ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះ​អតីត​​មេ​តុងទីន​ដែល​រត់ចោលស្រុក​​ត្រូវ​ជន​​មិន​​គ្រប់ទឹក​ដុត​ឆេះ​​ហ្មត់

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ លំនៅ​ឋាន​របស់​អតីត​មេ​តុងទីន​ម្នាក់ ដែល​តុលាការ​សម្រេច​ឃ្លុំបេ​ទុក​ចោលជា​​ច្រើន​​ឆ្នាំ​កន្លង​ទៅ​នេះ ត្រូវ​ជន​ឡប់សតិ​ចូល​ទៅ​ដុត​ឆេះ​អស់​គ្មាន​សល់​ផ្នែក​ជាន់​ខាងក្រោម កាលពី​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺថ្ងៃ​ទី​២៦ ធ្នូ ដែល​ស្ថិត​ក្នុងភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង ​៖ លំនៅ​ឋាន​របស់​អតីត​មេ​តុងទីន​ម្នាក់ ដែល​តុលាការ​សម្រេច​ឃ្លុំបេ​ទុក​ចោលជា​​ច្រើន​​ឆ្នាំ​កន្លង​ទៅ​នេះ ត្រូវ​ជន​ឡប់សតិ​ចូល​ទៅ​ដុត​ឆេះ​អស់​គ្មាន​សល់​ផ្នែក​ជាន់​ខាងក្រោម កាលពី​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺថ្ងៃ​ទី​២៦ ធ្នូ ដែល​ស្ថិត​ក្នុងភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខណៈ​ម្ចាស់​ផ្ទះ​នេះបាន​​រត់ចោលស្រុក​បាត់​ស្រមោល ដោយសារ​តែ​បំណុល​តុងទីន​។

របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ រស់ បូ​រិ​ន ប្រុស​អាយុ​៥០​ឆ្នាំ ជា​អតិ​ត​មេ​តុងទីន​ប្រចាំ​ឃុំ​ស្នឹង​ ។ ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ទុក​ចោល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដោយសារ​តែ​មានរឿង​ក្ដីក្ដាំ​នៅ​ក្ន​ង​តុលាការ ជាមួយ​កូនបំណុល​តុងទីន​រាប់រយ​នាក់ ដោះស្រាយ​មិន​ចេញ​។

របាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នោះ​សាងសង់​ពី​ថ្ម ប្រក់​ស័ង្កសី មាន​ទំហំ​៧​ម៉​x១៥​ម៉ ហើយ​ត្រូវ​ជន​ឡប់សតិ​ចូល​ទៅ​ដុត​បំផ្លាញ​ចោល​ខូចខាត​អស់​ផ្នែក​ខាងក្រោម ខណៈ​គ្មាន​មនុស្ស​ស្នាក់​នៅ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​មេ​តុងទីន​ខាងលើ​នេះ ត្រូវ​តុលាការ​សម្រេច​ឃ្លុំបេ​បិទទ្វារ​ទុក​ចោល ដោយ​ពុំ​មាន​មនុស្ស​ស្នាក់​នៅទេ ព្រោះ​ជាប់ជំពាក់​រឿង​ក្ដីក្ដាំ​ក្នុង​តុលាការ​មិន​ទាន់​ដោះ​ស្រាយ​ចេញ​ជាមួយនឹង​កូនបំណុល​តុងទីន​រាប់​រាយ​នាក់ នៅ​ក្នុង​ឃុំ​ស្នឹង​ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​យប់​កើតហេតុ ជន​ដែល​មាន​សតិ​មិន​ប្រ​ក្រ​តី​ឈ្មោះ ស៊ួ​ង ស៊ី​វ៉ា​ន់​ថា ហៅចេញ អាយុ​៣៧​ឆ្នាំ បាន​ចូល​ទៅ​ដេក​នៅផ្ទះ​បាយ​ខាងក្រោយ រួច​ដុត​ទៀន​នៅ​លើ​ហឹ​ង ទើប​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ក្នុងផ្ទះ​ផ្អើល​អ្នក​ភូមិ​នា​វេលា​ទៀប​ភ្លឺ​។

តាម​របាយ​ការ​ណ៍​​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​បាន​ចេញ​អន្តរា​គម​ន៍​​ភ្លាម​ៗ ហើយ​បាន​បាញ់​ទឹក​ពន្លត់ និង ទប់ស្កាត់​បាន​ទាន់​ពេលវេលា តែ​សម្ភារ និង ទ្រព្យ​សម្បត្តិ​នៅ​ជាន់​ខាងក្រោម ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។

បើ​តាម​ការ​ប៉ាន់​ប្រមាណ​ពី​សាច់ញាតិ គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៧០០០​ដុល្លារ ​។ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ ដោយឡែក ជន​ដៃដល់​ដែល​ជា​ជន​ឡប់សតិ​ក៏​ត្រូវ សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន ដើម្បី​នាំ​យក​ទៅ​សាកសួរ​ដែរ តែ​ចំណាត់ការ​បន្ត​យ៉ាងណា គេ​មិន​ទាន់​ដឹង​នៅឡើយ​
ទេ​៕ ​

អត្ថបទសរសេរ ដោយ