ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​និង​កូនជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ជួបគ្រោះអកុសល ត្រឹមមួយប៉ប្រិចភ្នែក​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​និង​កូន​ជិះ​ម៉ូតូឌុប​គ្នា​ទើប​ចេញពី​ហូប​ស៊ុប ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ចាំ​

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​និង​កូន​ជិះ​ម៉ូតូឌុប​គ្នា​ទើប​ចេញពី​ហូប​ស៊ុប ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង បើក​បុ.កយ៉ាង​​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លា.ប់​ប្រពន្ធ​នៅ​កន្លែង​កើតហេតុ រីឯ​ប្តី​និង​កូនរង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏​បាន​ស្លា.ប់​បាត់បង់ជីវិត​ទាំង២នាក់ទៀត ។

ហេតុការណ៍​​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទល់មុខ​អា​ផាត​មិន​១​កន្លែង ស្ថិត​នៅ​លើ​កំណាត់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​វិ​ថី​ព្រះ​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។​ ភ្លាម​ៗ​នោះ គាត់​បានឃើញ​រថយន្ត​បង្ក ពណ៌​ខ្មៅ មិន​ចាំ​ម៉ាក និង​ស្លាក​លេខ​នោះ​ទេ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ពីក្រោយ​គាត់ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ដោយសារ​ឮសម្លេង និង​ល្បឿន​លឿន​ខ្លាំង គាត់​បាន​អែប​ម៉ូតូ​ទៅ​កៀន ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​បើក​ទៅ​បុ.ក​ម៉ូតូ​១​គ្រឿង​ម៉ាកស៊ុយហ្ស៊ុយគីនិក (Suzuki Nex) ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 1Q-7635 យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់ និង​កូន​ក្មេង​ប្រុស​វ័យ​ជាង​២​ខួប​ម្នាក់ ត្រូវ​បាន​ខ្ទាត​ជាមួយ​នឹង​ម៉ូតូ​១​គ្រឿង ដែល​អ្នក​ទាំង​៣​កំពុង​តែ​ជិះ​ឌុ​ប​គ្នា​។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​​ឃើញ​មនុស្ស​របួសធ្ងន់​បែបនេះ ធ្វើ​ឱ្យ​គាត់​ភ័.យតក់ស្លុត​​ណាស់ ចំណែក​រថយន្ត​បង្ក​វិញ​បាន​បើក​រត់គេច​បាត់ បន្សល់​ទុក​អ្នក​របួស​ទាំង​៣​នាក់​នៅ​កន្លែង​កើតហេតុ ខណៈ​ស្ត្រី​ជា​ម្តាយ​បាន​ស្លា.ប់​ បន្ទាប់​ពី​​ផ្លោង​ទៅ​ផ្ទប់​ជាមួយ​ដើម​អំពិល បើ​ទោះជា​មាន​គេ​ជួយ​សង្គ្រោះ​បឋម​ក៏​ដោយ ​។

តាមប្រភពពី​នារី​វ័យ​ជំទង់​២​នាក់​ដែល​បានឃើញ​ហេតុការណ៍​បាន​​​រៀបរាប់ឱ្យ​ដឹង​ថា ពួក​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​លក់ដូរ​នៅ​ម្តុំ​ស្ពាន​អាកាស​ឫស្សី​កែវ ឆ្លងកាត់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បានឃើញ​រថយន្ត​បង្ក​បើក​លឿន​ក្នុងទិសដៅប​ញ្ជ្រា​ស​គ្នា​ជាមួយ​គាត់ ទៅ​បុក​ម៉ូតូប្តី​ប្រពន្ធ​និង​កូន ហើយ​ស្ទើរតែ​រេ​ចង្កូត​មក​បុក​ពួក​គាត់​ទាំង​២នាក់​​ថែម​ទៀត​ផង​។​

សូម​បញ្ជាក់​ផង​ដែរ​ថា លុះដល់វេលា​​ម៉ោង​១​និង​៣០​នាទី​​ឈានចូលព្រឹកថ្ងៃទី​២៥ ធ្នូ​ កូនប្រុស​វ័យ​ជាង​២​ឆ្នាំ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នោះ​ក៏​បាន​ផុតដង្ហើម​នៅ​ក្នុង​មន្ទីរពេទ្យ ខណៈ​លលា​ដ៏​ក្បាល​ត្រូវ​បាន​បែក ចំណែក​ឆ្អឹងដងកាំបិ.ត​ត្រូវ​បាន​បា.ក់ រីឯ​បុរស​ជា​ប្តី និង​ត្រូវ​ជា​ឪពុក​ក្មេង​តូច​នោះ​ដែល​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​ស្លា.ប់​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ ក៏​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​អោយ​ចុះ​មក​ធ្វើការ​វាស់វែង ព្រមទាំង​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល និង​ដាក់​ពាក្យបណ្តឹង​ស្វែងរក​ជន​បង្ក​ផង​ដែរ​។ ចំណែក​ស.ព​ប្តី​ប្រពន្ធ​និង​កូនប្រុស ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕