ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ឃា​.​តក​.​ម្ម​ស​ម្លា​.​ប់​មនុស្ស​នៅ​លើ​ដងផ្លូវ កើត​មាន​សឹងតែ​រាល់ថ្ងៃ ហើយ​តម្រូវ​អោយ​មាន​វិធានការ​ក្តៅ​ដូចដែល​នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា

ឃា​.​តក​.​ម្ម​ស​ម្លា​.​ប់​មនុស្ស​នៅ​លើ​ដងផ្លូវ កើត​មាន​សឹងតែ​រាល់ថ្ងៃ ហើយ​តម្រូវ​អោយ​មាន​វិធានការ​ក្តៅ​ដូចដែល​នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា «​អ្នក​បើក​បុ​.​ក​មនុស្ស​ស្លា​.​ប់ ត្រូវ​ចាប់ខ្លួន ហើយ​បើ​រឹងទទឹង​ត្រូវ​វ៉ៃ​ខ្នោះ​តែ​ម្តង​»​។

ជា​សេចក្តី​ពិត​ករណី​គ្រោះថ្នាក់​ចរាចរណ៍ អាច​ចាត់​ទុក​ថា ជា​ឃា​.​ត​.​ក​.​រ​ដ៏​ចម្បង​មួយ​នៅ​លើ​ទ្រូងផ្លូវ ។ មូលហេតុ​ចម្បង​បង្អស់ គឺ​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ប៉ុន្តែ​ករណី​បុ​.​ក​ហើយ​រត់​នេះ ក៏​មាន​គួរសម​ដែរ​។ ដូចនេះ ការ​ដែល​បង្ក​គ្រោះថ្នាក់​ហើយ​រត់​លែង​កើត ក៏​អាច​ជា​បច្ច័យ​មួយ​លើកកម្ពស់​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​បើកបរ ជា​ពិសេស​គឺ​គោរព​ច្បាប់​ចរាចរណ៍​។

នៅ​ពេល​នេះ កម្ពុជា​អោយ​តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ឡើង​ភ្លាម ទោះ​ខុស ឬ​ត្រូវ ក៏​ដោយ គឺ «​បុ​.​ក​ហើយ​រត់​» គឺ​សឹងតែ​ចង​ចាំ​នៅ​ក្នុង​ត្រចៀក​របស់​អ្នកបើកបរ​ជា​ច្រើន​នាក់​។ មូលហេតុ​បានជា​ដូច្នេះ មក​ពី​ហេតុផល​ផ្សេង​ៗ គឺ​អ្នកបើកបរ​បង្ការ និង​ការពារ​ខ្លួន​ពី​ការ​សងសឹក​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ឬ​ក៏​អំពើ​ហិ​.​ង្សា​ដោយ​ក្រុម​មហាជន ។ ហេតុផល​ផ្សេង​ទៀត គឺ​អាច​មក​ពី​បញ្ហា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា មាន​សភាព​ធូររលុង​នៅឡើយ ដោយហេតុ​ថា អោយ​តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជន​បង្ក​រត់​បាត់ គឺ​ដឹង​តែ​រួចខ្លួន ។ ករណី​មួយទៀត គឺ​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង នៅ​សង្គម​ខ្មែរ​យើង​មិន​យក​ច្បាប់​ជា​ធំ​ទេ គឺ​អាធំ (​ឡាន​) តែង​ខុស​ជា​និច្ច ទោះបីជា​អាតូច (​ម៉ូតូ​) ខុស​ក៏​ដោយ​។

ទាំងនេះ​ហើយ គឺជា​ហេតុផល​ដែល​បង្ក​អោយ​មាន​ទម្លាប់​អាក្រក់​បែប​នេះ​កើត​មាននៅ​ក្នុង​សង្គម​របស់​យើង ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​សមត្ថកិច្ច​ធ្វើ​បាន​តាម​ប្រសាសន៍​របស់​សម្តេច​ធិ​បតី និង​លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អះអាង ទម្លាប់​អាក្រក់​បែប​នេះ​អាច​ធូរស្រាល​ខ្លះ​។

លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​លើក​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ប្រារព្ធ​ទិវា​អន្ដរជាតិ រំលឹក​ដល់​ជន​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​ថា ប្រសិនបើ​អ្នក​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គេចវេស​មិន​ចូល​មក​សារភាព​កំហុស បើ​ជន​នោះ​ជា​សមត្ថកិច្ច គឺ​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​តែ​ម្ដង​។

លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ថ្លែង​ថា ការ​អនុវត្ត​បែប​នេះ ចំពោះ​មន្ដ្រី​មាន​សមត្ថកិច្ច គឺ​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ទូទៅ សំដៅ​ឲ្យ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ដែល​ខ្លួន​បាន​បង្ក​។

លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​នៅ​ក្នុង​ឱកាស​នោះ​ថា «​អ្នក​បុ​.​ក​ជា​រឿង​មួយ ប៉ុន្ដែ​ការ​បុ​.​ក ហើយ​រត់ ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​ថា បើ​ខ្លួន​ជា​សមត្ថកិច្ច ឬ​ជា​មន្ដ្រីរាជការ​ក្រោម​ក្រសួងមហាផ្ទៃ បើ​អត់​មក​សារភាព​ទេ ក្របខ័ណ្ឌ​ខ្ញុំ​គិត​ថា​មិន​គួរ​ទុក​ទេ​។ សមត្ថកិច្ច​ត្រូវធ្វើ​ជា​គំរូ​ឲ្យ​គេ​រៀនសូត្រ​តាម​»​។

នៅ​ក្នុង​ពេល​នោះ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ករណី​អ្នក​ប្រើប្រាស់​គ្រឿ​.​ង​ស្រវឹង ហើយ​បើក​បរ​នៅ​ពេល​យប់ ថ្វីបើ​នៅ​មាន​កម្រិត​ក៏​ពិតមែន ប៉ុន្ដែ​នៅ​ពេល​មាន​គ្រោះថ្នាក់​ម្ដង​ៗ​តែងតែ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លា​.​ប់ ដូច្នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សិក្សា​ស្វែង​យល់​ទាំងអស់​គ្នា​អំពី​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ច្បាប់​ចរាចរណ៍​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​សង្កត់ធ្ងន់​រឿង​នេះ​រួច​ហើយ​ដែរ ។ សម្តេច​បាន​ដាក់​បទបញ្ជា​យ៉ាង​ច្បាស់​ៗ​តាម​ឧបករណ៍​បំពង​សម្លេង​នៅ​ក្នុង​សារ​ជា​សាធារណៈ​ថា ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ជី​វិ​.​ត​អោយ​តែ​ខុស ច្បាប់​ត្រូវ​តែ​វា​.​យ​ខ្នោះ​នៅ​កន្លែង​កើតហេតុ ដោយ​មិន​ចាំបាច់​សុំ​គោលការណ៍​ទេ បើសិនជា​អ្នកបើកបរ​នោះ​រឹងទទឹង​។

បើសិនជា​ការ​អនុវត្ត​ច្បាប់​បាន​តឹង​រឹង​ដូច​ថ្នាក់ដឹកនាំ​ចេញ​បញ្ជា​មែន​នោះ អ្នកបើកបរ​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ខ្លួន ហើយ​បើកបរ​អោយ​គោរព​ច្បាប់ បើ​ពុំនោះ​ទេ នឹង​ត្រូវ​ព្រនង់​ច្បាប់​ហើយ​។

គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​កើត​មាន​ឡើង​គ្មាន​លោះ​ថ្ងៃ​សោះឡើយ ហើយ​មនុស្ស​ក៏​ស្លា​.​ប់​មិន​លោះ​ថ្ងៃ​ផង​ដែរ ។

តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ ដើមឆ្នាំ​២០២៣ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លា​.​ប់​ប្រមាណ​១.០០០​នាក់ និង​របួស​ជាង ២.៧០០ នាក់​ឯណោះ ។

សរុប​មក​វិញ គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​ឃា​.​ត​.​ក​.​រស​ម្លា​.​ប់​មនុស្ស​សឹងតែ​រាល់ថ្ងៃ​នៅ​លើ​ទ្រូងផ្លូវ​អាច​ស្រាកស្រាន្ត​ខ្លះ ប្រសិនបើ​ស្ថាប័ន​អនុវត្ត​ច្បាប់ អាច​អនុវត្ត​តាម​អនុសាសន៍​ថ្មី​ៗ​កន្លង​មក ដែល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​ដោយ​ថ្នាក់ដឹកនាំ​វ័យក្មេង​នៅ​កម្ពុជា ។ កន្លែង​រសើប​នៃ​បញ្ហា ត្រូវ​បាន​កំណត់​ឃើញ​ហើយ ហើយ​វិធានការ​ក៏​បាន​ដាក់​ចេញ នៅឡើយ​តែ​ការ​អនុវត្ត​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​រង់ចាំ​បង្ហាញ​លទ្ធផល ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ