បង្ក្រាបជាថ្មី គ្រឿងក្នុងបង្កកគ្មានច្បាប់អនុញ្ញាត២ទីតាំងក្នុងខណ្ឌច្បារអំពៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា បានចុះបង្ក្រាបករណីសន្និធិ នាំចូលនិងចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក គ្មានច្បាប់អនុញ្ញាត ។

ការបង្ក្រាបធ្វើឡើងមានចំនួន២ទីតាំង៖
ទីតាំងទី១-នៅដីឡូត៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ទីតាំងទី២-នៅដីឡូត៍គ្មានលេខ ផ្លូវលេខ៣៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងរួច សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់១៨,៨៤៨គីឡូក្រាម ។

វត្ថុតាងខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារងបានសម្រេចបិទឃ្លុំបេកុងទីន័រក្លាស្សេទាំង០២ទីតាំងនេះ និងនាំខ្លួនជនសង្ស័យទាំង០២នាក់(ម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕









ចែករំលែកព័តមាននេះ