ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិចគ្នា​យ៉ាង​សាហា.វ​នៅរដ្ឋ​ធានីយេម៉ែន​ស្លា.ប់ជាង​70នាក់ខណៈ​​​លោកសាឡេហ៍ អំពាវ​នាវ​​ឱ្យបញ្ឈប់​​អំពើហិ.ង្សា​

14 ឆ្នាំ មុន

ពួកកុល​សម្ព័ន្ធ​​ភ្នំ​ប្រដាប់អាវុធ​​ប្រឆាំង​រដ្ឋាភិ​បាល​​​យេម៉ែន​​​ យ៉ាងហោចណាស់​​៤៩​នាក់ និង​​​ទាហាន​រដ្ឋាភិបាល​​១៩​នាក់ ​​បានត្រូវ​ស្លា.ប់​​​​ក្នុង​ការ​ប៉ះទង្គិចគ្នា​​យ៉ាង​ធ្ងន់​ធ្ងរ​មួយ​ កាលពីថ្ងៃទី​​​​២៤ ឧសភា ​​កន្លង​មក នៅ​​ក្នុងទីក្រុង​​​សាណា​​ រដ្ឋ​ធានី​យេម៉ែន ។ ​​ក្នុងការប៉ះទង្គិចគ្នា​​នេះដែរ ​គេ​ឃើញ​មាន​​​ផ្សែង​ហុយ​​​​ចេញពី​អគារ​ក្រសួង​​មហា​ផ្ទៃ​​ញ៉ាំង​​​ឱ្យមាន​ ការ​សង្ស័យ​​ថា ​អគារ​នោះ​ប្រហែល​​ជា​ត្រូវ​ឆេះ​។​
មន្ត្រីនៃ​ភាគី​ ទាំងពីរ​និយាយ​ថា ​​មនុស្សជា​ច្រើន​​​រយនាក់​​​ទៀតនៃ​ភាគីទាំងពីរ​គឺ​ទាំងពួក​កុលសម្ព័ន្ធ​​ ភ្នំ និងទាហាន​​រដ្ឋាភិបាល​​រង​របួស​​ធ្ងន់​ធ្ងរ​។

ពួកកុល​សម្ព័ន្ធ​​ភ្នំ​ប្រដាប់អាវុធ​​ប្រឆាំង​រដ្ឋាភិ​បាល​​​យេម៉ែន​​​យ៉ាងហោចណាស់​​៤៩​នាក់ និង​​​ទាហាន​រដ្ឋាភិបាល​​១៩​នាក់ ​​បានត្រូវ​ស្លាប់​​​​ក្នុង​ការ​ប៉ះទង្គិចគ្នា​​យ៉ាង​ធ្ងន់​ធ្ងរ​មួយ​កាលពីថ្ងៃទី​​​​២៤ ឧសភា ​​កន្លង​មក នៅ​​ក្នុងទីក្រុង​​​សាណា​​ រដ្ឋ​ធានី​យេម៉ែន ។ ​​ក្នុងការប៉ះទង្គិចគ្នា​​នេះដែរ ​គេ​ឃើញ​មាន​​​ផ្សែង​ហុយ​​​​ចេញពី​អគារ​ក្រសួង​​មហា​ផ្ទៃ​​ញ៉ាំង​​​ឱ្យមាន​ការ​សង្ស័យ​​ថា ​អគារ​នោះ​ប្រហែល​​ជា​ត្រូវ​ឆេះ​។​
មន្ត្រីនៃ​ភាគី​ទាំងពីរ​និយាយ​ថា ​​មនុស្សជា​ច្រើន​​​រយនាក់​​​ទៀតនៃ​ភាគីទាំងពីរ​គឺ​ទាំងពួក​កុលសម្ព័ន្ធ​​ភ្នំ និងទាហាន​​រដ្ឋាភិបាល​​រង​របួស​​ធ្ងន់​ធ្ងរ​។​ ទូរទស្សន៍​​រដ្ឋយេម៉ែន​​​ក៏បាន​​រាយការណ៍​​ឱ្យ​ដឹងផងដែរ​ថា ​ជនស៊ីវិល​​ម្នាក់​​បានស្លាប់​បាត់​បង់​ជីវិត​​ និង​​៥​នាក់ទៀត ក្នុងនោះ​មាន​ស្ត្រីម្នាក់​ និង​ក្មេង​​៤នាក់ រង​របួស​ក្នុងការប៉ះទង្គិចគ្នា​នេះ ។​
មន្ត្រីក្រសួង​​មហាផ្ទៃ​​យេម៉ែន​​​មួយរូប​បាន​ប្រាប់ទីភ្នាក់​ងារ​​​​ព័ត៌​មាន​​​​ចិនស៊ីន​ហួ​ថា ​ពួកកុល​សម្ព័ន្ធ​​ភ្នំប្រដាប់​អាវុធ​ដែលដឹកនាំ​ដោយ​​​​មេ​ដឹក​នាំ​ក្រុម​​​ប្រឆាំង លោក Sadeq al-Ahmar បាន​បាញ់​​កាំភ្លើង​​​​ត្បាល់ និង​​គ្រាប់​រ៉ុក្កែត​សំដៅ​​​អគារ​​ក្រសួង​​​មហាផ្ទៃ​​​ និងអគារ​សន្តិសុខ​​ដែល​​នៅក្បែរ​​ បណ្តាល​ឱ្យស្លាប់​​​​កង​កម្លាំង​​សន្តិសុខ​​​១៥​នាក់ និង​បណ្តាល​ឱ្យឆេះ​ជាន់ខ្ពស់​​បំផុត​នៃ​អគារក្រសួង​មហាផ្ទៃ ។​
តាមសេចក្តី​​​រាយការណ៍​ថា លោក Al-Ahmar ដែល​គាំទ្រ​​​​បាតុកម្ម​ដើម្បី​​​ទម្លាក់​លោក​​​អាលី​អាប់ឌុលឡាហ៍ ​សាឡេហ៍ ​​ចេញពី​តំណែង​​ប្រធានាធិបតី​​បាន​​​ជួល​​ពួក​កុលសម្ព័ន្ធ​ភ្នំ​​ប្រដាប់​អាវុធ​​ជិត​​៣.០០០នាក់ ​ពីពួក​ឧទ្ទាម​​​ស៊ីអុីត ដែល​ឈរជើង​នៅ​តំបន់​​ភាគខាង​ជើង​រដ្ឋធានី​សាណា។ ​ចំណែក​​​មន្ត្រី​ខុទ្ទកាល័យ​​​របស់​លោក Al-Ahmar បានប្រាប់​ទីភ្នាក់​ងារ​​ព័ត៌មាន​​ស៊ីនហួ​ថា កង​កម្លាំង​​រដ្ឋាភិបាល​​​បានបើក​​ការ​វាយប្រហារ​​​​ប្រឆាំង​ភូមិ​គ្រឹះ​របស់លោក Al-Ahmar បណ្តាល​ឱ្យ​​ស្លាប់​ខ្មាន់កាំភ្លើង​​​​៤៩នាក់ ។ ​មន្ត្រី​រូប​នេះ​​​ឱ្យ​ដឹង​ថា ការវាយ​ប្រហារ​​​នោះ​​បំផ្លាញ​​​​​ភូមិ​​​គ្រឹះ​របស់លោក Al-Ahmar ជា​ច្រើន​ផ្នែក​។​
ពួក​កុលសម្ព័ន្ធ​​​​ភ្នំប្រដាប់​​អាវុធ​​ និងកង​កម្លាំង​​​​រដ្ឋាភិបាល​បានបាញ់​​តគ្នា​ចាប់តាំង​ពី​​​​ថ្ងៃទី​​​២៣ ឧសភា ​​មក ​ដែល​​​ការបាញ់​​តគ្នា​​​ថ្ងៃ​ដំបូង​នេះ បណ្តាល​​​ឱ្យស្លាប់​​កង​កម្លាំង​​រដ្ឋាភិបាល​​​​១៤នាក់ និង​​​ពួកកុល​សម្ព័ន្ធ​​ភ្នំប្រដាប់អាវុធ​​៧​នាក់ និង​​​មនុស្ស​​៦១នាក់​ទៀត​រង​របួស​។​
ការប៉ះទង្គិចគ្នា​​​ប្រកប​ដោយ​​ការបង្ហូរឈាម​​នេះកើតឡើង​រយៈ​ពេល​​មួយថ្ងៃ ក្រោយពី​​​លោក​សាឡេហ៍​​នៅតែ​បដិសេធ​​មិន​ព្រម​​​ចុះហត្ថលេខា​​លើ​ផែនការ​​ផ្ទេរ​​អំណា​ចដែល​​​ជាកិច្ច​​ព្រមព្រៀង​​​​មួយសម្រប​សម្រួល​​បានដោយ​​​បណ្តា​ប្រទេស​ឈូង​សមុទ្រ​​​ពែរ្ស៍​។​
ដោយឡែក​​កាលពីថ្ងៃទី​​២៤ ឧសភា ​​​​លោក​សាឡេហ៍ ​បានអំពាវ​នាវ​​​ដល់មេ​ដឹក​នាំ​​កុលសម្ព័ន្ធ​​​ភ្នំ​​ឱ្យបញ្ចប់​​អំពើហិង្សា​​​ដែល​បណ្តាល​​ឱ្យ​​​ស្លាប់​មនុស្ស​​ជាច្រើន​នាក់​​ ​​​​ដោយ​សារ​​ការប៉ះទង្គិចគ្នា​រវាង​ក្រុម​​ប្រឆាំង និង​កង​កម្លាំង​​រដ្ឋាភិបាល ៕