ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! មកដឹង​ពី​ករណីភ្លាត់ស្នៀត​ពេលបំ​ផ្ទុះ​រំសេវ​​ច្នៃ​បោក​ត្រី​ក្នុង​​ទឹក​​​ ​

1 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគិរី ៖ បុរស​ម្នាក់​យក​រំសេវ​ទៅ​ច្នៃ​ធ្វើ​គ្រាប់​សម្រាប់​​បោក​យក​ត្រី ​តែ​ដោយសា​រភ្លាត់ស្នៀត​ពេលយក​ទៅ​រោល​ភ្លើង​ក៏​ផ្ទុះ​ឡើង បណ្ដាលឱ្យ​​ដាច់​ប្រអប់ដៃ​ឆ្វេង​ម្នាក់​ និង​ម្នាក់​ទៀត​បាន​រង​បួស​ឆ្អឹងខ្នង​។ ហេតុការណ៍​ដ៏រន្ធត់នេះ ​​កើតឡើង​​កាលពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ឆ្នាំ​២០២៣…

ខេត្ត​រតនគិរី ៖ បុរស​ម្នាក់​យក​រំសេវ​ទៅ​ច្នៃ​ធ្វើ​គ្រាប់​សម្រាប់​​បោក​យក​ត្រី ​តែ​ដោយសា​រភ្លាត់ស្នៀត​ពេលយក​ទៅ​រោល​ភ្លើង​ក៏​ផ្ទុះ​ឡើង បណ្ដាលឱ្យ​​ដាច់​ប្រអប់ដៃ​ឆ្វេង​ម្នាក់​ និង​ម្នាក់​ទៀត​បាន​រង​បួស​ឆ្អឹងខ្នង​។ ហេតុការណ៍​ដ៏រន្ធត់នេះ ​​កើតឡើង​​កាលពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ឆ្នាំ​២០២៣ ស្ថិត​​នៅ​ចំណុច​អូរ​ប៉ា​ជាន់ ​ក្នុងភូមិ​តឺ​ន​ឃុំ​តឺ​ន ​ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ទី​១-​ឈ្មោះ​ប៉ា លិ​ត​យ៉​ន​ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ ​​ដាច់​ប្រអប់ដៃ​ខាង​ឆ្នេ​ង​ និងទី​២-​ឈ្មោះ​ចាង ឡង​រាំង​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ​ត្រូវ​រំសេវ​រោល​ពេញ​ឆ្អឹង​ខ្នង ពួក​គេ​ជា​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង ​មុខរបរ​ជា​កសិករ​ មាន​ទីលំនៅ​ភូមិ​តឺ​ន​ ឃុំ​តឺ​ន ​ស្រុក​កូន​មុំ​ខេត្តរតនគិរី​ ។

ប្រភព​ពី​មន្ត្រី​នគ​បាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣​ ជន​រង​គ្រោះ​​ និងបក្ស​ពួក​៧​នាក់​បាន​នាំ​គ្នា​ទៅ​រក​ត្រី​នៅ​ចំណុច​អូរ​ប៉ា​ជាន់​ក្នុងភូមិ​សា​ស្ត្រ​​ស្រុក​កូន​មុំ ពេល​ទៅ​ដល់​អូរ​នោះ​ ពួក​គេ​បាន​ចុះ​ទឹក​ដើម្បី​រក​ត្រី ហើយ​ម្នាក់​ទៀត ឈ្មោះ​ចាង ឡង​រាំង​ បាន​បង្កាត់​ភ្លើងរង់​ចាំ​ ។ មួយសន្ទុះ​ក្រោយមក​ ជន​រង​គ្រោះ​ក៏​បាន​ឡើង​មក​លើគោក​វិញ ​ខណ​:​ពេល​នោះ រំសេវ​ដែល​ច្នៃ​រួច​នៅ​និង​ហោប៉ៅ​ជន​រង​គ្រោះ​បាន​ត្រូវ​ទឹក​សើម​ជោក​ទៅ​ហើយ​ ។

​​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​យក​វា​ដាក់​ក្នុង​ដប​ប្រេងកូឡា​ ដើម្បី​រោល​ភ្លើង​ឲ្យ​ស្ងួត ប៉ុន្ដែ​ពេល​​រំសេវ​នោះ​​ត្រូវ​ភ្លើ​ក្ដៅ​ក៏​ផ្ទុះ​ឡើង ​បណ្ដាល​ឲ្យ​ដាច់​ប្រអប់ដៃ​ខាងឆ្វេង​ និង​ម្នាក់​ទៀត​នៅ​ក្បែ​រគ្នា​នោះ​ក៏​ត្រូវ​រំសេវ​ឆេះ​រោល​ឆ្អឹងខ្នង​បណ្ដាល​ឲ្យ​របួសស្រាល​។

បច្ចុប្បន្ន​ ជង​គ្រោះ​កំពុង​សម្រាកព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ