ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​តែ​រថយន្ដ ខណៈ​ជន​បង្ក​បាត់ខ្លួន ករណី​បុក​មនុស្ស​ស្លា​.​ប់​មួយ​គ្រួសារ នៅ​ខណ្ឌដូនពេញ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក Hammer បាន​បុក​អ្នក​ជិះ​ម៉ូតូ​០១​គ្រឿង​ពីក្រោយ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មួយ​គ្រួសារ នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​នោះ ពេល​នេះ សមត្ថកិច្ច​រក​ឃើញ​រថយន្ដ​ហើយ ប៉ុន្តែ​ជន​បង្ក​នៅ​បន្ត​រត់គេច​ខ្លួន​បាត់ នៅឡើយ ។

ទោះជា​យ៉ាងណា លោកស្នងការ ជួន ណា​រិ​ន្ទ ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក (​អ្នកបើកបរ​) ជា​បន្ដ​ទៀត ដើម្បី​នាំ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

គួរ​រម្លឹក​ថា «​ប្តី​ប្រពន្ធ និង​កូន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ហូប​ស៊ុប ជួប​គ្រោះ​អកុសល ត្រឹម​មួយប៉ប្រិចភ្នែក​» ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទល់មុខ​អា​ផាត​មិន​១​កន្លែង ស្ថិត​នៅ​លើ​កំណាត់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ដោយ​ប្តី​ប្រពន្ធ និង​កូន​ជិះ​ម៉ូតូឌុប​គ្នា​ទើប​ចេញពី​ហូប​ស៊ុប ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង បើក​បុ​.​ក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លា​.​ប់​ប្រពន្ធ នៅ​កន្លែង​កើតហេតុ រីឯ​ប្តី និង​កូនរង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក កូនប្រុសក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិតម្នាក់​ទៀត (ស្លា.ប់ម្តាយ និងកូន ខណៈប្តីរងរបួសធ្ងន់)។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​បញ្ជា​ដល់​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ ត្រូវ​ស្រាវជ្រាវ​ស្វែងរក​ចាប់​អ្នក​បើករថយន្ត ដែល​រត់គេច​ខ្លួន ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​អ្នក​ជិះ​ម៉ូតូ​០១​គ្រឿង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​និង​បួស នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដើម្បី​យក​មក​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​តឹង​រឹង​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ