ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ឧបនាយករដ្ឋមន្ត្រី​​​​ហោ​ ណាំហុង ​​រំឭក​ប្រធាន​អាស៊ាន​​​អំពី​​វិធានការ​​​កញ្ចប់​​៦​ចំណុច​​ជាការ​ចាំបាច់​​ដាច់ខាត​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពី​​រសៀលថ្ងៃទី​​២៤ ឧសភា ២០១១ លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​​​ក្រសួង​ការ​បរទេស ​បាន​ផ្ញើ​​លិខិត​ជា​​ផ្លូវ​ការ​​មួយ​ច្បាប់​​​ជូនលោក​ម៉ាទី ណា​តាឡេ​ហ្គាវ៉ា ​រដ្ឋមន្ត្រី​​​ការបរទេស​​នៃសាធារណ​​រដ្ឋ​​ឥណ្ឌូណេស៊ី​​ និងជា​ប្រធាន​​អាស៊ាន​​ស្តីពី «ដំណោះ​ស្រាយ​​ជា​កញ្ចប់​​ វិធានការ​​៦ចំណុច​ពាក់​ព័ន្ធ​​​នឹងការ​បញ្ជូន​អ្នក​

រាជធានីភ្នំពេញ ៖ ​កាលពី​​រសៀលថ្ងៃទី​​២៤ ឧសភា ២០១១ លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​​​ក្រសួង​ការ​បរទេស ​បាន​ផ្ញើ​​លិខិត​ជា​​ផ្លូវ​ការ​​មួយ​ច្បាប់​​​ជូនលោក​ម៉ាទី ណា​តាឡេ​ហ្គាវ៉ា ​រដ្ឋមន្ត្រី​​​ការបរទេស​​នៃសាធារណ​​រដ្ឋ​​ឥណ្ឌូណេស៊ី​​ និងជា​ប្រធាន​​អាស៊ាន​​ស្តីពី «ដំណោះ​ស្រាយ​​ជា​កញ្ចប់​​ វិធានការ​​៦ចំណុច​ពាក់​ព័ន្ធ​​​នឹងការ​បញ្ជូន​អ្នក​សង្កេតការណ៍​​ឥណ្ឌូ​ណេស៊ី​​ និងដំណើរ​ការ​​ដោះ​ស្រាយ​​​បញ្ហា​​​ឈ្លាន​ពាន​​​​ព្រំដែន​នៅ​តំបន់​ប្រា​សាទ​ព្រះវិហារ​​​​ពី​សំណាក់​ទាហានថៃ» ។

យោងតា​ម​លិខិត​​​របស់​លោក​​​ឧបនាយក​រដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​ដែលបាន​​ដាក់​ផ្សាយ​​​​តាម​គេហ​ទំព័រ​​​របស់​​​ក្រសួង​​ការបរទេស​​កម្ពុជា​កាលពី ​រសៀលថ្ងៃទី​​​​២៤ ​ឧសភា ​​​​២០១១ ​ឱ្យ​ដឹង​ថា ​​លោកហោ ណាំ ហុង ​បានសសេរ​ថា ​​ខ្ញុំ​មាន​​​កិត្តិ​យស​​សូម​យោងទៅលើ​​​លិខិត​របស់​​​លោក​​ចុះ​ថ្ងៃ​ទី​​២៣ ឧសភា ​​២០១១ ​និង​លិខិត​​​លើកមុន​​របស់ខ្ញុំ​​ជូនចំពោះ​​​លោក​ចុះថ្ងៃទី​២២ ឧសភា ២០១១ ពាក់ព័ន្ធនឹង​​ «ដំណោះស្រាយ​​​ជា​កញ្ចប់» ដែល​​បាន​​ឯក​ភាព​គ្នា​​នៅក្នុងកិច្ចប្រជុំ​​រដ្ឋ​មន្ត្រី​​​ការបរទេស​កម្ពុជា​ ថៃ និង​​ឥណ្ឌូនេស៊ី នៅ​ទីក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី​​​នៅថ្ងៃទី​​​៩ ឧសភា ​​២០១១ នោះ តើ​បាន​​ដំណើរ​ការ​​​ដល់​ណា​ហើយ ។​

លោកឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង បាន​បន្ត​ថា ពាក់ព័ន្ធនឹង​​​បញ្ហានេះ «ខ្ញុំសូម​បញ្ជាក់​​ជា​ថ្មី​​ថា ចម្លើយជាវិជ្ជ​មាន​​ពីរដ្ឋាភិបាល​ថៃ គឺ​​ដាច់​ខាត​​​ជាការ​ចាំ​បាច់​​​មិនអាច​ខ្វះ​បានទេ ដើម្បី​​អនុវត្ត​​ដំណោះស្រាយ​​​ជា​កញ្ចប់​ខាង​លើ​នេះ ។ ការ​​ធ្វើ​អ្វី​​​​ផ្សេង​ពីនេះ និង​ផ្ទុយ​​ពីដំណោះស្រាយ​​​ជា​កញ្ចប់​​គឺ​មិន​​​អាច​ទទួល​យក​បានទេ» ៕​