ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុង​បន្ត​ស្វែង​រកចាប់ខ្លួន​អ្នកបើកឡាន​Hammerបុ.ក​មនុស្សស្លា.ប់​២​​ របួសធ្ងន់១

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រងនិង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញលើករណី​រថយន្ត​Hammer បើក​បុក​មនុស្ស​ស្លាប់​ចំនួន​​០២​នាក់ (​ម្តាយ និងកូន) និងប្តី​រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រងនិង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញលើករណី​រថយន្ត​Hammer បើក​បុក​មនុស្ស​ស្លាប់​ចំនួន​​០២​នាក់ (​ម្តាយ និងកូន) និងប្តី​រង​របួសធ្ងន់ កើតឡើង​​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​ រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ហើយ​កាលពី​​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ និង​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បន្ដ​ទៀត ដើម្បី​ស្វែងរក​ចាប់ខ្លួន​អ្នកបើកបរ​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ។

សូម​បញ្ជាក់​ថា «​ករណី​រថយន្ដ Hammer បុក​មនុស្ស​២​នាក់​បណ្ដាល​ឱ្យស្លាប់ និង​រង​របួសធ្ងន់​០១​នាក់​នេះ​ហើយ​រត់គេច​ខ្លួន​នោះ នៅ​ពេល​នេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រ​ហ​ទណ្ឌ បាន​ចេញ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត​ ទើប​រក​ឃើញ​រថយន្ត​បង្ក និង​ស្វែងរក​អ្នកបើកបរ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​យ៉ាង​បាន​ម៉ឺងម៉ាត់​បំផុត​»​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​ស្នង​ការក៏​បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​ជន​បង្ក​ដែល​បើករថយន្ដ​បុក​មនុស្ស​ស្លាប់​នេះ ឱ្យ​ចូលខ្លួន​មក​សារភាព និង​ទទួលស្គាល់​កំហុស​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ខណៈ​សមត្ថ​កិច្ច​របស់​លោក​នឹង​មិន​ដក​ដៃ​ថយ​ឡើយ​ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​ស្វែង​ចាប់ខ្លួន​ឱ្យ​ខាង​តែ​បាន​។

សូម​ជម្រាប​ថា នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ ហើយ​រថយន្ដ​បើក​គេចខ្លួន​បាត់​នៅ​ចំណុច​ទល់​មុខ​ផ្ទះ​លេខ 53E ផ្លូ​ព្រះ​សុ​ី​សុវត្ថិ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ម៉ូតូ​ជន​រង​គ្រោះ ម៉ាក NEX ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រៃវែង​1Q-7635 ជិះ​គ្នា​៣​នាក់ (​ប្ដី ប្រពន្ធ និង​កូន​អាយុ​២​ឆ្នាំ​) បើកបរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ភាគី​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក (​សង្ស័យ​រថយន្ដ Hammer) មិន​ចាំ​ផ្លា​ក​លេខ បើកបរ​ទិស​ដៅ​ស្របគ្នា បាន​បុក ម៉ូតូ​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង​។

ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ប្រពន្ធ​ឈ្មោះ គ្រួ​ច សា​មិត្ត អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដី​ថុ​យ ឃុំ​ដី​ថុ​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​កូន​អាយុ​២​ឆ្នាំ ស្លាប់ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ប្ដី​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ ដោយឡែក រថយន្ដ​បង្ក​បាន​បើក​គេចខ្លួន​បាត់​​ស្រមោល ៕​

អត្ថបទសរសេរ ដោយ