ដូចរៀងរាល់ឆ្នាំទស្សនាវដ្តីអាមេរិក FORBES បានចេញផ្សាយចំណាត់ថ្នាក់របស់ពួកមហាសេដ្ឋីសំបូរប្រាក់ដុល្លារនៅលើពិភពលោក ក្នុងនោះរួមមានមហាសេដ្ឋីអាហ្វ្រិក១៤នាក់។
ឥស្សរជនអាហ្វ្រិកទាំង១៤រូបនោះក្នុងរយៈតែជាង១០ឆ្នាំប៉ុណ្ណោះអាចត្រូវចាត់បញ្ចូលក្នុងមជ្ឈដ្ឋានមហាសេដ្ឋីធំៗនៃពិភពលោក ទោះបីជាប្រជាជនទ្វីបអាហ្វ្រិកកាន់តែច្រើនឡើងធ្លាក់ក្នុងភាពក្រីក្រក៏ដោយ។
រយៈពេល១ទសវត្សចុងក្រោយនេះសហគ្រាសធំមួយចំនួនត្រូវបានបង្កើតឡើងនៅអាហ្វ្រិក។ ក៏ប៉ុន្តែមានជនជាតិអាហ្វ្រិកក្នុងចំនួនតិចតួចទេ មានប្រភពពីគ្រួសារជាន់ខ្ពស់ចេះរកសីុក្នុងទីផ្សារអចលនទ្រព្យ អណ្តូងរ៉ែពេជ្រ ប្រេងកាត ឬទូរគមនាគមន៍ ដែលធានាដល់អនាគតសេដ្ឋកិច្ចល្អរបស់ពួកគេ។
ក្នុងចំណោមមហាសេដ្ឋីធំជាងគេបំផុតទាំង២០នាក់លើពិភពលោក មានជនជាតិអាមេរិក៨នាក់ បារាំង២នាក់ ស៊ុយអែតម្នាក់ ឥណ្ឌា២នាក់ អេស្ប៉ាញម្នាក់ ប្រេសីុលម្នាក់ កាណាដាម្នាក់ មិុចសិុកម្នាក់ អាល្លឺម៉ង់ម្នាក់ ចិនម្នាក់ និងរុស្ស៊ីម្នាក់។
ឥស្សរជន១.២១០រូបក្នុងបញ្ជីឈ្មោះមហាសេដ្ឋីធំមានទ្រព្យសម្បត្តិសរុប៤.៥០០ពាន់លានដុល្លារ ជាកំរិតទឹកប្រាក់ច្រើនកំពូលនាឆ្នាំ២០១១នេះ។
ក្នុងចំណោមជនជាតិអាហ្វ្រិក១០នាក់ដែលមានជាងគេមានជនជាតិអេហ្ស៊ីប២នាក់បងប្អូន ត្រកូល MANSOUR គឺលោក YASEEN MANSOUR និងលោក YOUSSEF MANSOUR ។ ២នាក់បងប្អូនត្រកូលនេះបានចូលជាលើកដំបូងក្នុងបញ្ជីឈ្មោះមហាសេដ្ឋីធំរបស់ទស្សនាវដ្តី FORBES តែពួកគេស្ថិតក្នុងលំដាប់ទី៦៩២មានទ្រព្យសម្បត្តិក្នុងម្នាក់ៗ១,៨ពាន់លានដុល្លារ។ អ្នកក្រៅពីនោះមានលោក ABBA ABACHA ជនជាតិនីហ្សេរីយ៉ា និងបណ្តាប្រមុខរដ្ឋអាហ្វ្រិក ៕
ចែករំលែកព័តមាននេះ