ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ទួរីស​​មួយគ្រឿង​​ក្រឡាប់​​ផ្ងារ​​ជើង​​ក្អួត​​ចេញ​សុទ្ធ​​តែ​​ឈើ​​ធ្នង់

14 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ​រថយន្ត​ទួរីស​មួយគ្រឿង​​ដែល​​ដឹកឈើ​ប្រណីត​​ប្រភេទធ្នង់​​បម្រុងលោត​​ឆត្រ ​​ទៅប្រទេស​វៀតណាម ​បានក្រឡាប់​ផ្ងារ​ជើង​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៧៦A ​​កាល​ពី​វេលាម៉ោង​៩ព្រឹក ​ថ្ងៃទី២៤ ឧសភា ត្រង់​ចំណុច​អូរងើយ ឃុំ​សែនមនោរម្យ ស្រុកអូររាំង

ខេត្ត​មណ្ឌលគិរី ៖ ​រថយន្ត​ទួរីស​មួយគ្រឿង​​ដែល​​ដឹកឈើ​ប្រណីត​​ប្រភេទធ្នង់​​បម្រុងលោត​​ឆត្រ ​​ទៅប្រទេស​វៀតណាម ​បានក្រឡាប់​ផ្ងារ​ជើង​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៧៦A ​​កាល​ពី​វេលាម៉ោង​៩ព្រឹក ​ថ្ងៃទី២៤ ឧសភា ត្រង់​ចំណុច​អូរងើយ ឃុំ​សែនមនោរម្យ ស្រុកអូររាំង ។

​តាមប្រភព​ព័ត៌​មានពីសមត្ថកិច្ច​​នៅកន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា រថយន្ត​​ទួរីស​​នេះ​ពណ៌​លឿង គ្មាន​ស្លាក​លេខ​ ដឹកឈើ​ប្រណីត​​ប្រភេទ​ធ្នង់​ចំនួន១១ដុំប្រវែង២ម៉ែត្រ​​ និងមាន​មុខកាត់​ពី៣​ ទៅ៤​តឹក ឡាំង​បួនជ្រុង ​បម្រុង​​យកទៅ​លក់​​នៅ​ប្រទេស​​វៀតណាម​តាម​​ច្រកស្រុក​កែវ​សីមា លុះ​មក​ដល់ចំណុច​​ខាង​លើ ក៏បានដាច់​កង់​ក្រោយខាង​ឆ្វេង​​ ទើបបណ្តាល​ឱ្យ​ក្រឡាប់​ ។

​បន្ទាប់​ពី​រថយន្ត​ក្រឡាប់​ អ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់ ហើយបច្ចុប្បន្ន​​រថយន្ត​ និងឈើ​ត្រូវ​​បាន​ដឹកយក​មករក្សា​ទុក​នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ។ មន្ត្រី​ប៉ូលិស​​មិនទាន់បានដឹង​ថា ម្ចាស់​ឈើ​នេះ​ជានរណាទេ ៕