ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ី១រូប​ត្រូវ​គេ​យក​ទៅ​ឃុំ​នៅ​អាក់​ទិ​ក

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រទេស​បារាំង​ក៏​ដូច​ជា​អា​មេ​រិ​ក​ដែរ បាន​ថ្កោលទោស​កាលពី​ថ្ងៃ​ទី​២៥ ​ធ្នូ ការ​បញ្ជូន​មេ

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រទេស​បារាំង​ក៏​ដូច​ជា​អា​មេ​រិ​ក​ដែរ បាន​ថ្កោលទោស​កាលពី​ថ្ងៃ​ទី​២៥ ​ធ្នូ ការ​បញ្ជូន​មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ី ​លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​ យក​ទៅ​ឃុំឃាំង​ដល់​តំបន់​អាក់​ទិ​ក​។

រុ​ស្ស៊ី​​បាន​រក្សា​អាថ៌​កំបាំង​ចាប់តាំងពី​ជិត​១០​ថ្ងៃ​មក​ហើយ ពី​ស្ថានភាព​របស់​លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​និង​ពី​ការ​ផ្ទេរ​រូប​លោក​យក​ទៅ​ឃុំ​នៅ​តំបន់​ដាច់​ស្រយាល​បំផុត កាត់​ផ្ដាច់​ថែម​ទៀត​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​គ្រួសារ​លោក ខណៈ​ស្ថានភាព​សុខភាព​លោក​កាន់តែ​ដុនដាប ចាប់តាំងពី​លោក​ជាប់​ឃុំឃាំង​មក​។

ជាស​ត្រូវ​ជូរ​ចត់​របស់​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​ អាយុ​៤៧​ឆ្នាំ ទទួល​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​ដល់​១៩​ឆ្នាំ ពី​បទ​ធ្វើ​សកម្មភាព​ជ្រុលនិយម​នានា​។ លោក​ត្រូវ​ចាប់ខ្លួន​កាលពី​ខែមករា​ឆ្នាំ​២០២១ ពេល​វិល​ត្រឡប់​ចូល​រុ​ស្ស៊ី​​វិញ ​ក្រោយ​ត្រឡប់​ពី​ទៅ​ព្យាបាល​នៅ​អា​ល្លឺ​ម៉​ង់​ បន្ទាប់​ពី​រង​ការ​បំពុល​។ លោក​ត្រូវ​បាត់​ខ្លួន​ពី​កន្លែង​ឃុំឃាំង​មួយ​ស្ថិត​នៅ​ចម្ងាយ​២៥០​គីឡូម៉ែត្រ​ពី​ក្រុង​មូ​ស្គូ កាលពីដើម​ខែធ្នូ​រួច​ទើបតែ​​លេចមុខ​ក្នុង​កន្លែង​ឃុំឃាំង​មួយ​ឯ​តំបន់​អាក់​ទិ​ក​រុ​ស្ស៊ី​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ