ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងឆ្នាំនេះ​ កម្លាំង​នគរបាល​ខេត្តក្រចេះបង្ក្រាប​ករណី​គ្រឿងញៀ.ន​បាន​១០៨​ករណី

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ក្រោម​ការ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ អ៊ូ សុ​បុ​ណ្ណា បាន​ធ្វើការ​បង្ក្រាប​ករណី​គ្រឿងញៀន ក្នុង​ឆ្នាំ​២០២៣​នេះ បាន​ចំនួន​១០៨…

ខេត្តក្រចេះ ​៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ក្រោម​ការ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ អ៊ូ សុ​បុ​ណ្ណា បាន​ធ្វើការ​បង្ក្រាប​ករណី​គ្រឿងញៀន ក្នុង​ឆ្នាំ​២០២៣​នេះ បាន​ចំនួន​១០៨ ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២ មាន​៦៩​ករណី មានការ​កើនឡើង​៣៩​ករណី ស្មើនឹង​៥៧%​ ។

ក្នុង​ការ​បង្ក្រាប​នេះ កម្លាំង​នគរបាល​បាន​ចាប់​ឃាត់ខ្លួន បាន​ចំនួន ១៨៧​នាក់ ក្នុង​នោះ​ស្រី ២១​នាក់ ជនជាតិ​ខ្មែរ​ចំនួន ១៦៤​នាក់ ស្រី ១៨​នាក់​, ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម ចំនួន ២១​នាក់ ស្រី ០៣​នាក់ និង​ជនជាតិ​វៀតណាម ចំនួន ០២​នាក់​។ នេះ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​។

លោក ស៊ា​ង សុ​ភ័ក្ត្រ ស្នងការ​រង​ទទួល​ផែន​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​បង្ក្រាប​ខាងលើ គឺ​ដក​រហូត​វត្ថុ​តាង​រួម​មាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ៥២៧​កញ្ចប់​ស្មើនឹង​១,៣៥៦.០៣​ក្រាម​, ប្រាក់ រៀល​ចំនួន ២.១២៨.០០០៛ (​ពីរ​លាន​ដប់​ពីរ​ម៉ឺន​ប្រាំបី​ពាន់​រៀល​គត់​), ខ្សែ​លោហៈធាតុ​ពណ៌​លឿងទុំ​ចំនួន ០១​ខ្សែ​, បន្តោង​លោហៈធាតុ​ពណ៌​លឿងទុំ​រូប​យុ​តិ​កា​ចំនួន ០១, ចិញ្ចៀន​ធ្វើ​អំពី​លោហៈធាតុ​ពណ៌​លឿង​ចំនួន ០១​វង់​, ខ្សែ​ក​ធ្វើ អំពី​លោហៈធាតុ​ពណ៌​លឿង មាន​ប្រវែង​៥៧​សង់ទីម៉ែត្រ ចំនួន ០១​ខ្សែ​, បន្តោង​ខ្នាយ​ស្រោប​លោហៈធាតុ​ពណ៌​លឿង ចំនួន ០១, ម៉ូតូ​ចំនួន ៤២​គ្រឿង​.​ទូរស័ព្ទ​ចំនួន ១២៤​គ្រឿង​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ២០​គ្រឿង​, ទុយោ សម្រាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន ៣៦​ដើម​ ។

ស្លាបព្រា​ជ័រ​សម្រាប់​ចូក​គ្រឿងញៀន​ចំនួន ០១, បំពង់​កែវ​សម្រាប់​ជក់ គ្រឿងញៀន​ចំនួន ៣០, រូបថត​ចំនួន ៥១​សន្លឹក​, កាំភ្លើង AK47 ចំនួន ០២​ដើម​, បង់​ចំនួន ០៤, គ្រាប់កាំភ្លើង​ចំនួន ៨៥​គ្រាប់ (​គ្រាប់ RPD ចំនួន ០១​គ្រាប់​, គ្រាប់ R15 ចំនួន ០២​គ្រាប់ និង​គ្រាប់ AK ចំនួន ៨២​គ្រាប់​), សោ​ខៀ​ចំនួន ០៣, កូនសោ​លេខ​១៣​ចំនួន ០១, ដង្កាប់​ចំនួន ០១, កន្ត្រៃ​កាត់​ខ្សែភ្លើង​ចំនួន ០១, កាំភ្លើង​កែ​ច្នៃ​ចំនួន ១៨​ដើម​, គ្រាប់​វ៉ាង​ដឺ ឡុ​ង​ចំនួន ០១​គ្រាប់​, ដាវ​ចំនួន ០៥​ដើម​, ពូថៅ​ចំនួន ០១, កាំបិត​ស្នៀត​ចំនួន ០៣​ដើម​, ដែកឆាប​ចំនួន ០១, កង់ ចំនួន ០១​គ្រឿង​, កន្ត្រៃ​ចំនួន ០៥, កាំ​ភ្ញៀវ​ចំនួន ០១​ដើម​, ផាវ​គ្រាប់បែក​ចំនួន ០៥​គ្រាប់​, គ្រាប់​សម្រាប់​បាញ់ (​គ្រាប់ឃ្លី​)​ចំនួន ២៨​គ្រាប់​, ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីត​ចំនួន ០១, នាឡិកាដៃ​ចំនួន ០២​គ្រឿង​, ។

កាបូប​លុយ​ចំនួន ០៣, កូន​កាបូប​ឆ្នូត (​ពណ៌​លឿង​,​ពណ៌​ក្រហម និង​ពណ៌​ត្រួយ​ចេក​) ចំនួន ០១, ជំ​ពាម​កៅស៊ូ​ចំនួន ០១, កាបូប​ដាក់​គ្រឿងញៀន​ចំនួន ០១, ដែកកេះ​ចំនួន ២៧, ជញ្ជីងប៉ុង ៣០​គីឡូ​ចំនួន ០១​គ្រឿង​, បំពង់​ជ័រ​ពណ៌​ខ្មៅ​សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន ០១, ថង់ សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយ​ចំនួន និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​ចំនួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ