ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុបចោល​ជើងហោះហើរ​500ជើង​​ដោយសារ​​ពពកផេះ​ភ្នំភ្លើង​អីុស្លង់

14 ឆ្នាំ មុន

​ពពក​ផេះភ្នំភ្លើង​ហុយ​មក​ពីអ៊ីស្លង់​ញុំង​ឱ្យ​មាន​ការ​លុបចោល​ជើងហោះហើរ​​ របស់យន្ត​ហោះ​ចំនួន៥០០ជើង​នៅភាគ​ខាងជើងអង់គ្លេស ​កាលពីថ្ងៃទី២៤ ឧសភា ក៏ប៉ុន្តែពួកអ្នកជំនាញ​ការ​យល់​ថា សេណារីយ៉ូ ដូច​កាលពីរដូវ​ផ្ការីកឆ្នាំ ​២០១០ នឹងពុំមានទៀតឡើយ ។ ផ្នែក​ឧស្សាហកម្ម​អាកាស​ចរណ៍​ទទួលព័ត៌​មាន​ពីការចុះថយ​កម្លាំង​ ផ្ទុះនៃភ្នំភ្លើង​ GRIM-SVÒTN ដោយ​យោងតាម​​ទីភ្នាក់​ងារ​ឧតុ​និយម​​អ៊ីស្លង់​ថា ពពក​ផេះ​បានធ្លាក់​ចុះ​វិញ​ក្នុងកម្ពស់​៥០០០ម៉ែត្រ ក្រោយពីឡើង​ដល់​២០.០០០​ម៉ែត្រ ។

ពពក​ផេះភ្នំភ្លើង​ហុយ​មក​ពីអ៊ីស្លង់​ញុំង​ឱ្យ​មាន​ការ​លុបចោល​ជើងហោះហើរ​​របស់យន្ត​ហោះ​ចំនួន៥០០ជើង​នៅភាគ​ខាងជើងអង់គ្លេស ​កាលពីថ្ងៃទី២៤ ឧសភា ក៏ប៉ុន្តែពួកអ្នកជំនាញ​ការ​យល់​ថា សេណារីយ៉ូ ដូច​កាលពីរដូវ​ផ្ការីកឆ្នាំ ​២០១០ នឹងពុំមានទៀតឡើយ ។ ផ្នែក​ឧស្សាហកម្ម​អាកាស​ចរណ៍​ទទួលព័ត៌​មាន​ពីការចុះថយ​កម្លាំង​ផ្ទុះនៃភ្នំភ្លើង​ GRIM-SVÒTN ដោយ​យោងតាម​​ទីភ្នាក់​ងារ​ឧតុ​និយម​​អ៊ីស្លង់​ថា ពពក​ផេះ​បានធ្លាក់​ចុះ​វិញ​ក្នុងកម្ពស់​៥០០០ម៉ែត្រ ក្រោយពីឡើង​ដល់​២០.០០០​ម៉ែត្រ ។
EUROCONTROL ​ជាអង្គ​ការ​ដែល​គ្រប់​គ្រង​ដែន​អាកាសអឺរ៉ុប​ជំរឿន​ឃើញ​ការ​លុប​ចោល​ជើង​​ហោះហើរ​របស់យន្តហោះ​ចំនួន​៥០០​ជើង​ ពិសេសនៅអេកូស​ ហើយ​វាយតម្លៃថាផេះ​ភ្នំភ្លើងនាថ្ងៃ​ទី២៥ ឧសភា ត្រូវរសាត់​ទៅ​ដល់​ប្រទេសដាណឺម៉ាក ន័រវែស និងស៊ុយអែត ។
ចំណែក​រដ្ឋ​មន្ត្រី​បរិស្ថាន​បារាំង​លោកស្រី NATHALIE KOSCIUSKO MORIZET ថ្លែង​នៅ​ក្រុងបា៉រីស​ថា ពពក​ផេះនឹងពុំរលាត់​ទៅ​ដល់​ប្រទេស​បារាំង​មុន​ថ្ងៃទី២៧ ឧសភា ឡើយ។ រដ្ឋាភិបាល​បារាំង​ពុំគ្រោង​បិទដែនអាកាសឡើយ ខណៈដែលកិច្ចប្រជុំ​កំពូល​ G-8 ​ត្រូវប្រព្រឹត្តទៅ​នាថ្ងៃទី២៦ និង២៧ ឧសភា នៅក្រុង​ DEAU-VILLE ៕