ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះអីលួចហ្នឹង! ទាំងមាស ទាំងខោអាវ​

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ក្រោយ​ពី​ជន​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​តូប​អាជីវករ​លក់ដូរ​មួយ​កន្លែង នៅ​ក្នុង​ផ្សារ​ឈើទាល ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈ​ល​ទាល ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ក្រោយ​ពី​ជន​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​តូប​អាជីវករ​លក់ដូរ​មួយ​កន្លែង នៅ​ក្នុង​ផ្សារ​ឈើទាល ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈ​ល​ទាល ស្រុក​បាណ​ន់ និង​ដកហូត​បាន​វិញ​នូវ​គ្រឿងអលង្ការ​ទាំងអស់ រួម​ជាមួយ​ខោអាវ​ជា​ច្រើន​កំ​ភ្លេ​ផង ។

របាយការណ៍​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ឈើទាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​យ៉ា​ន់ ច័ន្ទ​ថន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រីឯ​ម្នាក់​ទៀត​ឈ្មោះ សុត ពិសី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ជាមួយ​គ្នា នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ។

ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ លឹ​ម ចាន់​ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អាជីវក​រល​លក់ដូរ រស់នៅ​កន្លែង​កើតហេតុ ។ បើ​តាម​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិនដឹង​បាន​ថា តើ​ក្រុម​ចោរ​គាស់​តូប​គាត់​លួច​គ្រឿង​អ​ល័​ង្កា​រ​នៅ​ម៉ោង​ប៉ុន្មាន​ទេ ព្រោះ​គាត់​មិន​ដែល​ស្នាក់​នៅ​ក្នុង​តូប​លក់ដូរ​នោះ​ទេ តែ​គាត់​បានដឹង​នៅ​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នៅ​ពេល​គាត់​ទៅ​បើក​តូប​លក់ដូរ ។
សមត្ថកិច្ច​បាន​ស្រង់​សម្ដី​ម្ចាស់​តូប​ថា ក្រុម​ចោរ​បាន​គាស់​ប​ង្អូ​ច រួច​ចូល​ទៅ​ខាងក្នុង​លួច​យក​គ្រឿង​អ​ល័​ង្កា​រ និង​ខោអាវ​ថ្មី​ដែល​គាត់​ដាក់​លក់ ។ ពេល​នោះ គាត់​បាន​រាយការណ៍​ប្ដឹង​ទៅ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ឈើទាល​ភ្លាម​ៗ​តែ​ម្ដង ។

នាយ​បុ​ស្ដិ៍​រដ្ឋបាល​ឃុំ​ឈើទាល លោក ស៊ី​ម ពិ​ទូ បាន​ប្រាប់​ថា ជន​រង​គ្រោះ​ត្រូវ​ចោរលួច​ចិញ្ចៀន​ផ្លា​ទី​ន​អស់​ចំនួន​៥៥​វង់ និង​ខោ​ខូ​វ​ប៊​យ​ចំនួន​១៧​ខោ និង​អាវ​ចំនួន​០៨​អាវ តែ​ក្រោយ​ចាប់ខ្លួន​ជន​ដៃដល់ កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ដកហូត​បាន​វត្ថុ​តាង​នេះ យក​មក​វិញ​ទាំងអស់ ខណៈ​ដែល​ជន​ដៃដល់​ទើប​យក​ទៅ​លក់​ឲ្យ​គេ ។

លោក​មេ​ប៉ុស្ដិ៍​រូប​នេះ​បាន​និយាយ​ថា ពុំ​មាន​នរណា​បានដឹង​ពី​សកម្មភាព ឬ​ម៉ោង​ដែល​ក្រុម​ជន​ដៃដល់​ធ្វើ​សកម្មភាព​គាស់​តូប​អាជីវករ​ខាងលើ​នេះ​ទេ សូ​ម្បី​តែ​ម្ចាស់​តូប​ក៏​មិន​បានដឹង​ដែរ ។ ប៉ុន្តែ​បើ​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ចោរ​បាន​ប្រាប់​ថា ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​គាស់​តូប​នៅ​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី ២៥ ធ្នូ ។

លោក ស៊ី​ម ពិ​ទូ បាន​បញ្ជាក់​ថា ក្រោយ​លួច​បាន​ចិញ្ចៀន និង​ខោអាវ ជន​នេះ បាន​យក​ទៅ​លក់ ហើយ​ជន​ម្នាក់​ឈ្មោះ​ច័ន្ទ​ថន សំងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ ។ រីឯ​ឈ្មោះ ពិសី បាន​រត់គេច​ទៅ​សំងំ​លាក់ខ្លួន​នៅ​ទឹកដី​ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល តែ​ត្រូវ​កម្លាំង​របស់​លោក ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ថែ​ល​តាំង​ដកហូត​បាន​វត្ថុ​តាង​បាន​វិញ​គ្រប់​ចំនួន​ប្រគល់​ជូន​ជន​សរង​គ្រោះ ។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ។

អត្ថបទសរសេរ ដោយ