ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ មានសំណង់បុរី ៣១០កន្លែង អគារខ្ពស់ជិត ២ពាន់អគារ និងកំពុងសុំការសាងសង់បន្ត ៥៣៦គម្រោង

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្ត​ការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ នាព្រឹកថ្ងៃទី២៨…

រាជធានីភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្ត​ការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិ ត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់​នៃសេដ្ឋកិច្ច​ពិភពលោក យ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹងកំពុងដំណើរការ​សាងសង់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ យើងមាន សំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦ គម្រោង លើផ្ទៃក្រឡាសំណង់សរុប ២៦៩.១៦៦ ម៉ែត្រការ៉េ ដែលមាន ទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លាអាមេរិក បន្ថែមទៀត ។

លោកបន្តថា ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣ រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅ​អនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ មានចំនួន ៨១ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦.៥៩៣ លានដុល្លាអាមេរិក (ប្រាំមួយពាន់ ប្រាំរយកៅសិប បីលានដុល្លាអាមេរិក) គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុប ក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការ វិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល ២ ឆ្នាំចុងក្រោយនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រក ចេញ-ចូលតែមួយរាជធានីភ្នំពេញ សរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានី ភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូល ថវិការដ្ឋចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨ លាន​ដុល្លាអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ