ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌមានជ័យ​ទើប​តែងតាំង​ថ្មី​ប្តេជ្ញា​ខិត​ខំ​ដឹកនាំ​អភិ​វ​ឌ្ឍ​ន៏​ខណ្ឌមានជ័យ​និង​សាមគ្គីភាព​ឱ្យ​​ទទួល​បាន​លទ្ធផល​ល្អ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​លោក​សេង គន្ធ​ ដែល​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​លោក​សេង គន្ធ​ ដែល​ជា​អភិបាល​ខណ្ឌមានជ័យ​ថ្មី ត្រូវ​យក​អស់កម្លាំង​កាយ​ចិត្ត ចំណេះ​ដឹង ​និង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ដឹកនាំ​ខណ្ឌមានជ័យ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ។​ ពិសេស​គឺ​អនុវត្ត​តាម​អាទិភាព​ទាំង​៦​និង​គន្លឹះ​ទាំង​៥ របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គួររំលឹកថា អភិបាល​ខណ្ឌមានជ័យ​ថ្មី ចូល​កាន់​តំណែង

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ ក្រោម​អធិបតីភាព ឯកឧត្ដម​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​ នៅ​សាលា​ខណ្ឌមានជ័យ​។

ឯកឧត្ដម​ជំរុញ​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ពិសេស​គឺ​អនុវត្ត​ឱ្យ​បាន​នៅ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។ ជំរុញ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គ្រឿង​ញៀន​ជាដើម ។ បន្ថែម​ពី​នេះ​ទៀត​ត្រូវ​ផ្ដល់​កិច្ចសហការ​គ្រប់​ថ្នាក់ គ្រប់​ស្ថាប័ន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ពិសេស​ប​គឺ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ព្រោះ​ប្រព័ន្ធ​តុលាការ​ដោយ​អនុវត្ត​តាម​គោលនយោបាយ​ឈ្នះ ឈ្នះ គឺ​ឈ្នះ​ទាំង​សងខាង​។

ឯកឧត្ដម​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា អភិបាល​ខណ្ឌ បើ​ទោះបីជា​ពូកែ​យ៉ាងណា​ក៏​ដោយ​ បើ​មិន​មានការ​ចូលរួម​សហការ​ពី​មេ​ប៉ុស្តិ៍ អធិការ​ និង​ចៅសង្កាត់​ទេ គឺ​មិន​អាច​ទទួល​បាន​ជោគជ័យ​លើ​កិច្ច​ការងារ​បម្រើ​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ឡើយ ដូច្នេះ​ត្រូវ​តែ​សហការ​ជាមួយ​គ្នា​ឱ្យ​បាន​ខ្លាំ​ក្លា​ទើប​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ ។​ បន្ថែម​ពី​នេះ ថ្នាក់ដឹកនាំ​គេ ត្រូវ​តែ​ចេះ​កោតសរសើរ និង​ចេះ​ដាក់​ពិន័យ ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ខុស ​។ ​ធ្វើ​មេ​កើយ​របស់​គេ ដាច់ខាត​មិន​ត្រូវ​មានគំនិត​គុំ​កួន​នោះ​ទេ ។ កុំ​យក​តាម​ពាក្យស្លោក​មួយ​ថា ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ខើច​ស្រមោច​ស៊ី​ត្រី ឱ្យ​សោះ ព្រោះ​កើតជា​មនុស្ស​នរណា​ក៏​កំហុសឆ្គង​ដែរ​ ។ ​បន្ថែម​ទៀត​ត្រូវ​ចេះ​កោតសរសើរ​ចំពោះ​មន្ត្រីរាជការ ក៏​ដូច​ជា​កងកម្លាំងប្រដាប់អាវុធ​ខណ្ឌមានជ័យ ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​កិច្ច​ការងារ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កន្លង​មក​បាន​ល្អ​។

ឯកឧត្ដម​បាន​​បន្ត​ថា ​ការ​តែងតាំង​នេះ​គឺ​ធ្វើ​ឡើងជា​ធម្មតា​របស់​មន្ត្រីរាជការ ស៊ី​វិល ជាក់ស្ដែង​ការ​តែងតាំង​លោក សេង គន្ធ ជា​អភិបាល​ខណ្ឌមានជ័យ​ថ្មី ជំនួស​លោក ហែម ដា​រិ​ទ្ធ ដែល​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ នេះ​ជា​រឿង​ធម្មតា ដើម្បី​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

លោក​សេង​ គន្ធ​ អភិបាល​ខណ្ឌមានជ័យ​ បាន​ថ្លែង​ថា ដើម្បី​បន្ត​និរន្តរភាព​ការងារ​និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទំនុកចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​បំពេញការងារ​ឲ្យ​ខ្លាំងក្លា​ទ្វេរ​ដង ដើម្បី​បំពេញការងារ​ជូន​រាជរ​ដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ប្តេជ្ញា​ចិត្ត គោរព​រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជ​ក្រឹ​ត្យ​ អនុក្រឹត្យ សារា​ចរណ៍ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជា​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ការពារ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ​។

លោកបាន​ប្តេជ្ញា ធានា​ការពារ​រាជរដ្ឋាភិបាលស្របច្បាប់ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ដឹកនាំ​ជាតិ​មាតុភូមិ​បាន​ឡើយ បើ​ទោះបី​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។ ​ប្តេជ្ញា​ការពារ​ដាច់ខាត​នៅ​រាល់​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ។ យកចិត្តទុកដាក់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ កម្មវិធី​នយោបាយ​និង​យុទ្ធ​សាស្ត្រ​ប​ញ្ច​កោណ​ដំណាក់កាល​ទី​មួយ​របស់​រាជរដ្ឋាភិបាល​ជា​ពិសេស​គឺ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​៦​និង​វិធានការ​គន្លឹះ​ទាំង​៥​ចំណុច​របស់​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​ ឲ្យ​ទទួល​បាន​លទ្ធផល​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ