ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​​ផ្ទះ​​គ្រួសារ​កសិករ​ក្រីក្រ​មួយ​កន្លែងអស់​​​គ្មាន​​សល់

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អគ្គិភ័យ​ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​ការ​ទុស្សេ​ខ្សែ​ចរន្ត​អគ្គិស​​នី ​​បណ្ដាល​ឲ្យ​ឆេះ​លំនៅ​ឋាន​កសិករ​ក្រីក្រ​មួយ​ខ្នង​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ២៩ ធ្នូ នៅ​ចំណុច​ភូមិ​ក្រ​ពាំង​ក្បាលស្វា…

ខេត្តបាត់ដំបង ​៖ អគ្គិភ័យ​ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​ការ​ទុស្សេ​ខ្សែ​ចរន្ត​អគ្គិស​​នី ​​បណ្ដាល​ឲ្យ​ឆេះ​លំនៅ​ឋាន​កសិករ​ក្រីក្រ​មួយ​ខ្នង​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ២៩ ធ្នូ នៅ​ចំណុច​ភូមិ​ក្រ​ពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​
ទេ​ ។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នោះ​ទំហំ​៤​ម៉​x៥​ម៉ ធ្វើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ ដែល​មាន​ម្ចាស់​ឈ្មោះ ចាន់ រិ​ទ្ធ ភេទប្រុស ​អាយុ​៣៨​ឆ្នាំ​ ។ គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​ស្នាក់​នៅផ្ទះ​ទេ តែ​គាត់​បានដឹង​នៅ​​ក្រោយ​ពេល​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៅ​ហើយ​ ។

ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​បិទ​ទ្វារ​ទុក​ចោល ហើយ​ចេញ​ទៅ​ធ្វើការ​ជាមួយ​ប្រពន្ធ​កូន លុះ​ភ្លើង​ឆេះ​ផ្ទះ​មាន​គេ​ទូរស័ព្ទ​ទើប​ដឹង ពេល​មក​ដល់​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៅ​ហើយ​។ ពុំ​មានទ្រព្យ​សម្បត្តិ​ដែល​នៅ​សេសសល់​ទេ គឺ​ខូចខាត​ទាំងស្រុង​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ គឺ​ជា​គ្រួសារ​ក្រីក្រ ដែល​មាន​តែ​សម្បក​ផ្ទះ​ប៉ុណ្ណោះ​។ លំនៅ​ឋាន​គាត់​បាន​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ដោយ​ពុំ​អាច​រំដោះ​ទ្រព្យសម្បត្តិ​អ្វី​បាន​បន្តិច​ឡើយ​ ។

ម្ចាស់ផ្ទះ​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា តុល្យការ​នៃ​ការ​ខូចខាត​រួម​មាន​៖ ពោត​ចំនួន​៥០០​គីឡូក្រាម លុយ​ចំនួន​២​ម៉ឺន​រៀល អង្ករ​ចំនួន​៥០​គីឡូក្រាម ចានឆ្នាំង សម្លៀក​បំពាក់ និង សម្បក​ផ្ទះ​សរុប​ជា​ប្រាក់​អស់​ខាតបង់​ប្រមាណ​៤​លាន​រៀល​ ។ ពេល​នេះ​ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ កំពុង​ចុះ​ធ្វើ​កំណត់ហេតុ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ហើយ​៕​

អត្ថបទសរសេរ ដោយ