ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋ​ទូត​​​សិង្ហបុរី​​ស្វែង​យល់​ក្រុមហ៊ុន​នាំអង្ករ​​ចេញ​​​របស់​កម្ពុជា

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រេ​ម​ជី​ត សា​ដា​ស៊ី​វ៉ា​ន់ (Premjith Sadasivan) ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​​ប្រចាំ ប្រទេស​កម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ដបាត់​ដំបង​ និង​ខេត្ដបន្ទាយមាន​ជ័យ ​ដើម្បី​ស្វែង​យល់​ពី​លក្ខណៈភូមិសាស្ដ្រ​ និង​សកម្មភាព​សេដ្ឋកិច្ច​តំបន់​នេះ​ ថា​តើ​វា​មាន​សក្ដានុពល​ប៉ុនណា​ក្នុង​ការ​ផលិត​​និង​នាំ​ស្បៀង​

ខេត្ត​បាត់​ដំបង ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រេ​ម​ជី​ត សា​ដា​ស៊ី​វ៉ា​ន់ (Premjith Sadasivan) ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​​ប្រចាំ ប្រទេស​កម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ដបាត់​ដំបង​ និង​ខេត្ដបន្ទាយមាន​ជ័យ ​ដើម្បី​ស្វែង​យល់​ពី​លក្ខណៈភូមិសាស្ដ្រ​ និង​សកម្មភាព​សេដ្ឋកិច្ច​តំបន់​នេះ​ ថា​តើ​វា​មាន​សក្ដានុពល​ប៉ុនណា​ក្នុង​ការ​ផលិត​​និង​នាំ​ស្បៀង​ចេញពី​តំបន់​នេះ​នោះ ​។

​នាល្ងាចថ្ងៃ​ទី​២៤ ឧសភា ​​លោក​ឯក​អគ្គរដ្ឋ​ទូតសិង្ហបុរី​បាន​ជួប​​អ្នក​សារព័ត៌មាន​កម្ពុជា ​ប្រមាណ​១០​នាក់ ក្នុង​ពិធី​បាយ​សាមគ្គី​នៅ​ភោជ​នីយដ្ឋាន River Side មា​ត់​ស្ទឹង​សង្កែ ខេត្ត​​បាត់​ដំបង​ ។ ពេល​នោះ​លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាន​ថា លោក​បាន​ពិនិត្យ​ស្វែង​យល់​ទៅ​លើ​ក្រុម​ហ៊ុន​នាំអង្ករ​ចេញ​ចំនួន​២​ក្រុមហ៊ុន​ធំ​ៗ​នៅ​ខេត្ដ​បាត់​ដំបង​នេះ ​ថា​តើ​ការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​​នោះ​ជួប​ការ​លំបាក​និង​ភាព​ងាយ​ស្រួល​បែប​ណា។ ​ជា​គោលការណ៍​តាម​ប្រសាសន៍​​រ​បស់​សម្ដេច​តេ​ជោហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី​បានបញ្ជា​ក់ថា នឹង​ជំរុញ​ការ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ខាង​មុ​ខ​នេះ​។

​លោក​បន្ដ​ទៀត​ថា ​ប្រទេសសិង្ហបុរីជា​ប្រទេស​​ដែលមានទំនាក់ទំនង​គ្នា​ជាមួយ​កម្ពុជា បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​នៅ​ទី​ក្រុងប៉ារីស​នា​ឆ្នាំ​១៩៩១ ហើយ​បានដាក់​ទូត​នៅ​ឆ្នាំ​១៩៩៣​ដើម្បី​​ធ្វើ​ទំនាក់​ទំនង​​គ្នា​ទៅ​វិញ​ទៅ​មក។ លើ​វិស័យ​សេដ្ឋកិច្ច​ សិង្ហ​​បុរី​នាំចេញ​ទំនិញ​​មក​​កម្ពុជា​​ភាគច្រើន​ជារបស់​ប្រើប្រាស់​គ្រឿង​អេ​ឡិចត្រូ​និក​ ​​ហើយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ នៅ​អាស៊ី​អាគ្នេយ៍​​ ដែល​​មានការ​ប្រកួត​ប្រជែង​គ្នា​លើ​វិស័យសេដ្ឋកិច្ច។​ ដោយឡែក​ប្រទេស​​​កម្ពុជា​ទើបតែ​មានការ​ចាប់​អារម្មណ៍​ពី​អន្ដរជាតិ​​​ក្នុង​ឆ្នាំ​២០១០​ក្នុង​ការ​នាំ​ស្បៀង​ចេញ​​ទៅ​ក្រៅប្រទេស ​។

​លោក​ឯក​​អគ្គរដ្ឋ​ទូត​បញ្ជាក់ថា លោក​បាន​​ជួប​ក្រុមហ៊ុន​នាំ​ស្បៀង​ចេញ​ទៅ​ក្រៅប្រទេស​គឺ​ក្រុមហ៊ុន​បៃតង​កម្ពុជា​និង​ក្រុមហ៊ុន​ឡូ​រ៉​ង់ ​ហើយ​បាន​ស្វែង​យល់​អំពី​ការ​ផលិត​ឱ្យ​មានគុណ​ភាព​និង​ការ​បណ្ដាក់ទុន​​គឺនៅ​មានការ​លំបាក​នៅ​ឡើយ​ក្នុង​ការ​ស្វែងរក​ដៃគូពី​បរទេស ។ ចំពោះអ្នក​វិ​និយោគ​ទុន​សិង្ហបុរី គឺ​ប្រយ័ត្ន​ណាស់​ចំពោះ​ការ​ដាក់​ទុន​ ព្រោះ​ពេល​ជួប​ការ​លំបាក​និង​មាន​បញ្ហា​តើ​ខាង​ណា​ជា​អ្នក​ទទួលខុសត្រូវ​ ។ ​គ្រប់​អ្នកជំនួញ​ទាំងអស់​មិន​ចង់​មាន​បញ្ហា​ក្នុង​ការ​រកស៊ី​​​ទេ ដូច្នេះ​សំខាន់​គឺ​​ពួកគេ​​ចង់​ឱ្យ​មាន​ប្រ​ព័​ន្ឋ​ច្បាប់​គាំទ្រ​គេ​ពីក្រោយ ​និង​​ការ​ផ្ដល់​ទំនុកចិត្ដ​​ពីរដ្ឋា​​ភិបាល​ ។ ​នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ពី​កម្រិតទាប​ក្នុ​​ង​ការ​នាំ​ស្បៀង​ចេញពី​កម្ពុជា​ ព្រោះ​យើង​ត្រូវការ​ឱ្យ​គេ​ស្គាល់​កម្ពុជា​​ជា​មុន​សិន ​ទើប​មានការ​ឈាន​ទៅទាក់ទាញពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​រហូត​ពេញ​សាកលលោក ​។

ក្នុង​ជំនួប​រវាង​លោកប្រេ​ម​ជី​ត សា​ដា​ស៊ី​វ៉ា​ន់ និងលោក​ឧកញ៉ា​ភួ ពុ​យ ប្រធាន​សភា​ពា​ណិ​ជ្ជ​កម្ម​ខេត្ដបាត់ដំបង​ និង​ជា​ប្រធាន​ក្រុមហ៊ុន​បៃតង​កម្ពុជា ​កាលពី​រសៀល​ថ្ងៃ​ដ​ដែល​នោះ​ លោក​ឧកញ៉ា​ភួ ពុ​យ បាន​បញ្ជាក់​ប្រាប់​កោះសន្ដិភាព​ថា សន្ទុះ​នៃ​ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា​មានការ​កើនឡើងតាំងពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១០។ គម្រោង​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ខាង​មុ​ខនេះ ​ប្រហែលជា​អាច​​បាន​មុន​គំរោង​ទៅទៀត ព្រោះ​​ម៉ាស៊ីនកិន​ស្រូវ​កែ​ច្នៃ​ធំ​ៗតាម​ស្ដង់ដាអន្ដរជាតិ​សម្រាប់​នាំ​ចេញនោះកំពុង​មានការ​កើន​ឡើ​ង ៕