្ឋ​​ឯកោ​របស់​លោក ។​
លោកគីម ជុងអ៊ីល ​​បានអញ្ជើញ​​​​ទៅកាន់​ប្រទេស​ចិនស្ងាត់​ៗ​កាលពី​សប្តាហ៍មុន​​​ តាម​រថ​ភ្លើង​ពិសេស​មួយខ្សែ ហើយ​ទាំង​ប្រទេស​កូរ៉េ ​ខាង​ជើង​​ ទាំងប្រទេស​ចិន មិន​​​បានអះអាង​បញ្ជាក់​​​ពីដំណើរ​ទស្សនកិច្ច​​របស់លោក​​ទេ ។ នេះ​ជា​ដំណើរ​​​​ទស្សនកិច្ច​កិច្ច​​លើកទី​៣ ​របស់​លោក​​​គីម ជុងអ៊ីល ​នៅប្រទេសចិន ក្នុង​រយៈ​ពេល​​​តែ​ជា​ង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។
ទីភ្នាក់ងារ​​​​ព័ត៌មាន​​​យ៉ុនហាប់​​របស់កូរ៉េ​ខាង​ត្បូង​រាយការណ៍​​​ថា លោក​​គីម ​បាន​ទៅ​កាន់​ក្រុង​ប៉េកាំង ដើម្បី​បើក​កិច្ចប្រជុំ​​កំពូលជា​មួយ​​​ប្រធា​នាធិបតី​​​​ចិន លោក​​ហ៊ូ ជីនតាវ ។​
សាស្ត្រាចារ្យ​​មួយ​រូប​​​សិក្សា​​​អំពីកូរ៉េ​​ នៅ​​​សាកល​វិទ្យាល័យ Fudam ក្រុង​សៀង​ហៃ ​និយាយ​​ថា លោកគីម ជុង​អុីល ​មកកាន់ប្រទេស​​​​ចិនលើកនេះ​​ប្រហែលជា​​ចង់ទទួល​​បានការ​គាំទ្រ​​​ផ្នែកការទូត​ពីចិន​ ហើយ​​ទីភ្នាក់ងារ​​​ព័ត៌​មាន​យ៉ុន​ហាប់​​​បានដកស្រង់​​​សម្តីជំនួយការ​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក​លី ម្យុងបាក់ ​ដែលនិយាយ​​ថា នាយក​រដ្ឋមន្ត្រី​​ចិន លោក​វេន ជាបាវ ថ្លែង​ប្រាប់​​លោក​ប្រធានាធិបតី​លី ម្យុងបាក់ ​​នៅ​ក្នុង​ទីក្រុង​​​តូក្យូ​ថា លោក​គីម បាន​មកកាន់​ប្រទេស​ចិន ដើម្បីសិក្សា​​អំពី​​​ដំណើរ​​​ការវិវឌ្ឍន៍​​ផ្នែក​សេដ្ឋ​កិច្ច ៕