ប្រធានាធិបតីអាហ្រ្វិកខាងត្បូងគ្រោងទៅកាន់រដ្ឋធានីលីប៊ី
វិទ្យុមួយរាយការណ៍ថា ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Jacob Zuma មានផែនការអញ្ជើញទៅកាន់ទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រនានាដែលអាច ធ្វើឱ្យមេដឹកនាំផ្តាច់ការប្រទេសនេះ លោកមូអាម៉ា កាដាហ្វី ចាកចេញពី អំណាចដោយសហការគ្នាជាមួយរដ្ឋាភិបាលតួកគី ។ វិទ្យុដដែលរាយការណ៍ឱ្យដឹងបន្ថែមទៀតដោយដកស្រង់សម្តីប្រភពនានា ក្នុងរដ្ឋធានីទ្រីប៉ូលីថាទស្សនកិច្ចនោះរបស់លោក Jacob Zuma កំពុងស្ថិតក្នុងដំណាក់កាលគ្រោង ហើយទស្សនកិច្ចនេះគឺសំដៅពិភាក្សាអំពីមធ្យោបាយនានា
ចែករំលែកព័តមាននេះ