ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​​ក្រុម​ហ៊ុន​បើក​​បុក​ម៉ូតូ​​អ្នក​​រក​​ទិញ​គោ​​ស្លា.ប់​​ម្នាក់​​​របួស​​ធ្ងន់​​ម្នាក់

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​បុរស​ម្នាក់​​បាន​ស្លា.ប់​បាត់​បង់​​ជីវិត និង​​ម្នាក់​ទៀត​​​រង​របួស​ធ្ងន់​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​រថយន្ត​បុក​​ម៉ូតូ កាល​ពីវេលាម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​២៣ ឧសភា​ នៅ​តាម​ផ្លូវ​លំ​លេខ​៤៤ មុខ​បញ្ជា​ការ​​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ឱរ៉ាល់ ​ស្ថិត​ក្នុង​​​ភូមិ​គោក ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់

ខេត្តកំពង់ស្ពឺ ៖ ​បុរស​ម្នាក់​​បាន​ស្លាប់​បាត់​បង់​​ជីវិត និង​​ម្នាក់​ទៀត​​​រង​របួស​ធ្ងន់​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​រថយន្ត​បុក​​ម៉ូតូ កាល​ពីវេលាម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​២៣ ឧសភា​ នៅ​តាម​ផ្លូវ​លំ​លេខ​៤៤ មុខ​បញ្ជា​ការ​​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ឱរ៉ាល់ ​ស្ថិត​ក្នុង​​​ភូមិ​គោក ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ​។

លោក​អនុ​សេនីយ៍​ឯក សោម ពុទ្ធតារា ​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ឱរ៉ាល់ ​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​​កូរ៉េ ធុន​១​តោន​កន្លះ ​បើក​មក​ពី​ទិស​ខាង​​កើត​សំដៅ​ចូល​មក​ទីរួម​ស្រុក​ឱរ៉ាល់ បាន​​បុក​​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​យ៉ាម៉ាហា ជិះ​គ្នា​ពីរ​នាក់​​​ ជា​អ្នក​ដើរ​​ទិញ​គោ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​​ម្នាក់ភ្លាមៗ និង​រង​របួស​ធ្ងន់​ម្នាក់​។ ​ក្រោយ​ពី​​កើតហេតុ​ភ្លាម​កម្លាំង​របស់​លោក​បាន​​ផ្តល់​ដំណឹង​​ទៅ​​ប៉ូលិស​ចរា​ចរ​ស្រុក​មក​វាស់​វែង​​ធ្វើ​កំណត់​ហេតុ​ និង​សហ​ការ​គ្នា​ឃាត់​រថយន្ត​​បាន​ភ្លាមៗ​ដែរ ។ ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​នោះ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-7916 បើក​បរ​ដោយ​​ឈ្មោះ​សូ គីមដារ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​​ផ្ទះ​លេខ​5E1 ផ្លូវ​លេខ​​១២៣ សង្កាត់​បឹង​ត្របែក ​ខណ្ឌ ចំការ​មន បើក​បរ​ឱ្យ​ក្រុម​ហ៊ុន​​យ៉េឡូ​ហ្វៀល ​មាន​ទីតាំង​នៅភូមិ​ជាំ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ។

​ចំណែក​អ្នក​បើក​បរ​ម៉ូតូដែល​ស្លាប់​ឈ្មោះ​ប្រាក់ ​ជុំ អាយុ​៦៣​ឆ្នាំ នៅភូមិ​ត្រពាំង​ឆ្មា ​ឃុំ​តាសាល ​និង​អ្នក​​រង​របួស​ធ្ងន់​​ឈ្មោះ​សៀម វ៉ាន់ អាយុ​៣៦ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ភូមិ​​-ឃុំ​ជា​មួយ​គ្នា។ តាម​ប្រភព​​ព័ត៌​មាន​ថា ក្រោយ​ពី​​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ រថយន្ត​ពុំ​​បាន​​ឈប់​ទេ ​គឺ​បើក​រត់​​សំដៅ​ទៅ​​ក្រុម​ហ៊ុន​របស់​ខ្លួន តែ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ និង​ប៉ូលិស​សហ​ការ​គ្នា​​ដេញ​ទាន់​នាំ​ទាំង​អ្នក​​បើក​បរ​ និង​រ​ថយន្ត​យក​មក​​​កាន់​អធិ​ការ​ដ្ឋាន​​នគរបាល​ស្រុក​រង់​ចាំ​ការ​ដោះស្រាយ ។

​សព​អ្នក​រង​គ្រោះ​ត្រូវបាន​ប្រគល់​ឱ្យ​​​បង​ប្អូន​យក​ទៅធ្វើ​បុណ្យ​តាម​​ប្រពៃណី​​​ ចំណែក​អ្នក​របួស​​ធ្ងន់​ត្រូវបាន​ដឹក​​យក​ទៅសង្គ្រោះ​នៅ​​មន្ទីរ​​ពេទ្យ​ស្រុក។ សមត្ថ​កិច្ច​ស្រុក​​និយាយ​ថា ​​​រថយន្ត​បើ​ក​បរ​តាម​ផ្លូវ​នេះ ​​លឿន​ៗណាស់​​ពេល​មាន​ឧបសគ្គ​អ្វី​កើត​ឡើង​មិន​អាច​​ទប់​ហ្វ្រាំង​ជាប់​ទេ ហើយ​រថយន្ត​ខ្លះ​ដឹង​អុស​ពី​១៥​តោនទៅ​២០​តោន ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ​មាន​ការ​ភ័យ​ខ្លាច​​ ពិសេស​រថយន្ត​របស់​ក្រុម​ហ៊ុន​​តែ​ម្តង បើក​​លឿន​ៗណាស់់៕